លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីផ្ដើមផ្នែកទី១៤

សេចក្ដីផ្ដើមផ្នែកទី១៤

គ្រិស្ត​សាសនិក​សម័យ​ដើម​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី។ លោក​យេស៊ូ​បាន​ប្រាប់​ពួក​គេ​អំពី​កន្លែង​ដែល​ត្រូវ​ផ្សាយ ហើយ​ដោយ​អព្ភូតហេតុ​ពួក​គេ​អាច​និយាយ​ភាសា​ផ្សេង​ៗ ដើម្បី​បង្រៀន​ជន​ជាតិ​ទាំង​នោះ។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពួក​គេ​មាន​ចិត្ត​ក្លាហាន និង​ផ្ដល់​កម្លាំង​ឲ្យ​ពួក​គេ​យក​ឈ្នះ​ការ​បៀតបៀន​ដ៏​សាហាវ។

លោក​យេស៊ូ​បាន​បើក​បង្ហាញ​ឲ្យ​សាវ័ក​យ៉ូហាន​ឃើញ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា។ នៅ​ពេល​មួយ​ទៀត យ៉ូហាន​បាន​ឃើញ​រាជាណាចក្រ​ស្ថាន​សួគ៌​វាយ​ឈ្នះ​សាថាន ហើយ​បំផ្លាញ​ការ​គ្រប់​គ្រង​របស់​វា​មិន​ឲ្យ​មាន​ជា​រៀង​រហូត។ យ៉ូហាន​បាន​ឃើញ​លោក​យេស៊ូ​គ្រប់​គ្រង​ជា​ស្ដេច​ជា​មួយ​នឹង​១៤៤.០០០​នាក់។ ម្យ៉ាង​ទៀត យ៉ូហាន​បាន​ឃើញ​មនុស្ស​គ្រប់​គ្នា​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ដោយ​សុខ​សាន្ត​និង​ដោយ​សាមគ្គី​ភាព​នៅ​ផែនដី​ដែល​ជា​សួន​ឧទ្យាន។

ក្នុងផ្នែកនេះ

មេរៀនទី៩៤

ពួកអ្នកកាន់តាមទទួលឫទ្ធានុភាពបរិសុទ្ធ

តើឫទ្ធានុភាពបរិសុទ្ធបានធ្វើឲ្យពួកអ្នកកាន់តាមលោកយេស៊ូមានសមត្ថភាពដ៏អស្ចារ្យអ្វី?

មេរៀនទី៩៥

គ្មានអ្វីអាចបញ្ឈប់ពួកគាត់បានទេ

ពួកមេដឹកនាំសាសនាដែលបានសម្លាប់លោកយេស៊ូ ព្យាយាមបញ្ឈប់កិច្ចការផ្សព្វផ្សាយរបស់ពួកអ្នកកាន់តាមលោក។ ប៉ុន្តែ ពួកគេមិនបានជោគជ័យឡើយ។

មេរៀនទី៩៦

លោកយេស៊ូជ្រើសរើសសុល

សុលគឺជាសត្រូវដ៏មានគ្រោះថ្នាក់របស់គ្រិស្តសាសនិក។ ប៉ុន្តែ អ្វីៗនឹងត្រូវផ្លាស់ប្ដូរឆាប់ៗនេះ។

មេរៀនទី៩៧

កូនេលាសទទួលឫទ្ធានុភាពបរិសុទ្ធ

ហេតុអ្វីព្រះចាត់ពេត្រុសឲ្យទៅផ្ទះបុរសដែលមិនមែនជាជនជាតិយូដា?

មេរៀនទី៩៨

គ្រិស្តសាសនារីករាលដាលដល់ប្រទេសជាច្រើន

សាវ័កប៉ូលនិងបងប្អូនឯទៀតបានរួមដំណើរជាមួយគាត់ជាសាសនទូត ដោយទៅផ្សព្វផ្សាយនៅតំបន់ឆ្ងាយៗ។

មេរៀនទី៩៩

អ្នកយាមគុករៀនអំពីព្រះ

តើវិញ្ញាណកំណាច រញ្ជួយដី និងដាវ សុទ្ធតែពាក់ព័ន្ធនឹងរឿងនេះយ៉ាងដូចម្ដេច?

មេរៀនទី១០០

ប៉ូលនិងធីម៉ូថេ

ពួកគាត់ជាមិត្តនឹងគ្នា ហើយបំពេញកិច្ចបម្រើជាមួយគ្នាអស់ជាច្រើនឆ្នាំ។

មេរៀនទី១០១

ប៉ូលត្រូវបញ្ជូនទៅក្រុងរ៉ូម

ការធ្វើដំណើរពោរពេញទៅដោយគ្រោះថ្នាក់ តែគ្មានការលំបាកណាដែលធ្វើឲ្យចិត្តក្លាហានរបស់ប៉ូលចុះខ្សោយឡើយ។

មេរៀនទី១០២

យ៉ូហានបានទទួលការបើកបង្ហាញ

លោកយេស៊ូបើកបង្ហាញឲ្យគាត់ឃើញក្នុងគំនិតអំពីអនាគត។

មេរៀនទី១០៣

«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»

យ៉ូហានបានទទួលការបើកបង្ហាញដែលឆ្លុះបញ្ចាំង អំពីរបៀបដែលរាជាណាចក្រព្រះនឹងផ្លាស់ប្ដូរជីវិតនៅផែនដី។