អេសាយ ២៥:១-១២

  • រាស្ត្រ​របស់​ព្រះ​មាន​ពរ​ជា​បរិបូរ (​១​-​១២)

    • នៅ​ក្នុង​ពិធី​ជប់​លៀង​របស់​ព្រះ​យេហូវ៉ា​មាន​ស្រា​ល្អ​ៗ​ (​)

    • លែង​មាន​សេចក្ដី​ស្លាប់​ទៀត (​)

២៥  ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​ជា​ព្រះ​របស់​ខ្ញុំ។ ខ្ញុំ​លើក​តម្កើង​លោក ហើយ​សរសើរ​នាម​របស់​លោកព្រោះ​លោក​បាន​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន+ជា​ការ​ដែល​លោក​បាន​គ្រោង​ទុក​តាំង​ពី​បុរាណ​មក។+ លោក​ធ្វើ​ដូច្នោះ​ដោយ​ស្មោះ​ត្រង់+និង​គួរ​ឲ្យ​ទុក​ចិត្ត។  ២  ព្រោះ​លោក​បាន​ធ្វើ​ឲ្យ​ក្រុង​មួយ​ទៅ​ជា​គំនរ​ថ្មគឺ​ក្រុង​រឹង​មាំ​ទៅ​ជា​សំណង់​បាក់​បែក។ ឯ​ក្រុង​របស់​ជន​ជាតិ​ដទៃ​នឹង​លែង​មាន​ទៀតហើយ​នឹង​គ្មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ។  ៣  ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា​ជាតិ​ខ្លាំង​ពូកែ​នឹង​សរសើរ​តម្កើង​លោកឯ​ក្រុង​នៃ​ប្រជា​ជាតិ​ផ្ដាច់​ការ​នឹង​កោត​ខ្លាច​លោក។+  ៤  ព្រោះ​លោក​បាន​ទៅ​ជា​ទី​បង្អែក​ដល់​ជន​តូច​ទាបជា​ទី​ពំនាក់​ដល់​ជន​ក្រី​ក្រ​ក្នុង​គ្រា​លំបាក+ជា​ទី​ពឹង​ជ្រក​ពី​ព្យុះ​ភ្លៀង និង​ជា​ម្លប់​ពី​កម្ដៅ​ថ្ងៃ។+ ពេល​កំហឹង​របស់​ពួក​អ្នក​គ្រប់​គ្រង​ផ្ដាច់​ការ​ផ្ទុះ​ឡើង​ដែល​ប្រៀប​ដូច​ជា​ព្យុះ​សង្ឃរា​បោក​ផ្ទប់​ទៅ​លើ​កំពែង  ៥  និង​ប្រៀប​ដូច​ជា​កម្ដៅ​ថ្ងៃ​នៅ​ទី​ហួត​ហែងនោះ​លោក​នឹង​ធ្វើ​ឲ្យ​សម្រែក​កំហឹង​របស់​ជន​ចម្លែក​ស្ងប់​ស្ងាត់​ទៅ។ ដូច​ម្លប់​ពពក​ធ្វើ​ឲ្យ​កម្ដៅ​ថ្ងៃ​លែង​ក្ដៅនោះ​ចម្រៀង​របស់​ពួក​អ្នក​គ្រប់​គ្រង​ផ្ដាច់​ការ​នឹង​លែង​ឮ​ដែរ។  ៦  នៅ​លើ​ភ្នំ​នេះ+ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​នឹង​រៀបចំ​ពិធី​ជប់​លៀង​សម្រាប់​មនុស្ស​ទាំង​អស់ដែល​មាន​ពេញ​ទៅ​ដោយ​អាហារ​ប្រណីត​ៗ​+និង​ពេញ​ទៅ​ដោយ​ខួរ​ឆ្អឹង ថែម​ទាំង​មាន​ស្រា​ទំពាំង​បាយ​ជូរ​ល្អ​ៗ​ជា​ស្រា​ដែល​គេ​បាន​សម្រិត​សម្រាំង​យ៉ាង​ពិសេស។  ៧  នៅ​លើ​ភ្នំ​នេះ លោក​នឹង​ដក​ស្បៃ​ដែល​គ្រប​បាំង​មនុស្ស​ទាំង​អស់​ចេញហើយ​នឹង​ដក​ចេញ​នូវ​ក្រណាត់​ដែល​រុំ​ប្រជា​ជាតិ​ទាំង​ឡាយ។  ៨  លោក​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សាប​សូន្យ​ជា​រៀង​រហូត។+ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​មនុស្ស​ទាំង​អស់។+ លោក​នឹង​ដក​សេចក្ដី​អាម៉ាស់​របស់​រាស្ត្រ​លោក​ចេញ​ពី​ផែនដី​ទាំង​មូល។ ព្រោះ​ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​មាន​ប្រសាសន៍​ដូច្នេះ​ហើយ។  ៩  នៅ​គ្រា​នោះ ពួក​គេ​នឹង​និយាយ​ថា​៖ ​«​មើល! នេះ​ជា​ព្រះ​របស់​យើង!+យើង​បាន​សង្ឃឹម​ទៅ​លើ​លោក+ ហើយ​លោក​នឹង​សង្គ្រោះ​យើង។+ នេះ​ជា​ព្រះ​យេហូវ៉ា! យើង​បាន​សង្ឃឹម​លើ​លោក។ ចូរ​យើង​អរ​សប្បាយ ហើយ​រីករាយ​ឡើង ព្រោះ​លោក​សង្គ្រោះ​យើង​ហើយ​»។+ ១០  ព្រោះ​ដៃ​ព្រះ​យេហូវ៉ា​នឹង​ការ​ពារ*ភ្នំ​នេះ។+ ឯ​ស្រុក​ម៉ូអាប់​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​នឹង​កន្លែង+ដូច​ជា​គេ​ជាន់​ឈ្លី​ចំបើង​ក្នុង​គំនរ​លាមក​សត្វ។ ១១  លោក​នឹង​ទះ​ស្រុក​នោះ​ដូច​ជា​អ្នក​ហែល​ទឹក ទះ​កាយ​ទឹក​ដូច្នោះ​ដែរ។ លោក​នឹង​បំបាក់​អំណួត​របស់​ស្រុក​នោះ+ដោយ​ដៃ​ដ៏​ខ្លាំង​ពូកែ​របស់​លោក។ ១២  ឯ​ក្រុង​រឹង​មាំ​ដែល​មាន​កំពែង​ខ្ពស់​ៗ​ការ​ពារលោក​នឹង​ផ្ដួល​រំលំ លោក​នឹង​ធ្វើ​ឲ្យ​រាប​ដល់​ដី គឺ​ក្នុង​ធូលី​តែ​ម្ដង។

កំណត់សម្គាល់

ន័យ​ត្រង់​«​ដាក់​លើ​»​