លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរនិងចម្លើយពីគម្ពីរ

សំណួរនិងចម្លើយពីគម្ពីរ

សំណួរ​និង​ចម្លើយ​ពី​គម្ពីរ

តើ​តាម​របៀប​ណា​យើង​អាច​មាន​សុភមង្គល​ក្នុង​អាពាហ៍ពិពាហ៍?

គម្ពីរ​មាន​ដំបូន្មាន​អំពី​របៀប​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​មាន​សុភមង្គល។ ដំបូន្មាន​នេះ​មាន​ប្រសិទ្ធភាព ដោយ​សារ​ដំបូន្មាន​នេះ​មក​ពី​ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្ដើម​អាពាហ៍ពិពាហ៍​មុន​ដំបូង។ ដំបូន្មាន​នេះ​បង្រៀន​យើង​ឲ្យ​បណ្ដុះ​គុណ​សម្បត្ដិ​ដែល​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​មាន​សុភមង្គល ហើយ​ព្រមាន​យើង​អំពី​ការ​ប្រព្រឹត្ត​ណា​ដែល​អាច​បង្ខូច​អាពាហ៍ពិពាហ៍។ ដំបូន្មាន​ពី​គម្ពីរ​ក៏​បង្រៀន​យើង​ឲ្យ​ចេះ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដើម្បី​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​មាន​សុភមង្គល​ថែម​ទៀត។—សូម​អាន កូឡុស ៣:៨​-​១០, ១២​-​១៤

ប្ដី​និង​ប្រពន្ធ​គួរ​ឲ្យ​កិត្ដិយស​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ ពេល​ប្ដី​ប្រពន្ធ​ធ្វើ​តាម​តួនាទី​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ ពួក​គេ​អាច​មាន​សុភមង្គល។—សូម​អាន កូឡុស ៣:១៨, ១៩

តើ​អ្វី​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​នៅ​ស្ថិតស្ថេរ?

គូ​អាពាហ៍ពិពាហ៍​អាច​រួម​រស់​ជា​មួយ​គ្នា​បាន លុះ​ត្រា​តែ​ពួក​គេ​ចេះ​ស្រឡាញ់​គ្នា។ ព្រះ​បង្រៀន​យើង​អំពី​របៀប​បង្ហាញ​សេចក្ដី​ស្រឡាញ់។ ព្រះ​និង​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក​ជា​គំរូ​ល្អ​ឥត​ខ្ចោះ​នៃ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន។—សូម​អាន យ៉ូហានទី១ ៤:៧, ៨, ១៩

ពេល​ប្ដី​និង​ប្រពន្ធ​ឲ្យ​តម្លៃ​អាពាហ៍ពិពាហ៍​ថា​ជា​ការ​រៀបចំ​មួយ​ពី​ព្រះ ពួក​គេ​នឹង​បន្ត​រួម​រស់​ជា​មួយ​គ្នា។ ព្រះ​បាន​បង្កើត​អាពាហ៍ពិពាហ៍​ជា​ចំណង​មួយ​ដែល​ជាប់​ជា​រៀង​រហូត​រវាង​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​អាច​មាន​សេចក្ដី​សុខ។ អាពាហ៍ពិពាហ៍​អាច​នៅ​ស្ថិតស្ថេរ​បាន ព្រោះ​ព្រះ​បាន​បង្កើត​បុរស​និង​ស្ត្រី​ជា​ដៃ​គូ​នឹង​គ្នា ដោយ​មាន​សមត្ថភាព​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​ផ្លូវ​កាយ​និង​ខាង​ផ្លូវ​ចិត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​ក៏​បាន​បង្កើត​ពួក​គេ​ឲ្យ​មាន​លក្ខណៈ​ដូច​លោក គឺ​ពួក​គេ​មាន​សមត្ថភាព​ធ្វើ​តាម​សេចក្ដី​ស្រឡាញ់​របស់​លោក។—សូម​អាន លោកុប្បត្តិ ១:២៧; ២:១៨, ២៤

សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​ជំពូក​ទី​១៤ ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា

សូម​អាន​ចម្លើយ​ថែម​ទៀត​ពី​គម្ពីរ​តាម​គេហទំព័រ​អាច​ថត​ចម្លង​តាម​គេហទំព័រwww.jw.org/km

[​រូបភាព​នៅ​ទំព័រ​១៦​]

តើ​ការ​ប្រាស្រ័យ​ទាក់​ទង​បែប​ណា​ដែល​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​មាន​សុភមង្គល?