លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | តើ​អ្វី​ជា​អំណោយ​ដ៏​ល្អ​បំផុត?

​«​អំណោយ​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​បាន​ទទួល​»​

​«​អំណោយ​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​បាន​ទទួល​»​

នេះ​ជា​អារម្មណ៍​របស់​ក្មេង​ស្រី​ម្នាក់​អាយុ​១៣​ឆ្នាំ​ពេល​ដែល​នាង​បាន​ទទួល​សត្វ​ឆ្កែ​ជា​អំណោយ។ ស្ដ្រី​ដែល​ជា​អ្នក​ជំនួញ​ដ៏​ជោគ​ជ័យ​ម្នាក់​បាន​និយាយ​ថា​កុំព្យូទ័រ​ដែល​ឪ​ពុក​នាង​បាន​ឲ្យ​នាង​កាល​រៀន​នៅ​វិទ្យាល័យ គឺ​ជា​អំណោយ​ដែល​បាន​ផ្លាស់​ប្ដូរ​ជីវិត​នាង។ ម្យ៉ាង​ទៀត ប្ដី​ដែល​ទើប​តែ​រៀប​ការ​ម្នាក់​គិត​ថា​កាត​ខួប​អាពាហ៍​ពិពាហ៍​ឆ្នាំ​ដំបូង​ដែល​ប្រពន្ធ​គាត់​បាន​ធ្វើ​ដោយ​ផ្ទាល់​ដៃ គឺ​ជា​អំណោយ​ដ៏​ល្អ​បំផុត​ដែល​គាត់​បាន​ទទួល។

ជា​រៀង​រាល់​ឆ្នាំ មនុស្ស​ជា​ច្រើន​ចំណាយ​ពេល​និង​កម្លាំង​ដើម្បី​ស្វែង​រក​អំណោយ​ដ៏​«​ល្អ​បំផុត​»​សម្រាប់​មិត្ដ​ភក្ដិ​ឬ​សាច់​ញាតិ​ក្នុង​ឱកាស​ពិសេស​ណា​មួយ។ មនុស្ស​ភាគ​ច្រើន​ចង់​ឃើញ​ថា​អ្នក​ទទួល​អំណោយ​មាន​ប្រតិកម្ម​ដូច​ពួក​អ្នក​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ដើម​អត្ថបទ។ ចុះ​អ្នក​វិញ? តើ​អ្នក​ចង់​ឲ្យ​ឬ​ទទួល​អំណោយ​ដែល​ពិត​ជា​នាំ​ឲ្យ​រំភើប​ចិត្ដ​ឬ​ទេ?

យើង​អាច​មាន​សេចក្ដី​សង្ឃឹម​ដូច្នេះ​បាន មិន​មែន​គ្រាន់​តែ​ដោយ​សារ​ឥទ្ធិពល​ដែល​អំណោយ​អាច​មាន​ទៅ​លើ​អ្នក​ទទួល​ប៉ុណ្ណោះ​ទេ តែ​ក៏​ដោយ​សារ​អារម្មណ៍​របស់​អ្នក​ដែល​ឲ្យ​អំណោយ។ យ៉ាង​ណា​ក៏​ដោយ គម្ពីរ​ចែង​ថា​៖ ​«​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។ (​សកម្មភាព ២០:៣៥​) មែន​ហើយ សុភមង្គល​ដែល​មក​ពី​ការ​ឲ្យ​ប្រហែល​ជា​កើន​ឡើង បើ​អ្នក​ទទួល​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​អំណោយ។

ពេល​ដែល​ឲ្យ​អំណោយ តើ​តាម​របៀប​ណា​អ្នក​អាច​ប្រាកដ​ថា អ្នក​ផ្ទាល់​និង​អ្នក​ទទួល​នឹង​សប្បាយ​ចិត្ដ? ម្យ៉ាង​ទៀត បើ​អ្នក​មិន​អាច​ឲ្យ​អំណោយ​ដ៏​«​ល្អ​បំផុត​»​ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​អំណោយ​របស់​អ្នក​មាន​តម្លៃ?