គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

តើគម្ពីរប្រកាសអ្វីទុកជាមុនអំពីមេស្ស៊ី?

ខ្មែរ
តើគម្ពីរប្រកាសអ្វីទុកជាមុនអំពីមេស្ស៊ី?
https://cms-imgp.jw-cdn.org/img/p/1001061100/univ/wpub/1001061100_univ_sqr_xl.jpg
nwt ទំ. ១៤-១៥

សំណួរ​ទី​៦

តើគម្ពីរប្រកាសអ្វីទុកជាមុនអំពីមេស្ស៊ី?

ទំនាយ

«ចំណែក​អ្នក​វិញ ឱ​បេថ្លេហិម​អេប្រាតា​អើយ! . . . នឹង​មាន​បុគ្គល​ម្នាក់​កើត​ចេញ​ពី​អ្នក គាត់​នឹង​គ្រប់​គ្រង​លើ​អ៊ីស្រាអែល​តាង​នាម​ខ្ញុំ​»។

មីកា ៥:២

ក្លាយជាការពិត

«ក្រោយ​ពី​លោក​យេស៊ូ​បាន​កើត​នៅ​ក្រុង​បេថ្លេហិម​ក្នុង​តំបន់​យូឌា អំឡុង​ពេល​ដែល​ស្ដេច​ហេរ៉ូឌ​កំពុង​គ្រប់​គ្រង នោះ​ពួក​អ្នក​ចេះ​ហោរា​សាស្ត្រ​ពី​តំបន់​ខាង​កើត បាន​មក​ដល់​ក្រុង​យេរូសាឡិម​»។

ម៉ាថាយ ២:១

ទំនាយ

«ពួក​គេ​យក​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្ញុំ​ចែក​គ្នា ពួក​គេ​ចាប់​ឆ្នោត​យក​សម្លៀក​បំពាក់​របស់​ខ្ញុំ​»។

ចម្រៀង​សរសើរ​ព្រះ ២២:១៨

ក្លាយជាការពិត

«ក្រោយ​ពី​ពួក​ទាហាន​បាន​ព្យួរ​លោក​យេស៊ូ​លើ​បង្គោល ពួក​គេ​យក​សម្លៀក​បំពាក់​ក្រៅ​របស់​លោក រួច​ចែក​ជា​បួន​ផ្នែក . . . ប៉ុន្តែ សម្លៀក​បំពាក់​ក្នុង​នោះ​គ្មាន​ថ្នេរ​ឡើយ ព្រោះ​បាន​ត្រូវ​ត្បាញ​ពី​លើ​ចុះ​មក។ ដូច្នេះ ពួក​គេ​និយាយ​គ្នា​ថា​៖ ‹កុំ​ហែក​សម្លៀក​បំពាក់​នោះ ប៉ុន្តែ​ចូរ​យើង​ចាប់​ឆ្នោត​ដើម្បី​ដឹង​ថា​អ្នក​ណា​នឹង​បាន›​»។

យ៉ូហាន ១៩:២៣, ២៤

ទំនាយ

«លោក​រក្សា​ការ​ពារ​ឆ្អឹង​ទាំង​អស់​របស់​គាត់ គ្មាន​ឆ្អឹង​ណា​មួយ​បាន​ត្រូវ​បំបាក់​ឡើយ​»។

ចម្រៀង​សរសើរ​ព្រះ ៣៤:២០

ក្លាយជាការពិត

«ពេល​ដែល​មក​ដល់​លោក​យេស៊ូ ពួក​គេ​មិន​បាន​បំបាក់​ជើង​លោក​ទេ ព្រោះ​ឃើញ​ថា​លោក​ស្លាប់​ហើយ​»។

យ៉ូហាន ១៩:៣៣

ទំនាយ

«គាត់​បាន​ត្រូវ​ចាក់​ទម្លុះ ដោយ​សារ​កំហុស​របស់​យើង​»។

អេសាយ ៥៣:៥

ក្លាយជាការពិត

«ទាហាន​ម្នាក់​បាន​ចាក់​ចំហៀង​ខ្លួន​លោក​នឹង​លំពែង ហើយ​ឈាម​និង​ទឹក​ក៏​ចេញ​មក​ភ្លាម​»។

យ៉ូហាន ១៩:៣៤

ទំនាយ

«ពួក​គេ​បាន​បង់​ថ្លៃ​ឈ្នួល​ឲ្យ​ខ្ញុំ ចំនួន​៣០​កាក់​ប្រាក់​»។

សាការី ១១:១២, ១៣

ក្លាយជាការពិត

«រួច​មក យូដាស​អ៊ីស្ការីយ៉ុត​ពី​ចំណោម​អ្នក​កាន់​តាម​ទាំង​១២​នាក់ បាន​ទៅ​ជួប​ពួក​សង្ឃនាយក ហើយ​បាន​សួរ​ថា​៖ ‹បើ​ខ្ញុំ​បញ្ជូន​អ្នក​នោះ​មក​ឲ្យ​អ្នក​រាល់​គ្នា តើ​អ្នក​នឹង​ឲ្យ​អ្វី​មក​ខ្ញុំ?›។ ពួក​គេ​បាន​ព្រម​ព្រៀង​គ្នា​ថា នឹង​ឲ្យ​៣០​កាក់​ធ្វើ​ពី​ប្រាក់​»។

ម៉ាថាយ ២៦:១៤, ១៥; ២៧:៥