គម្ពីរ
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មីជាគម្ពីរដែលមានអត្ថន័យត្រឹមត្រូវ ហើយក៏ស្រួលអាន។ គម្ពីរនេះបានត្រូវបោះពុម្ពទាំងមូលឬជាផ្នែកខ្លះក្នុង៣៥២ភាសា។ យោងទៅតាមតួលេខចុងក្រោយដែលគេទទួលស្គាល់ជាផ្លូវការ គម្ពីរនេះបានត្រូវចែកចាយ៥៦៥.១១២.១៧៥ក្បាល។ ដើម្បីទទួលព័ត៌មានថែមទៀតអំពីសេចក្ដីបកប្រែនេះ សូមមើលអត្ថបទដែលមានចំណងជើងថា«តើសាក្សីព្រះយេហូវ៉ាបង្កើតគម្ពីរសម្រាប់ខ្លួនឯងឬទេ?» និងអត្ថបទដែលមានចំណងជើងថា«តើសេចក្ដីបកប្រែពិភពលោកថ្មីមានភាពត្រឹមត្រូវឬទេ?»។
ក្នុងភាសាមួយចំនួន យើងបានទទួលការអនុញ្ញាតឲ្យបោះពុម្ពគម្ពីរឯទៀតដែលគេប្រើជាទូទៅ។

