លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីផ្ដើមផ្នែកទី២

សេចក្ដីផ្ដើមផ្នែកទី២

ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពិភព​លោក​នៅ​សម័យ​បុរាណ? តាំង​ពី​ដើម​ដំបូង​នៃ​ប្រវត្តិសាស្ត្រ​មនុស្ស តែង​មាន​ការ​ប្រឆាំង​គ្នា​រវាង​អំពើ​ល្អ​និង​អំពើ​អាក្រក់។ មនុស្ស​ខ្លះ​ដូច​ជា អាដាម អេវ៉ា និង​កូន​ប្រុស​របស់​ពួក​គេ​ឈ្មោះ​កាអ៊ីន បាន​ជ្រើស​រើស​នៅ​ខាង​អំពើ​អាក្រក់។ ប៉ុន្តែ អ្នក​ខ្លះ​ទៀត​ដូច​ជា អេបិល និង​ណូអេ បាន​ជ្រើស​រើស​នៅ​ខាង​អំពើ​ល្អ។ មនុស្ស​ភាគ​ច្រើន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​ជា​ហេតុ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​បំផ្លាញ​ចោល​ពិភព​លោក​ដ៏​ទុច្ចរិត​នៅ​សម័យ​នោះ។ ក្នុង​ផ្នែក​នេះ យើង​នឹង​រៀន​ថា ព្រះ​យេហូវ៉ា​កំពុង​មើល​ថា​យើង​ជ្រើស​រើស​ខាង​ណា ហើយ​ថា​លោក​មិន​ព្រម​ឲ្យ​អំពើ​អាក្រក់​ឈ្នះ​អំពើ​ល្អ​ឡើយ។

ក្នុងផ្នែកនេះ

មេរៀនទី៣

អាដាមនិងអេវ៉ាមិនស្ដាប់បង្គាប់ព្រះ

តើដើមឈើមួយដែលនៅក្នុងសួនអេដែនមានអ្វីពិសេស? ហេតុអ្វីបានជាអេវ៉ាបរិភោគផ្លែពីដើមនោះ

មេរៀនទី៤

កំហឹងនាំឲ្យមានការសម្លាប់

ព្រះពេញចិត្តគ្រឿងបូជារបស់អេបិល តែមិនពេញចិត្តគ្រឿងបូជារបស់កាអ៊ីនទេ។ ពេលកាអ៊ីនឃើញដូច្នេះ គាត់ខឹងខ្លាំងណាស់ ហើយគាត់ក៏ប្រព្រឹត្តអំពើដ៏អាក្រក់មួយ។

មេរៀនទី៥

ទូកណូអេ

ពេលទេវតាអាក្រក់រៀបការជាមួយនឹងស្ត្រីនៅផែនដី ពួកគេមានកូនដែលមានមាឌធំសម្បើម ហើយចូលចិត្តដើរធ្វើបាបអ្នកឯទៀត។ នៅផែនដីមានអំពើឃោរឃៅគ្រប់ទីកន្លែង។ ប៉ុន្តែ ណូអេខុសពីមនុស្សឯទៀត គាត់ស្រឡាញ់និងស្ដាប់បង្គាប់ព្រះ។

មេរៀនទី៦

មនុស្ស៨នាក់បានរួចជីវិត

ភ្លៀងធ្លាក់អស់៤០ថ្ងៃ៤០យប់បង្កឲ្យមានទឹកជំនន់។ ណូអេនិងក្រុមគ្រួសារគាត់នៅក្នុងទូកធំអស់ជាងមួយឆ្នាំ។ ក្រោយមក ព្រះប្រាប់ពួកគាត់ឲ្យចេញពីទូក។