សៀវភៅសាំយូអែលទី២ ២៣:១-៣៩

  • ទំនុក​ចុង​ក្រោយ​របស់​ដាវីឌ (​១​-​៧)

  • ភាព​អង់អាច​របស់​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ក្លា​របស់​ដាវីឌ (​៨​-​៣៩)

២៣  នេះ​ជា​ទំនុក​ចុង​ក្រោយ​របស់​ដាវីឌ​៖+ ​«​ទំនុក​របស់​ដាវីឌ​កូន​ប្រុស​អ៊ីសាយ+ជា​ទំនុក​របស់​បុរស​ដែល​បាន​ត្រូវ​លើក​តម្កើង+ជា​អ្នក​ដែល​ព្រះ​នៃ​យ៉ាកុប​បាន​រើស​តាំង+ជា​អ្នក​ចម្រៀង+ជា​ទី​ស្រឡាញ់​របស់​អ៊ីស្រាអែល។  ២  ព្រះ​យេហូវ៉ា​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ដឹក​នាំ​ខ្ញុំ​ឲ្យ​និយាយ+ប្រសាសន៍​របស់​លោក​នៅ​នឹង​អណ្ដាត​ខ្ញុំ។+  ៣  ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍។ ព្រះ​ជា​ថ្ម​ដា​នៃ​ជន​ជាតិ​អ៊ីស្រាអែល+មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹ពេល​បុគ្គល​ម្នាក់​គ្រប់​គ្រង​មនុស្សជាតិ​ដោយ​សុចរិត+និង​គ្រប់​គ្រង​ដោយ​មាន​ការ​កោត​ខ្លាច​ព្រះ+  ៤  នោះ​ប្រៀប​ដូច​ជា​ពន្លឺ​នា​ពេល​ថ្ងៃ​រះ+ដូច​ជា​ព្រឹក​ដែល​គ្មាន​ពពកហើយ​ប្រៀប​ដូច​ជា​មេឃ​ស្រឡះ​ក្រោយ​ពេល​ភ្លៀងធ្វើ​ឲ្យ​ស្មៅ​លាស់​ខ្ចី​ចេញ​ពី​ដី›។+  ៥  ពូជ​ពង្ស​របស់​ខ្ញុំ​ក៏​យ៉ាង​ដូច្នោះ​ដែរ​នៅ​ចំពោះ​ព្រះព្រោះ​លោក​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ខ្ញុំ ហើយ​កិច្ច​ព្រម​ព្រៀង​នោះ​នឹង​ស្ថិតស្ថេរ​ជា​និច្ច+លោក​បាន​រៀប​រាប់​ក្នុង​នោះ​យ៉ាង​ល្អិត​ល្អន់ ហើយ​មិន​ប្រែ​ប្រួល​ឡើយ។ នោះ​ហើយ​ជា​សេចក្ដី​សង្គ្រោះ​និង​ជា​អំណរ​របស់​ខ្ញុំលោក​នឹង​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​នោះ។*+  ៦  ប៉ុន្តែ មនុស្ស​ឥត​បាន​ការ​ប្រៀប​ដូច​ជា​បន្លា​ដែល​គេ​បោះ​ចោល+ព្រោះ​មិន​អាច​ដក​វា​ចេញ​ដោយ​ដៃ​ទទេ​បាន​ទេ។  ៧  ពេល​អ្នក​ណា​ពាល់​វាអ្នក​នោះ​ត្រូវ​កាន់​គ្រឿង​ដែក​ឬ​លំពែងហើយ​ត្រូវ​ដុត​បំផ្លាញ​វា​នៅ​នឹង​កន្លែង​»។ ៨  នេះ​ជា​ឈ្មោះ​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ក្លា​៣​នាក់​របស់​ដាវីឌ:+ យ៉ូសេបបាស៊ីបេត​ជា​កូន​ចៅ​តាក់​គី​ម៉ូណា​យ គាត់​ជា​មេ​គេ​ក្នុង​ចំណោម​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ក្លា​៣​នាក់​នោះ។+ ក្នុង​ពេល​មួយ គាត់​បាន​ប្រើ​លំពែង​សម្លាប់​សត្រូវ​អស់​ជាង​៨០០​នាក់។ ៩  បន្ទាប់​ពី​គាត់ គឺ​អេលាសារ+ជា​កូន​ប្រុស​ដូដូ+ ហើយ​ដូដូ​ជា​កូន​ប្រុស​អាហូហាយ។ នៅ​ពេល​មួយ ពួក​ភីលីស្ទីន​ប្រមូល​គ្នា​ដើម្បី​ធ្វើ​សង្គ្រាម​នឹង​ទាហាន​អ៊ីស្រាអែល។ អ្នក​ចម្បាំង​ដ៏​ខ្លាំង​ក្លា​បី​នាក់​របស់​ដាវីឌ​ដែល​រួម​មាន​អេលាសារ បាន​បបួល​ពួក​ភីលីស្ទីន​ប្រកួត​គ្នា។ ប៉ុន្តែ​នៅ​ពេល​នោះ ពួក​ទាហាន​អ៊ីស្រាអែល​បាន​ដក​ថយ។ ១០  អេលាសារ​បាន​បន្ត​ច្បាំង​នឹង​ពួក​ភីលីស្ទីន គាត់​កាន់​ដាវ​សម្លាប់​ពួក​គេ​រហូត​ដល់​ដៃ​របស់​គាត់​ឡើង​រឹង​ចុក​រោយ​ស្រពន់។+ នៅ​ថ្ងៃ​នោះ ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​អ៊ីស្រាអែល​ឲ្យ​ទទួល​ជ័យ​ជម្នះ​ដ៏​ធំ+ រួច​មក​ពួក​ទាហាន​អ៊ីស្រាអែល​បាន​ត្រឡប់​មក​វិញ​ដើម្បី​យក​របស់​របរ​ដែល​នៅ​ជាប់​នឹង​សាក​សព។ ១១  បន្ទាប់​ពី​អេលាសារ គឺ​សាម៉ា​ជា​កូន​ប្រុស​អេគី ដែល​មក​ពី​តំបន់​ហារ៉ា។ មាន​គ្រា​មួយ ពួក​ភីលីស្ទីន​បាន​ជួប​ជុំ​គ្នា​នៅ​លេហ៊ី ទី​នោះ​មាន​ដី​ស្រែ​មួយ​កន្លែង​ដែល​ពេញ​ដោយ​ដើម​សណ្ដែក។ ពេល​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​ពួក​ភីលីស្ទីន ទាហាន​អ៊ីស្រាអែល​បាន​រត់​គេច​ពី​ពួក​គេ។ ១២  ប៉ុន្តែ សាម៉ា​បាន​ឈរ​នៅ​កណ្ដាល​ស្រែ​ដើម្បី​ការពារ​ដី​ស្រែ​នោះ ហើយ​សម្លាប់​ពួក​ភីលីស្ទីន​អស់​ជា​ច្រើន​នាក់។ យ៉ាង​នោះ ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​អ៊ីស្រាអែល​ឲ្យ​ទទួល​ជ័យ​ជម្នះ​ដ៏​ធំ។+ ១៣  ក្នុង​អំឡុង​រដូវ​ច្រូត​កាត់ មេ​ទ័ព​៣​នាក់​ក្នុង​ចំណោម​មេ​ទ័ព​៣០​នាក់​បាន​ទៅ​ជួប​ដាវីឌ​នៅ​ឯ​រូង​ភ្នំ​អាឌូឡាម។+ រីឯ​ពួក​ភីលីស្ទីន ពួក​គេ​បោះ​ទ័ព​នៅ​ជ្រលង​ភ្នំ*រេផែម។+ ១៤  ពេល​នោះ ដាវីឌ​នៅ​កន្លែង​លាក់​ខ្លួន+ ហើយ​ពួក​ភីលីស្ទីន​មាន​បន្ទាយ​ទ័ព​នៅ​ក្រុង​បេថ្លេហិម។ ១៥  ក្រោយ​មក ដាវីឌ​នឹក​ចង់​ផឹក​ទឹក​ពី​ក្រុង​បេថ្លេហិម ហើយ​និយាយ​ថា​៖ ​«​បើ​ខ្ញុំ​បាន​ផឹក​ទឹក​ពី​អណ្ដូង​នៅ​ក្បែរ​ទ្វារ​កំពែង​ក្រុង​បេថ្លេហិម មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ!​»។ ១៦  ពេល​ឮ​ដូច្នោះ អ្នក​ចម្បាំង​ដ៏​ខ្លាំង​ក្លា​បី​នាក់​នោះ​បាន​សម្រុក​ចូល​ជំរំ​ទ័ព​ភីលីស្ទីន ហើយ​ដង​ទឹក​ពី​អណ្ដូង​នៅ​ក្បែរ​ទ្វារ​កំពែង​ក្រុង​បេថ្លេហិម​យក​មក​ឲ្យ​ដាវីឌ។ ប៉ុន្តែ ដាវីឌ​មិន​ព្រម​ផឹក​ទឹក​នោះ​ទេ ហើយ​ក៏​ចាក់​ច្រួច​ទៅ​ដី​ជូន​ព្រះ​យេហូវ៉ា​វិញ។+ ១៧  ដាវីឌ​បាន​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា ខ្ញុំ​នឹង​មិន​ផឹក​ទឹក​នេះ​ជា​ដាច់​ខាត! ព្រោះ​ទឹក​នេះ​ប្រៀប​ដូច​ជា​ឈាម+របស់​បុរស​ទាំង​នេះ ដែល​បាន​ប្រថុយ​ជីវិត*យក​មក​ឲ្យ​ខ្ញុំ​»។ ម្ល៉ោះ​ហើយ ដាវីឌ​មិន​ព្រម​ផឹក​ទឹក​នោះ​ទេ។ នេះ​ជា​ស្នា​ដៃ​របស់​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ក្លា​ទាំង​បី​រូប​នោះ។ ១៨  ឯ​អាប៊ីសាយ+ជា​បង​យ៉ូអាប់ ដែល​ជា​កូន​ប្រុស​សេរូយ៉ា+ គាត់​ជា​មេ​គេ​ក្នុង​ចំណោម​ក្រុម​មេ​ទ័ព​៣​នាក់​ផ្សេង​ទៀត។ គាត់​បាន​ប្រើ​លំពែង​សម្លាប់​សត្រូវ​អស់​៣០០​នាក់ ហើយ​គាត់​មាន​កេរ្ដិ៍​ឈ្មោះ​ល្បី​ដូច​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ក្លា​ទាំង​៣​រូប​នោះ​ដែរ។+ ១៩  ក្នុង​ចំណោម​មេ​ទ័ព​បី​នាក់ អាប៊ីសាយ​មាន​កិត្តិយស​ជាង​ពីរ​នាក់​ទៀត ហើយ​គាត់​ជា​ប្រមុខ​ពួក​គេ។ ប៉ុន្តែ គាត់​មិន​មាន​ឋានៈ​ស្មើ​នឹង​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ក្លា​ទាំង​បី​រូប​នោះ​ទេ។ ២០  ចំណែក​បេនណាយ៉ា+ជា​កូន​យេហូយ៉ាដា​វិញ គាត់​ជា​បុរស​អង់អាច​ក្លាហាន គាត់​មាន​ស្នា​ដៃ​ដ៏​អស្ចារ្យ​ជា​ច្រើន​នៅ​ក្រុង​កាបសៀល។+ គាត់​បាន​សម្លាប់​កូន​ពីរ​នាក់​របស់​អេរៀល​ជា​ជន​ជាតិ​ម៉ូអាប់។ នៅ​ថ្ងៃ​ដែល​មាន​ព្រិល​ធ្លាក់ គាត់​បាន​ចុះ​ទៅ​ក្នុង​រណ្ដៅ​មួយ ហើយ​សម្លាប់​សត្វ​តោ​មួយ​ក្បាល។+ ២១  ម្យ៉ាង​ទៀត បេនណាយ៉ា​បាន​សម្លាប់​បុរស​ជន​ជាតិ​អេហ្ស៊ីប​ម្នាក់​ដែល​មាន​មាឌ​ធំ​សម្បើម។ បុរស​នោះ​មាន​លំពែង តែ​បេនណាយ៉ា​កាន់​ដំបង​ទៅ​ប្រយុទ្ធ​នឹង​បុរស​នោះ។ ពេល​កំពុង​ប្រយុទ្ធ បេនណាយ៉ា​បាន​កន្ដ្រាក់​យក​លំពែង​ពី​ដៃ​បុរស​នោះ ហើយ​ចាក់​សម្លាប់​គាត់​ដោយ​លំពែង​នោះ​ទៅ។ ២២  ដោយ​សារ​ស្នា​ដៃ​ទាំង​នោះ​ហើយ នាំ​ឲ្យ​បេនណាយ៉ា​ជា​កូន​យេហូយ៉ាដា​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ដូច​ក្រុម​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ក្លា​ទាំង​បី​រូប​នោះ។ ២៣  ទោះ​ជា​បេនណាយ៉ា​មាន​កិត្តិយស​ជាង​មេ​ទ័ព​៣០​នាក់​ទៀត​ក្ដី តែ​គាត់​មិន​មាន​ឋានៈ​ស្មើ​នឹង​ក្រុម​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ក្លា​៣​រូប​នោះ​ទេ។ យ៉ាង​ណា​មិញ ដាវីឌ​បាន​តែង​តាំង​គាត់​ឲ្យ​ធ្វើ​ជា​មេ​ពួក​អង្គរក្ស។ ២៤  ក្នុង​ចំណោម​មេ​ទ័ព​៣០​នាក់​នោះ​រួម​មាន អាសាអែល+ជា​ប្អូន​របស់​យ៉ូអាប់ អែលហាណាន​ជា​កូន​ដូដូ​ដែល​ជា​អ្នក​ក្រុង​បេថ្លេហិម+ ២៥  សាម៉ា​ជា​អ្នក​ស្រុក​ហារ៉ុត អេលីកា​ជា​អ្នក​ស្រុក​ហារ៉ុត ២៦  ហេលែស+ជា​អ្នក​ក្រុង​បេតផេលែត អាយរ៉ា+ជា​កូន​អ៊ីកកេស​ដែល​ជា​អ្នក​ក្រុង​ថេកូអា ២៧  អាប៊ីអ៊ីសឺ+ជា​អ្នក​ក្រុង​អាណាថោត+ មេបុនណាយ​ជា​អ្នក​ក្រុង​ហ៊ូសា ២៨  សាល់ម៉ូន​ជា​កូន​ចៅ​អាហូហាយ ម៉ាហារ៉ាយ+ជា​អ្នក​ភូមិណេថូផា ២៩  ហេលែប​ជា​កូន​បាអាណា​ដែល​ជា​អ្នក​ភូមិណេថូផា អ៊ីតថាយ​ជា​កូន​រីបាយ​ដែល​ជា​អ្នក​ក្រុង​គីបៀ​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន ៣០  បេនណាយ៉ា+ជា​អ្នក​ក្រុង​ពីរ៉ាថូន ហ៊ីដាយ​ជា​អ្នក​មក​ពី​តំបន់​ជ្រលង​ភ្នំ​ជិត​ទួល​កាអាស+ ៣១  អេបាយអាល់បិន​ជា​អ្នក​ក្រុង​បេតអារ៉ាបា អាសម៉ាវែត​ជា​អ្នក​ភូមិ​បាហ៊ូរីម ៣២  អេឡាយអាបា​ជា​អ្នក​ក្រុង​ស្អាលប៊ីម ពួក​កូន​ប្រុស​របស់​យ៉ាសេន និង​យ៉ូណាថាន ៣៣  សាម៉ា​ជា​អ្នក​មក​ពី​តំបន់​ហារ៉ា អាហេម​ជា​កូន​សេរ៉ា​ដែល​ជា​អ្នក​មក​ពី​តំបន់​ហារ៉ា ៣៤  អេលីផាលេត​ជា​កូន​អាហាសបាយ​ដែល​ជា​កូន​ចៅ​របស់​ពួក​ម៉ាអាកាត អេឡែម​ជា​កូន​អាហ៊ីថូផែល+ដែល​ជា​អ្នក​ក្រុង​គីឡោ ៣៥  ហេស្រូ​ជា​អ្នក​ក្រុង​កើមែល ផាអារ៉ាយ​ជា​អ្នក​ក្រុង​អារ៉ាប់ ៣៦  អាយកាល​ជា​កូន​ណាថាន់​ដែល​ជា​អ្នក​ស្រុក​សូបា បាណាយ​មក​ពី​កុលសម្ព័ន្ធ​កាដ ៣៧  សេលេក​ជា​ជន​ជាតិ​អាំម៉ូន ណាហារ៉ាយ​ជា​អ្នក​ក្រុង​បៀរ៉ូត គាត់​ជា​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​យ៉ូអាប់​កូន​សេរូយ៉ា ៣៨  អាយរ៉ា​និង​ការេប​ជា​កូន​ចៅ​អ៊ីស្រៃ+ ៣៩  និង​អ៊ូរី+ជា​ជន​ជាតិ​ហេត។ សរុប​ទាំង​អស់​គឺ​៣៧​នាក់។

កំណត់សម្គាល់

ន័យ​ត្រង់​«​លោក​ពិត​ជា​ធ្វើ​ឲ្យ​ដុះ​លូត​លាស់​ឡើង​»​
ឬ​«​វាល​ទំនាប​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​