អេសាយ ៥១:១-២៣

  • ស៊ីយ៉ូន​បាន​ត្រូវ​ស្ថាបនា​ឡើង​វិញ​ឲ្យ​ស្អាត​ដូច​ជា​សួន​អេដែន (​១​-​៨)

  • ការ​សម្រាល​ទុក្ខ​ពី​អ្នក​បង្កើត​ដ៏​ខ្លាំង​ក្លា​នៃ​ស៊ីយ៉ូន (​៩​-​១៦)

  • ពែង​នៃ​សេចក្ដី​កំហឹង​របស់​ព្រះ​យេហូវ៉ា (​១៧​-​២៣)

៥១  ​«​ឱ​អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិតនិង​អ្នក​ដែល​ស្វែង​រក​ព្រះ​យេហូវ៉ា​អើយ! ចូរ​ស្ដាប់​ខ្ញុំ! ចូរ​នឹក​ដល់​ផ្ទាំង​ថ្ម​ដែល​គេ​បាន​ដាប់​អ្នក​ចេញ​មកនិង​ចាំ​អំពី​រណ្ដៅ​ដែល​គេ​បាន​ជីក​យក​អ្នក។  ២  ចូរ​នឹក​ឃើញ​អាប្រាហាំ​ជា​បុព្វ​បុរស​របស់​អ្នកនិង​នឹក​ដល់​សារ៉ា+ជា​អ្នក​ដែល​បាន​បង្កើត​អ្នក​មក។ ព្រោះ​ពេល​ដែល​ខ្ញុំ​បាន​ហៅ​អាប្រាហាំ​មក គឺ​មាន​តែ​គាត់​ម្នាក់​ប៉ុណ្ណោះ+តែ​ខ្ញុំ​បាន​ឲ្យ​ពរ​គាត់ ហើយ​ធ្វើ​ឲ្យ​គាត់​មាន​កូន​ចៅ​ជា​ច្រើន។+  ៣  ព្រះ​យេហូវ៉ា​នឹង​សម្រាល​ទុក្ខ​ក្រុង​ស៊ីយ៉ូន។+ លោក​នឹង​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​ទី​បាក់​បែក​ទាំង​អស់​ក្នុង​ក្រុង​នោះ+លោក​នឹង​ធ្វើ​ឲ្យ​តំបន់​ស្ងាត់​ជ្រងំ​នៅ​ទី​នោះ​ទៅ​ជា​ស្រស់​ស្អាត​ដូច​ជា​សួន​អេដែន។+ ចំណែក​តំបន់​វាល​ទំនាប​វិញ នោះ​នឹង​មាន​សោភ័ណ​ភាព​ស្រស់បំព្រង​ដូច​ជា​សួន​ច្បារ​របស់​ព្រះ​យេហូវ៉ា។+ នៅ​ក្នុង​ក្រុង​នោះ​នឹង​មាន​សេចក្ដី​អំណរ​និង​ការ​សប្បាយ​រីករាយព្រម​ទាំង​ឮ​សូរ​សំឡេង​ច្រៀង​ថ្លែង​អំណរ​គុណ​ផង​ដែរ។+  ៤  ឱ​រាស្ត្រ​ខ្ញុំ​អើយ! ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ខ្ញុំ! ឱ​ប្រជា​ជាតិ​ខ្ញុំ​អើយ! ចូរ​ត្រង​ត្រាប់​ស្ដាប់​ខ្ញុំ!+ ព្រោះ​ខ្ញុំ​នឹង​ចេញ​ច្បាប់​មួយ+ហើយ​ខ្ញុំ​នឹង​តាំង​យុត្តិធម៌​របស់​ខ្ញុំ​ឡើង ទុក​ជា​ពន្លឺ​ដល់​បណ្ដា​ជន​ទាំង​ឡាយ។+  ៥  សេចក្ដី​សុចរិត​របស់​ខ្ញុំ​នឹង​ចូល​មក​ជិត+តែ​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ​នឹង​ចេញ​ទៅ​ឆ្ងាយ+ឯ​ដៃ​ខ្ញុំ​វិញ នឹង​វិនិច្ឆ័យ​បណ្ដា​ជន។+ កោះ​ទាំង​ឡាយ​នឹង​សង្ឃឹម​លើ​ខ្ញុំ+ ហើយ​នឹង​រង់​ចាំ​មើល​ឫទ្ធានុភាព​របស់​ខ្ញុំ។  ៦  ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​សម្លឹង​មើល​ទៅ​ផែនដី។ ព្រោះ​មេឃ​នឹង​សូន្យ​បាត់​ទៅ​ដូច​ជា​ផ្សែងផែនដី​នឹង​រេច​រឹល​ទៅ​ដូច​ជា​សម្លៀក​បំពាក់ហើយ​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​នឹង​ស្លាប់​ដូច​ជា​សត្វ​សុច។ ប៉ុន្តែ សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ នឹង​ស្ថិត​នៅ​ជា​រៀង​រហូត+ហើយ​សេចក្ដី​សុចរិត​របស់​ខ្ញុំ នឹង​មិន​កន្លង​បាត់​ទៅ​ទេ។+  ៧  ឱ​អ្នក​ដែល​ស្គាល់​សេចក្ដី​សុចរិត​អើយ! ចូរ​ស្ដាប់​ខ្ញុំ! គឺ​រាស្ត្រ​ដែល​មាន​ច្បាប់​របស់​ខ្ញុំ​នៅ​ក្នុង​ចិត្ត​ពួក​គេ។+ ចូរ​កុំ​ភ័យ​ខ្លាច​នឹង​ការ​តិះ​ដៀល​របស់​មនុស្ស​ឡើយហើយ​ក៏​កុំ​តក់​ស្លុត​នឹង​ពាក្យ​មើល​ងាយ​របស់​ពួក​គេ​ដែរ។  ៨  សត្វ​ល្អិត*នឹង​ស៊ី​បំផ្លាញ​ពួក​គេ​ដូច​ជា​ស៊ី​សម្លៀក​បំពាក់ខ្មូត*នឹង​ចោះ​ស៊ី​ពួក​គេ​ដូច​ជា​ចោះ​ស៊ី​ក្រណាត់​ធ្វើ​ពី​រោម​ចៀម។+ ប៉ុន្តែ សេចក្ដី​សុចរិត​របស់​ខ្ញុំ​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូតហើយ​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ​នឹង​មាន​គ្រប់​ជំនាន់​ត​រៀង​ទៅ​»។+  ៩  ឱ​ដៃ​របស់​ព្រះ​យេហូវ៉ា​អើយ!+ ចូរ​កម្រើក​ឡើង! ចូរ​កម្រើក​ហើយ​បង្ហាញ​កម្លាំង​ចុះ! ចូរ​កម្រើក​ឡើង​ដូច​នៅ​គ្រា​ពី​យូរ​លង់​មក​ហើយ គឺ​ដូច​នៅ​ជំនាន់​មុន​ៗ​តើ​មិន​មែន​ជា​លោក​ទេ​ឬ​ដែល​បាន​បំបាក់​បំបែក​រ៉ាហាប?*+ តើ​មិន​មែន​ជា​លោក​ទេ​ឬ​ដែល​បាន​ចាក់​ទម្លុះ​សត្វ​សមុទ្រ​ដ៏​ធំ​សម្បើម?+ ១០  តើ​មិន​មែន​ជា​លោក​ទេ​ឬ​ដែល​បាន​ពង្រីង​ទឹក​សមុទ្រ​ដ៏​ជ្រៅ​និង​ធំ​ធេង?+ តើ​មិន​មែន​ជា​លោក​ទេ​ឬ ដែល​បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​ទៅ​ជា​ផ្លូវ​សម្រាប់​ពួក​អ្នក​ដែល​លោក​បាន​សង្គ្រោះ ដើរ​ឆ្លង​កាត់?+ ១១  អស់​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​លោះ នឹង​ត្រឡប់​មក​វិញ។+ ពួក​គេ​នឹង​មក​ក្រុង​ស៊ីយ៉ូន​ដោយ​សម្រែក​ហ៊ោ​កញ្ជ្រៀវ+ពួក​គេ​នឹង​មាន​អំណរ​ជា​និច្ច​និរន្តរ៍+ ព្រម​ទាំង​មាន​ការ​សប្បាយ​រីករាយ​ជា​រៀង​រហូត។ ពួក​គេ​នឹង​លែង​មាន​ទុក្ខ​ព្រួយ​និង​ការ​ថប់​បារម្ភ​ទៀត​ហើយ។+ ១២  ​«​ខ្ញុំ​ផ្ទាល់​នឹង​សម្រាល​ទុក្ខ​អ្នក។+ តើ​អ្នក​គួរ​ខ្លាច​មនុស្ស​ដែល​នឹង​ស្លាប់​ទៅ​ឬ?+ តើ​អ្នក​គួរ​ខ្លប​ខ្លាច​កូន​មនុស្ស​ដែល​នឹង​ក្រៀម​ស្វិត​ទៅ​ដូច​ជា​ស្មៅ​ឬ? ១៣  ហេតុ​អ្វី​អ្នក​ភ្លេច​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​អ្នក​ដូច្នេះ?+ ម្ដេច​ក៏​អ្នក​ភ្លេច​ព្រះ​ដែល​បាន​ត្រដាង​មេឃ+និង​ដាក់​គ្រឹះ​ផែនដី? រៀង​រាល់​ថ្ងៃ អ្នក​តែង​ខ្លាច​កំហឹង​របស់​អ្នក​ជិះ​ជាន់​សង្កត់​សង្កិនហាក់​ដូច​ជា​គេ​មាន​សមត្ថភាព​បំផ្លាញ​អ្នក។ តើ​ឥឡូវ​កំហឹង​របស់​គេ​នៅ​ឯ​ណា? ១៤  មិន​យូរ​ទៀត អ្នក​ដែល​ជាប់​ខ្នោះ​ច្រវាក់​នឹង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព+គាត់​នឹង​មិន​ស្លាប់ ហើយ​ក៏​មិន​ចូល​ទៅ​ក្នុង​រណ្ដៅ​ដែរ។ ឯ​អាហារ​របស់​គាត់ នឹង​មិន​ចេះ​ខ្វះ​ឡើយ។ ១៥  ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នកខ្ញុំ​ហើយ​ដែល​ធ្វើ​ឲ្យ​សមុទ្រ​កក្រើក​រំពើក ហើយ​ធ្វើ​ឲ្យ​រលក​សមុទ្រ​កញ្ជ្រោល​បក់​បោក+ខ្ញុំ​ជា​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ នេះ​ហើយ​ជា​នាម​របស់​ខ្ញុំ។+ ១៦  ខ្ញុំ​នឹង​ដាក់​ពាក្យ​របស់​ខ្ញុំ​នៅ​ក្នុង​មាត់​របស់​អ្នកហើយ​នឹង​គ្រប​បាំង​អ្នក​ដោយ​ស្រមោល​ដៃ​របស់​ខ្ញុំ+ដើម្បី​ឲ្យ​ខ្ញុំ​ត្រដាង​មេឃ និង​ដាក់​គ្រឹះ​ផែនដី+ហើយ​ដើម្បី​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ស៊ីយ៉ូន​ថា​៖ ‹អ្នក​ជា​រាស្ត្រ​របស់​ខ្ញុំ›។+ ១៧  ឱ​យេរូសាឡិម​អើយ! ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ឡើង!+ អ្នក​បាន​ផឹក​ពី​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ​យេហូវ៉ា​ដែល​លោក​បាន​លើក​ឲ្យ។ អ្នក​បាន​ផឹក​អស់​ពី​ពែង គឺ​គ្មាន​សល់​មួយ​តំណក់​ទេ ហើយ​អ្នក​ក៏​ដើរ​ទ្រេត​ទ្រោត​ទៅ។+ ១៨  ក្នុង​ចំណោម​កូន​ប្រុស​ៗ​ដែល​នាង​បាន​បង្កើត គ្មាន​កូន​ណា​ម្នាក់​នាំ​ផ្លូវ​នាង​ទេហើយ​កូន​ដែល​នាង​បាន​ចិញ្ចឹម ក៏​មិន​បាន​ជួយ​ដឹក​ដៃ​នាង​ដែរ។ ១៩  មាន​ព្រឹត្តិការណ៍​ពីរ​នឹង​កើត​ឡើង​ដល់​អ្នក។ អ្នក​នឹង​ត្រូវ​បំផ្លាញ​និង​រង​ការ​ហិន​វិនាសពេល​នោះ តើ​អ្នក​ណា​នឹង​អាណិត​អាសូរ​អ្នក? អ្នក​នឹង​ជួប​ការ​អត់​ឃ្លាន​និង​សង្គ្រាម+ពេល​នោះ តើ​អ្នក​ណា​នឹង​សម្រាល​ទុក្ខ​អ្នក?+ ២០  កូន​របស់​អ្នក​បាន​ដួល​សន្លប់+ ហើយ​ដេក​នៅ​គ្រប់​ជ្រុង​ផ្លូវពួក​គេ​ប្រៀប​ដូច​ជា​ចៀម​ព្រៃ​ជាប់​លប់។ ពួក​គេ​រង​កំហឹង​ពី​ព្រះ​យេហូវ៉ា គឺ​ទទួល​ការ​ស្ដី​បន្ទោស​យ៉ាង​ខ្លាំង​ពី​ព្រះ​របស់​អ្នក​»។ ២១  ដូច្នេះ ឱ​ស្ត្រី​ដែល​រង​ទុក្ខ​និង​ស្រវឹង​អើយ! នាង​ស្រវឹង​តែ​មិន​មែន​ដោយ​ស្រា​ទេចូរ​នាង​មក​ស្ដាប់​រឿង​នេះ។ ២២  ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត ជា​ព្រះ​របស់​អ្នក​និង​ជា​អ្នក​ការ​ពារ​រាស្ត្រ​លោក បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​មើល! ខ្ញុំ​នឹង​យក​ពែង​ពី​ដៃ​របស់​អ្នក ជា​ពែង​ដែល​នាំ​ឲ្យ​ស្រវឹង​ទ្រេត​ទ្រោត+គឺ​ជា​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ អ្នក​នឹង​មិន​ផឹក​ពី​ពែង​នោះ​ម្ដង​ទៀត​ឡើយ។+ ២៣  ខ្ញុំ​នឹង​ប្រគល់​ពែង​នោះ​ទៅ​ក្នុង​ដៃ​របស់​ពួក​អ្នក​ដែល​ធ្វើ​ទារុណកម្ម​អ្នក+ពួក​អ្នក​ទាំង​នោះ​និយាយ​ទៅ​កាន់​អ្នក​ថា​៖ ‹ក្រាប​ខ្លួន​ចុះ! ដើម្បី​ឲ្យ​យើង​ដើរ​លើ​ឯង›។ ដូច្នេះ អ្នក​បាន​ក្រាប​ចុះ ហើយ​ធ្វើ​ឲ្យ​ខ្នង​រាប​ដូច​ដីនិង​ដូច​ផ្លូវ​សម្រាប់​ពួក​គេ​ដើរ​លើ​»។

កំណត់សម្គាល់

ជា​ដង្កូវ​ម្យ៉ាង​ដែល​ស៊ី​សម្លៀក​បំពាក់
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដង្កូវ​»​
មើល​និយម​ន័យ​ពាក្យ​«​រ៉ាហាប​»​