លោតទៅអត្ថបទ

ហេតុអ្វីសាក្សីព្រះយេហូវ៉ាផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ?

ហេតុអ្វីសាក្សីព្រះយេហូវ៉ាផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ?

 លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាន់​តាម​លោក​ឲ្យ«បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម»លោក។ (ម៉ាថាយ ២៨​:​១៩​, ២០) ពេល​ដែល​លោក​យេស៊ូ​ចាត់​អ្នក​កាន់​តាម​លោក​នៅ​សម័យ​ដើម​ឲ្យ​ចេញ​ទៅ​ផ្សព្វ​ផ្សាយ លោក​បាន​ណែនាំ​ពួក​គេ​ឲ្យ​ទៅ​ជួប​មនុស្ស​នៅ​តាម​ផ្ទះ។ (ម៉ាថាយ ១០​:​៧​, ១១​-​១៣) ក្រោយ​លោក​យេស៊ូ​បាន​ទទួល​មរណភាព នោះ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​បន្ត​ផ្សព្វ​ផ្សាយ«ជា​សាធារណៈ និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ»។ (សកម្មភាព ៥​:​៤២​; ២០​:​២០) យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​តាម​គំរូ​របស់​គ្រិស្ត​សាសនិក​សម័យ​ដើម ហើយ​ឃើញ​ថា​ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ជា​វិធី​ល្អ​ដើម្បី​ជួប​មនុស្ស។