លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា?

តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា?

តើ​ហាម៉ាគេដូន​គឺ​ជា​អ្វី?

មនុស្ស​ខ្លះ​ជឿ​ថា . . .

សង្គ្រាម​នោះ​នឹង​បំផ្លាញ​ពិភព​លោក​ទាំង​មូល​ដោយ​អាវុធ​នុយក្លេអ៊ែរ ឬ​ដោយ​បំផ្លាញ​បរិស្ថាន។ តើ​អ្នក​គិត​យ៉ាង​ណា?

គម្ពីរ​រៀប​រាប់​ថា

ហាម៉ាគេដូន​គឺ​ជា​កន្លែង​ក្នុង​ន័យ​ធៀប​នៃ​«​សង្គ្រាម​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដែល​មាន​ឫទ្ធា​នុភាព​ខ្លាំង​ក្លា​បំផុត​»​ ជា​សង្គ្រាម​ដែល​ច្បាំង​នឹង​មនុស្ស​អាក្រក់។—ការ​បើក​បង្ហាញ ១៦:១៤, ១៦

តើ​យើង​អាច​រៀន​អ្វី​ទៀត​ពី​គម្ពីរ?

  • ព្រះ​ធ្វើ​សង្គ្រាម​ហាម៉ាគេដូន​មិន​មែន​ដើម្បី​បំផ្លាញ​ផែន​ដី​ទេ ប៉ុន្ដែ​ដើម្បី​សង្គ្រោះ​ផែន​ដី​ពី​ការ​បំផ្លាញ​របស់​មនុស្ស។—ការ​បើក​បង្ហាញ ១១:១៨

  • សង្គ្រាម​ហាម៉ាគេដូន​នឹង​បញ្ចប់​សង្គ្រាម​ទាំង​អស់។—ទំនុក​តម្កើង ៤៦:៨, ៩

តើ​យើង​អាច​រួច​ជីវិត​ពី​សង្គ្រាម​ហាម៉ាគេដូន​ឬ​ទេ?

តើ​លោក​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • មែន

  • មិន​មែន

  • ប្រហែល

គម្ពីរ​រៀប​រាប់​ថា

​«​មនុស្ស​មួយ​ក្រុម​ធំ​»​ដែល​មក​ពី​គ្រប់​ប្រជា​ជាតិ​នឹង​រួច​ជីវិត​ពី​«​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​»​ ដែល​នឹង​បញ្ចប់​ដោយ​សង្គ្រាម​ហាម៉ាគេដូន។—ការ​បើក​បង្ហាញ ៧:៩, ១៤

តើ​យើង​អាច​រៀន​អ្វី​ទៀត​ពី​គម្ពីរ?

  • ព្រះ​ចង់​ឲ្យ​មនុស្ស​ច្រើន​បំផុត​រួច​ជីវិត​ពី​សង្គ្រាម​ហាម៉ាគេដូន។ លោក​បំផ្លាញ​មនុស្ស​អាក្រក់​ដោយ​សារ​តែ​ពួក​គេ​មិន​ព្រម​កែ​ប្រែ។—អេសេគាល ១៨:៣២

  • គម្ពីរ​ពន្យល់​អំពី​របៀប​រួច​ជីវិត​ពី​សង្គ្រាម​ហាម៉ាគេដូន។—សេផានា ២:៣