អំពីយើង
តើសាក្សីព្រះយេហូវ៉ាជាអ្នកណា?
សាក្សីព្រះយេហូវ៉ាជាអង្គការសាសនាមួយមាននៅទូទាំងពិភពលោក។ យើងគោរពប្រណិប័តន៍ព្រះយេហូវ៉ា ដែលជាអ្នកបង្កើតនិងជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។ (ចម្រៀងសរសើរព្រះ ៨៣:១៨; ការបើកបង្ហាញ ៤:១១) យើងជាគ្រិស្តសាសនិកដែលជឿថាលោកយេស៊ូគ្រិស្តជាបុត្ររបស់ព្រះនិងជាអ្នកសង្គ្រោះយើង។ (យ៉ូហាន ៣:១៦; សកម្មភាព ៤:១០-១២) ជំនឿរបស់យើងមានមូលដ្ឋានពីគម្ពីរ។ (ធីម៉ូថេទី២ ៣:១៦) យើងសូមអញ្ជើញលោកអ្នកស្វែងយល់អំពីជំនឿរបស់យើង ដោយប្រើគេហទំព័រនេះនិងគម្ពីររបស់លោកអ្នកផ្ទាល់។
សូមរៀនថែមទៀតអំពីយើងដោយទស្សនាវីដេអូសាក្សីព្រះយេហូវ៉ា តើយើងជាអ្នកណា?
ស្ថិតិ
-
៩.២០៥.៣២៦—ចំនួនសាក្សីព្រះយេហូវ៉ាទូទាំងពិភពលោក
-
១១៩.៦៥២—ចំនួនក្រុមជំនុំ
-
២៤១—ចំនួនប្រទេសនិងតំបន់
-
៧.៦០៣.១៨២—ចំនួនសិស្សគម្ពីររៀនជារៀងរាល់ខែដោយឥតគិតថ្លៃ
-
២០.៦៣៥.០១៥—ចំនួនអ្នកចូលរួមពិធីរំលឹកមរណភាពរបស់គ្រិស្តឆ្នាំ២០២៥
សំណួរដែលមនុស្សជាច្រើនសួរ
តើសាក្សីព្រះយេហូវ៉ាជឿទៅលើអ្វី?
ការសង្ខេប១៥ផ្នែកនៃជំនឿជាមូលដ្ឋានរបស់យើង។
ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនធ្វើពិធីបុណ្យផ្សេងៗ?
សូមពិចារណាសំណួរសំខាន់បី អំពីសាក្សីព្រះយេហូវ៉ានិងពិធីបុណ្យ។
ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនធ្វើបុណ្យខួបកំណើត?
សូមពិចារណាចំណុចបួនយ៉ាងស្តីអំពីបុណ្យខួបកំណើត និងអំពីមូលហេតុដែលព្រះមិនពេញចិត្ត
ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនព្រមចាក់បញ្ចូលឈាម?
មានការយល់ច្រឡំជាច្រើនអំពីសាក្សីព្រះយេហូវ៉ា និងការចាក់បញ្ចូលឈាម។ សូមស្វែងយល់ការពិតស្តីអំពីជំនឿសាក្សីព្រះយេហូវ៉ាក្នុងតំបន់។
តើសាក្សីព្រះយេហូវ៉ាជាគ្រិស្តសាសនិកទេ?
សូមស្វែងយល់នូវមូលហេតុដែលយើងជាគ្រិស្ដសាសនិក តែខុសប្លែកពីសាសនាឯទៀតដែលហៅថាគ្រិស្ដសាសនា។
សំណួរផ្សេងទៀតដែលមនុស្សជាច្រើនសួរ
សូមស្វែងរកចម្លើយចំពោះសំណួរជាច្រើនទៀតដែលលោកអ្នកប្រហែលជាឆ្ងល់អំពីយើង។
Free Bible Course
Our History
Contact Us
ស្នើសុំសាក្សីព្រះយេហូវ៉ាមកជួប
ពិភាក្សាសំណួរអំពីគម្ពីរឬរៀនថែមទៀតអំពីសាក្សីព្រះយេហូវ៉ា។
កិច្ចប្រជុំក្រុមជំនុំរបស់សាក្សីព្រះយេហូវ៉ា
អញ្ជើញរកព័ត៌មានអំពីទីកន្លែងដែលយើងជួបជុំគ្នា និងរបៀបដែលយើងគោរពប្រណិប័តន៍។
អញ្ជើញទាក់ទងសាក្សីព្រះយេហូវ៉ា
ព័ត៌មានដើម្បីទាក់ទងសាក្សីព្រះយេហូវ៉ាទូទាំងពិភពលោក។
ការមកទស្សនាបេតអែល
សូមស្វែងរកមើលថាតើបេតអែលណាមួយនៅជិតតំបន់លោកអ្នកដែលអាចទៅទស្សនាបាន។

