លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើស្ដ្រីមានតួនាទីអ្វីក្នុងគោលបំណងរបស់ព្រះយេហូវ៉ា?

តើស្ដ្រីមានតួនាទីអ្វីក្នុងគោលបំណងរបស់ព្រះយេហូវ៉ា?

‹ពួកស្ដ្រីដែលប្រកាសប្រាប់ដំណឹងល្អ នោះមានគ្នាច្រើនណាស់›។—ទំនុកតម្កើង ៦៨:១១

១, ២. () តើព្រះបានឲ្យអំណោយអ្វីខ្លះដល់អាដាម? () ហេតុអ្វីព្រះបានបង្កើតប្រពន្ធឲ្យអាដាម? (សូមមើលរូបភាពនៅដើមអត្ថបទ)។

ព្រះយេហូវ៉ាមានមូលហេតុដើម្បីបង្កើតផែនដី។ លោក‹បានជបសូនបង្កើតផែនដីឲ្យជាទីអាស្រ័យនៅ› គឺឲ្យពេញទៅដោយមនុស្ស។ (អេសាយ ៤៥:១៨) អាដាមដែលជាមនុស្សដំបូងបានត្រូវបង្កើតមកជាមនុស្សល្អឥតខ្ចោះ។ ព្រះយេហូវ៉ាបានឲ្យគាត់នូវសួនអេដែនដើម្បីធ្វើជាទីលំនៅដ៏ស្អាតដែលមានដើមឈើជាច្រើននិងសត្វដែលគួរឲ្យចាប់អារម្មណ៍។ ប៉ុន្ដែគាត់ខ្វះអ្វីមួយ។ ដោយដឹងដូច្នេះ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា«មនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ អញនឹងធ្វើឲ្យមានម្នាក់ជាជំនួយសំរាប់ជួយវា»។ ព្រះយេហូវ៉ាបានធ្វើឲ្យអាដាមដេកលក់ស៊ប់ ហើយបានយកឆ្អឹងជំនីរមួយរបស់គាត់ រួចមកលោកប្រើឆ្អឹងនេះដើម្បីបង្កើត«ជាមនុស្សស្រី»។ ពេលដែលអាដាមបានភ្ញាក់ពីដេក គាត់សប្បាយយ៉ាងខ្លាំងពេលឃើញប្រពន្ធរបស់គាត់! គាត់បាននិយាយថា«នេះហើយជាឆ្អឹងពីឆ្អឹងអញ ជាសាច់ពីសាច់អញ»។—លោកុប្បត្ដិ ២:១៨-២៣

ស្ដ្រីនោះជាអំណោយពីព្រះដល់អាដាម ហើយនាងជាជំនួយដ៏ល្អឥតខ្ចោះសម្រាប់គាត់។ ម្យ៉ាងទៀត នាងបានទទួលឯកសិទ្ធិដ៏ពិសេសមួយ គឺសមត្ថភាពបង្កើតកូន។ គម្ពីរប្រាប់ថាអាដាម«បានឲ្យឈ្មោះប្រពន្ធគាត់ថា‹អេវ៉ា› ពីព្រោះនាងជាម្ដាយនៃមនុស្សទាំងអស់»។ (លោកុប្បត្ដិ ៣:២០) ជាមួយគ្នា អាដាមនិងអេវ៉ានឹងធ្វើឲ្យផែនដីពេញទៅដោយមនុស្សល្អឥតខ្ចោះ។ ឪពុកម្ដាយដំបូងរបស់យើងនិងកូនរបស់ពួកគាត់បានមានឯកសិទ្ធិធ្វើឲ្យផែនដីទាំងមូលទៅជាសួនឧទ្យាន ហើយថែរក្សាភាវរស់ផ្សេងទៀត។—លោកុប្បត្ដិ ១:២៧, ២៨

. () ដើម្បីទទួលការពេញចិត្ដពីព្រះ តើអាដាមនិងអេវ៉ាត្រូវធ្វើអ្វី ប៉ុន្ដែតើអ្វីបានកើតឡើង? () តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?

ដើម្បីទទួលការពេញចិត្ដពីព្រះ អាដាមនិងអេវ៉ាត្រូវស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយទទួលស្គាល់អំណាចគ្រប់គ្រងរបស់លោក។ (លោកុប្បត្ដិ ២:១៥-១៧) ពួកគាត់អាចធ្វើអ្វីទាំងអស់ដែលព្រះមានគោលបំណងឲ្យពួកគាត់ធ្វើ លុះត្រាតែពួកគាត់រក្សាខ្លួនឲ្យនៅស្មោះត្រង់នឹងព្រះ។ គួរឲ្យស្ដាយណាស់ អាដាមនិងអេវ៉ាមិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ាទេ។ ផ្ទុយទៅវិញ ពួកគាត់បានស្ដាប់សាថាន ហើយបានធ្វើអំពើខុសឆ្គងនឹងព្រះ។ (លោកុប្បត្ដិ ៣:១-៦; ការបើកបង្ហាញ ១២:៩) តើការមិនស្ដាប់បង្គាប់នេះបានមានឥទ្ធិពលយ៉ាងណាទៅលើស្ដ្រី? នៅសម័យមុន តើស្ដ្រីស្មោះត្រង់ខ្លះបានធ្វើអ្វី? ហេតុអ្វីស្ដ្រីដែលជាគ្រិស្ដសាសនិកសព្វថ្ងៃនេះអាច«មានគ្នាច្រើនណាស់»?—ទំនុកតម្កើង ៦៨:១១

លទ្ធផលនៃការមិនស្ដាប់បង្គាប់

. តើអ្នកណាត្រូវទទួលខុសត្រូវចំពោះអំពើខុសឆ្គងរបស់អាដាមនិងអេវ៉ា?

ព្រះយេហូវ៉ាបានតម្រូវឲ្យអាដាមពន្យល់អំពីមូលហេតុដែលគាត់មិនបានស្ដាប់បង្គាប់លោក។ តើគាត់បានរកលេសដោយនិយាយអ្វី? គាត់បាននិយាយថា«ស្ដ្រីដែលទ្រង់បានប្រទានឲ្យនៅជាមួយនឹងទូលបង្គំ វាឲ្យផ្លែឈើនោះមកទូលបង្គំ ទូលបង្គំក៏ទទួលទានទៅ»។ (លោកុប្បត្ដិ ៣:១២) អាដាមមិនមានអារម្មណ៍ស្ដាយក្រោយចំពោះអ្វីដែលគាត់បានធ្វើទេ។ ផ្ទុយទៅវិញ គាត់ព្យាយាមទម្លាក់កំហុសលើអេវ៉ា ហើយគាត់ថែមទាំងព្យាយាមទម្លាក់កំហុសលើព្រះយេហូវ៉ាដែលជាអ្នកបង្កើតប្រពន្ធរបស់គាត់។ ទោះជាអាដាមនិងអេវ៉ាទាំងពីរនាក់បានប្រព្រឹត្ដអំពើខុសឆ្គងក៏ដោយ ព្រះយេហូវ៉ាបានឲ្យអាដាមទទួលខុសត្រូវចំពោះការសម្រេចចិត្ដរបស់ពួកគាត់។ ហេតុនេះហើយបានជាគម្ពីរប្រាប់ថា«ភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង»។—រ៉ូម ៥:១២

. តើមានលទ្ធផលអ្វីពេលដែលមនុស្សគ្រប់គ្រងលើខ្លួនឯង?

សាថានបាននាំឲ្យអាដាមនិងអេវ៉ាជឿថាពួកគាត់មិនត្រូវការព្រះយេហូវ៉ាធ្វើជាអ្នកគ្រប់គ្រងលើពួកគាត់ទេ។ នេះបាននាំឲ្យមានសំណួរថាតើអ្នកណាមានសិទ្ធិគ្រប់គ្រងលើមនុស្ស? ដើម្បីផ្ដល់ចម្លើយចំពោះសំណួរនេះ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យមនុស្សគ្រប់គ្រងលើខ្លួនឯងអស់មួយរយៈពេល។ តើការគ្រប់គ្រងនេះមានលទ្ធផលអ្វី? មនុស្សបានបង្កឲ្យមានមហន្ដរាយម្ដងហើយម្ដងទៀត។ ក្នុងរយៈពេលជាង១០០ឆ្នាំកន្លងទៅ មនុស្សប្រហែលជា១០០លាននាក់បានស្លាប់ដោយសារសង្គ្រាម។ គឺដូចគម្ពីរចែងថា«ដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ»។ (យេរេមា ១០:២៣) នេះជាមូលហេតុដែលគ្រិស្ដសាសនិកពិតទទួលស្គាល់ព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងរបស់ពួកគេ។—សូមអាន សុភាសិត ៣:៥, ៦

. នៅប្រទេសជាច្រើន តើមនុស្សប្រព្រឹត្ដយ៉ាងណាលើស្ដ្រីនិងកូនស្រី?

បុរសនិងស្ដ្រីបានរងទុក្ខក្នុងពិភពលោកនេះដែលនៅក្រោមអំណាចរបស់សាថាន។ (សាស្ដា ៨:៩; យ៉ូហានទី១ ៥:១៩) ប៉ុន្ដែ ស្ដ្រីបានរងគ្រោះដោយសារឧក្រិដ្ឋកម្មអាក្រក់បំផុត។ ជាឧទាហរណ៍ នៅទូទាំងពិភពលោក ស្ដ្រីប្រហែលជា៣០ភាគរយបានត្រូវប្ដី ឬសង្សារប្រព្រឹត្ដអំពើហិង្សាលើពួកគាត់។ ម្យ៉ាងទៀត ក្នុងវប្បធម៌ខ្លះ ជាទូទៅគេលើកតម្កើងកូនប្រុស។ ហេតុអ្វី? ពីព្រោះពេលដែលពួកគេធំឡើង ពួកគេអាចថែទាំឪពុកម្ដាយរបស់ពួកគេ ហើយបន្ដនាមត្រកូលរបស់គ្រួសារ។ នៅប្រទេសខ្លះ គេចាត់ទុកកូនស្រីថាគ្មានតម្លៃ ហើយឪពុកម្ដាយពន្លូតពួកគេចោល។

ព្រះយេហូវ៉ាច្បាស់ជាមិនពេញចិត្ដសោះចំពោះឧក្រិដ្ឋកម្មទៅលើស្ដ្រី

. តើព្រះបានឲ្យបុរសនិងស្ដ្រីមានការចាប់ផ្ដើមបែបណា?

ព្រះយេហូវ៉ាច្បាស់ជាមិនពេញចិត្ដសោះចំពោះឧក្រិដ្ឋកម្មទៅលើស្ដ្រី។ លោកប្រព្រឹត្ដទៅលើស្ដ្រីដោយមិនលម្អៀងនិងដោយការគោរព។ ពេលព្រះយេហូវ៉ាបានបង្កើតអេវ៉ាមក មិនមែនដើម្បីឲ្យនាងធ្វើជាខ្ញុំបម្រើរបស់អាដាមទេ។ នាងមានភាពល្អឥតខ្ចោះ ហើយមានគុណសម្បត្ដិជាច្រើនដែលឲ្យនាងបង្គ្រប់អ្វីដែលប្ដីមិនមាន។ នេះជាមូលហេតុមួយដែលគម្ពីរប្រាប់ថាបន្ទាប់ពីព្រះបានបង្ហើយការបង្កើតអ្វីទាំងអស់ លោកបាន«ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ»។ (លោកុប្បត្ដិ ១:៣១) ជីវិតរបស់អាដាមនិងអេវ៉ាពិតជាបានចាប់ផ្ដើមដ៏ល្អណាស់។

ស្ដ្រីដែលមានការគាំទ្រពីព្រះយេហូវ៉ា

. () តើមនុស្សភាគច្រើនប្រព្រឹត្ដយ៉ាងណា? () ក្នុងប្រវត្ដិសាស្ដ្រ តើព្រះយេហូវ៉ាបានជួយ ហើយបានគាំទ្រអ្នកណា?

ក្រោយពីការបះបោរនៅសួនអេដែន មនុស្សនៅតែមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា។ នៅប៉ុន្មានឆ្នាំកន្លងទៅនេះ ការប្រព្រឹត្ដរបស់មនុស្សបានអាក្រក់ទៅៗ។ ពេលនេះច្បាស់ជាគ្រា«លំបាកណាស់»ដូចគម្ពីរបានទាយ។ (ធីម៉ូថេទី២ ៣:១-) ទោះជាមនុស្សខ្លះអាក្រក់ក៏ដោយ តែងតែមានបុរសស្ដ្រីដែលធ្វើតាមច្បាប់របស់ព្រះ ហើយទទួលស្គាល់លោកជាអ្នកគ្រប់គ្រងលើពួកគេ។ ពួកគេបានទុកចិត្ដព្រះយេហូវ៉ា ហើយលោកបានជួយនិងបានគាំទ្រពួកគេ។—សូមអាន ទំនុកតម្កើង ៧១:៥

ចំនួនស្ដ្រីដែលបានរួចជីវិតពីទឹកជំនន់ គឺស្មើគ្នានឹងចំនួនបុរសដែលបានរួចជីវិត

. តើមនុស្សប៉ុន្មាននាក់បានរួចជីវិតពីទឹកជំនន់ ហើយហេតុអ្វី?

នៅសម័យណូអេ ព្រះយេហូវ៉ាបានបំផ្លាញមនុស្សអាក្រក់ដោយទឹកជំនន់ ហើយមនុស្សតិចណាស់បានរួចជីវិត។ បើបងប្អូនប្រុសស្រីរបស់ណូអេនៅរស់នៅពេលនោះ ពួកគេក៏បានស្លាប់ក្នុងទឹកជំនន់ដែរ។ (លោកុប្បត្ដិ ៥:៣០) ប៉ុន្ដែចំនួនស្ដ្រីដែលបានរួចជីវិតពីទឹកជំនន់គឺស្មើគ្នានឹងចំនួនបុរសដែលបានរួចជីវិត។ អ្នកដែលបានរួចជីវិតគឺ ណូអេ ប្រពន្ធរបស់ណូអេ កូនប្រុសបីនាក់និងប្រពន្ធរបស់ពួកគាត់។ ពួកគាត់ទាំងអស់គ្នាបានរួចជីវិត ដោយសារពួកគាត់បានស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយធ្វើតាមបំណងប្រាថ្នារបស់លោក។ មនុស្សទាំងអស់ដែលរស់នៅសព្វថ្ងៃនេះ កើតពីបុគ្គលទាំងនាក់នោះដែលព្រះបានជួយ ហើយបានការពារ។—លោកុប្បត្ដិ ៧:៧; ពេត្រុសទី១ ៣:២០

១០. ហេតុអ្វីព្រះយេហូវ៉ាបានជួយ ហើយបានការពារប្រពន្ធរបស់បុរសស្មោះត្រង់?

១០ ច្រើនឆ្នាំក្រោយមក ប្រពន្ធរបស់មេគ្រួសារជាច្រើននាក់ដែលបម្រើព្រះមុនសម័យអ៊ីស្រាអែលក៏បានទទួលការការពារនិងជំនួយពីព្រះដែរ។ ពួកគេមិនបានត្អូញត្អែរអំពីជីវិតរបស់ពួកគេ ហើយព្រះយេហូវ៉ាបានផ្ដល់ពរដល់ពួកគេ។ (យូដាស ១៦) ស្ដ្រីម្នាក់ក្នុងចំណោមស្ដ្រីទាំងនេះគឺសារ៉ា។ ពេលដែលព្រះបានសុំគាត់ឲ្យចេញពីផ្ទះដ៏ស្រួលរស់នៅរបស់គាត់នាក្រុងអ៊ើរដើម្បីទៅរស់នៅក្នុងត្រសាល គាត់មិនបានត្អូញត្អែរទេ។ ផ្ទុយទៅវិញគាត់បាន«ស្ដាប់បង្គាប់អាប្រាហាំ ហើយហៅគាត់ថា‹ម្ចាស់›»។ (ពេត្រុសទី១ ៣:៦) សូមគិតអំពីរេបិកាដែលជាប្រពន្ធរបស់អ៊ីសាកផងដែរ។ គាត់ជាអំណោយដ៏អស្ចារ្យមួយពីព្រះយេហូវ៉ា។ គម្ពីរប្រាប់ថា អ៊ីសាកបាន«ប្រតិព័ទ្ធស្រឡាញ់ដល់នាង» ហើយ«គាត់បានក្សាន្ដចាកទុក្ខពីម្ដាយស្លាប់»។ (លោកុប្បត្ដិ ២៤:៦៧) សព្វថ្ងៃនេះ រាស្ដ្រព្រះយេហូវ៉ាមានឯកសិទ្ធិដោយមានស្ដ្រីដ៏ស្មោះត្រង់ជាច្រើននាក់ដូចសារ៉ានិងរេបិកាក្នុងចំណោមពួកគេ។

សព្វថ្ងៃនេះ មានស្ដ្រីដ៏ស្មោះត្រង់ជាច្រើននាក់ដូចសារ៉ានិងរេបិកាក្នុងចំណោមរាស្ដ្ររបស់ព្រះយេហូវ៉ា

១១. តើតាមរបៀបណាដែលឆ្មបជនជាតិអ៊ីស្រាអែលពីរនាក់បានបង្ហាញចិត្ដក្លាហាន?

១១ កាលដែលជនជាតិអ៊ីស្រាអែលជាខ្ញុំបម្រើនៅស្រុកអេស៊ីប ពួកគេបានចម្រើនឡើងទៅជាប្រជាជាតិធំមួយ។ ផារ៉ូបានបង្គាប់ឲ្យសម្លាប់កូនង៉ែតប្រុសជនជាតិអ៊ីស្រាអែលទាំងអស់ពេលពួកគេកើតមក។ មានស្ដ្រីជនជាតិអ៊ីស្រាអែលពីរនាក់ដែលតាមមើលទៅទទួលខុសត្រូវលើពួកឆ្មប។ ឈ្មោះរបស់ពួកគាត់គឺស៊ីប្រានិងពូអា។ ដោយសារពួកគាត់បានកោតខ្លាចព្រះយេហូវ៉ាជាជាងកោតខ្លាចផារ៉ូ ឆ្មបទាំងពីរនាក់នេះមានចិត្ដក្លាហាន ហើយមិនព្រមធ្វើតាមបង្គាប់របស់ផារ៉ូដែលឲ្យសម្លាប់កូនង៉ែតប្រុសនោះទេ។ នៅពេលក្រោយមក ព្រះយេហូវ៉ាបានផ្ដល់ពរដល់ពួកគាត់ដោយឲ្យពួកគាត់មានក្រុមគ្រួសារខ្លួនឯង។—និក្ខមនំ ១:១៥-២១

១២. ស្ដីអំពីដេបូរ៉ានិងយ៉ាអែល តើមានអ្វីដែលគួរឲ្យកត់សម្គាល់?

១២ ក្នុងរយៈពេលដែលជនជាតិអ៊ីស្រាអែលមានពួកចៅហ្វាយ ព្រះយេហូវ៉ាបានតែងតាំងស្ដ្រីម្នាក់ឈ្មោះដេបូរ៉ាឲ្យធ្វើជាអ្នកប្រកាសទំនាយ។ ដេបូរ៉ាបានលើកទឹកចិត្ដចៅហ្វាយម្នាក់ឈ្មោះបារ៉ាក់ ហើយបានជួយរំដោះជនជាតិអ៊ីស្រាអែលពីសត្រូវរបស់ពួកគេ។ គាត់បានទាយថាស្ដ្រីម្នាក់ មិនមែនបារ៉ាក់ទេ ដែលនឹងទទួលកិត្ដិយសចំពោះការច្បាំងឈ្នះជនជាតិកាណាន។ សត្រូវទាំងនោះបានបរាជ័យកាលដែលស្ដ្រីម្នាក់ឈ្មោះយ៉ាអែលដែលមិនមែនជាជនជាតិអ៊ីស្រាអែលបានសម្លាប់មេបញ្ជាការនៃកងទ័ពជនជាតិកាណានឈ្មោះស៊ីសេរ៉ា។—ពួកចៅហ្វាយ ៤:៤-៩, ១៧-២២

១៣. តើគម្ពីរប្រាប់យើងយ៉ាងណាអំពីអ័ប៊ីកែល?

១៣ សូមពិចារណាដែរអំពីស្ដ្រីដ៏ស្មោះត្រង់ម្នាក់ឈ្មោះអ័ប៊ីកែល ដែលរស់នៅប្រហែលជា១.១០០ឆ្នាំមុនគ.ស.។ គម្ពីរចែងថានាងចេះគិតវែងឆ្ងាយ ប៉ុន្ដែណាបាលដែលជាប្ដីរបស់នាង ជាមនុស្សកំណាញ់ ឥតបានការ ហើយមិនចេះពិចារណាទេ។ (សាំយូអែលទី១ ២៥:២, ៣, ២៥) ដោយសារដាវីឌបានការពារគង្វាលរបស់ណាបាល ពេលមួយ ដាវីឌបានចាត់បុរសរបស់គាត់ឲ្យទៅសុំអាហារនិងអ្វីផ្សេងទៀតពីណាបាល។ ប៉ុន្ដែណាបាលបានស្រែក«ស្ដីកិនដល់គេ» ហើយមិនបានឲ្យអ្វីដល់ពួកគេទេ។ ដាវីឌបានខឹងយ៉ាងខ្លាំងរហូតដល់គាត់ចង់ដាក់ទណ្ឌកម្មណាបាលនិងបុរសរបស់គាត់។ ប៉ុន្ដែ ក្រោយពីគេបានប្រាប់អ័ប៊ីកែលអំពីអ្វីដែលណាបាលបានធ្វើ នាងបានយកអាហារនិងអំណោយផ្សេងទៀតឲ្យដាវីឌ។ ដោយសារការប្រព្រឹត្ដដ៏ឈ្លាសវៃរបស់នាង ដាវីឌមិនបានសម្លាប់ណាបាលឡើយ។ (សាំយូអែលទី១ ២៥:៨-១៨) ក្រោយមកដាវីឌបាននិយាយទៅអ័ប៊ីកែលថា«សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់បានចាត់អ្នកឲ្យមកជួបនឹងខ្ញុំ នៅថ្ងៃនេះ!»។ (សាំយូអែលទី១ ២៥:៣២) ក្រោយពីណាបាលបានស្លាប់ទៅ ដាវីឌបានរៀបការជាមួយអ័ប៊ីកែល។—សាំយូអែលទី១ ២៥:៣៧-៤២

ស្ដ្រីគ្រិស្ដសាសនិកជាច្រើននាក់ធ្វើកិច្ចការសាងសង់នៅទូទាំងពិភពលោក

១៤. តើកូនស្រីរបស់សាលូមបានចូលរួមធ្វើកិច្ចការអ្វី ហើយនៅសព្វថ្ងៃនេះ តើកិច្ចការស្រដៀងគ្នាអ្វី ដែលស្ដ្រីគ្រិស្ដសាសនិកកំពុងធ្វើ?

១៤ ពេលដែលជនជាតិបាប៊ីឡូនបានបំផ្លាញក្រុងយេរូសាឡិមនិងវិហារនៅក្រុងនោះនាឆ្នាំ៦០៧ មុនគ.ស. បុរស ស្ដ្រីនិងកូនក្មេងជាច្រើននាក់បានស្លាប់។ នៅឆ្នាំ៤៥៥ មុនគ.ស. កំពែងក្រុងយេរូសាឡិមបានត្រូវសង់ឡើងវិញក្រោមការដឹកនាំរបស់នេហេមា។ ក្នុងចំណោមបុគ្គលជាច្រើននាក់ដែលបានជួយកិច្ចការសាងសង់នេះ មានកូនស្រីរបស់សាលូម។ ឪពុករបស់ពួកគេជា«នាយដំរួតលើស្រុកយេរូសាឡិមចំហៀង»។ (នេហេមា ៣:១២) ប៉ុន្ដែ កូនស្រីរបស់សាលូមសប្បាយធ្វើកិច្ចការសាមញ្ញ។ នេះរំលឹកយើងអំពីស្ដ្រីគ្រិស្ដសាសនិកជាច្រើននាក់ដែលធ្វើកិច្ចការសាងសង់នៅទូទាំងពិភពលោកសព្វថ្ងៃនេះ!

ស្ដ្រីដែលកោតខ្លាចព្រះនៅសម័យលោកយេស៊ូ

១៥. តើព្រះយេហូវ៉ាបានផ្ដល់ឯកសិទ្ធិអ្វីដល់ម៉ារៀ?

១៥ ព្រះយេហូវ៉ាបានផ្ដល់ឲ្យស្ដ្រីនូវឯកសិទ្ធិពិសេសក្នុងកិច្ចបម្រើលោក។ ស្ដ្រីដែលបានទទួលឯកសិទ្ធិពិសេសគឺស្រីក្រមុំបរិសុទ្ធម្នាក់ឈ្មោះម៉ារៀ។ ក្នុងអំឡុងពេលដែលគាត់ជាគូដណ្ដឹងរបស់បុរសម្នាក់ឈ្មោះយ៉ូសែប ម៉ារៀមានផ្ទៃពោះតាមរយៈសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ា។ ហេតុអ្វីព្រះយេហូវ៉ាបានជ្រើសរើសម៉ារៀឲ្យធ្វើជាម្ដាយរបស់លោកយេស៊ូ? នេះច្បាស់ជាដោយសារគាត់មានគុណសម្បត្ដិដ៏ប្រសើរដែលគាត់ត្រូវការដើម្បីអប់រំកូនប្រុសដ៏ល្អឥតខ្ចោះរបស់គាត់។ ការធ្វើជាម្ដាយរបស់បុរសដ៏ឧត្ដមបំផុតដែលធ្លាប់រស់នៅលើផែនដីគឺជាឯកសិទ្ធិដ៏ខ្ពង់ខ្ពស់!—ម៉ាថាយ ១:១៨-២៥

១៦. តើលោកយេស៊ូបានប្រព្រឹត្ដយ៉ាងណាចំពោះស្ដ្រី? សូមលើកឧទាហរណ៍។

១៦ លោកយេស៊ូមានចិត្ដសប្បុរសចំពោះស្ដ្រី។ ជាឧទាហរណ៍ សូមគិតអំពីស្ដ្រី«ដែលមានជំងឺធ្លាក់ឈាមអស់ដប់ពីរឆ្នាំ»។ នាងបានពាល់សម្លៀកបំពាក់របស់លោកយេស៊ូដើម្បីឲ្យខ្លួននាងបានជាសះស្បើយ។ តើលោកយេស៊ូបានខឹងនាងទេ? ទេ លោកមិនបានខឹងទេ។ លោកមានចិត្ដសប្បុរស ហើយបានមានប្រសាសន៍ថា«កូនស្រីអើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាហើយ។ សូមអញ្ជើញទៅឲ្យបានសេចក្ដីសុខចុះ ហើយសូមឲ្យនាងបានជាសះស្បើយពីជំងឺដែលបានធ្វើឲ្យរងទុក្ខ»។—ម៉ាកុស ៥:២៥-៣៤

១៧. តើអ្វីបានកើតឡើងនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.?

១៧ កាលដែលលោកយេស៊ូនិងពួកសាវ័ករបស់លោកកំពុងធ្វើដំណើរ មានស្ដ្រីខ្លះដែលបានជួយទំនុកបម្រុងពួកគាត់។ (លូកា ៨:១-) ម្យ៉ាងទៀត នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. បុរសនិងស្ដ្រីប្រហែលជា១២០នាក់បានទទួលសកម្មពលរបស់ព្រះតាមរបៀបដ៏ពិសេសមួយ។ (សូមអាន សកម្មភាព ២:១-) ច្រើនឆ្នាំមុនពេលនោះ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា«អញនឹងចាត់វិញ្ញាណរបស់អញទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសស្រីរបស់ឯងនឹងទាយ . . . អញនឹងចាត់វិញ្ញាណរបស់អញ ទៅលើទាំងពួកទាសាទាសីដែរ»។ (យ៉ូអែល ២:២៨, ២៩) ការអស្ចារ្យនេះដែលកើតឡើងនៅបុណ្យថ្ងៃទី៥០ជាភ័ស្ដុតាងដែលបង្ហាញថាព្រះយេហូវ៉ាពេញចិត្ដបុរសស្ដ្រីទាំងនេះ ដែលបានទៅជា«អ៊ីស្រាអែលនៃព្រះ»។ (កាឡាទី ៣:២៨; ៦:១៥, ១៦) កូនស្រីបួននាក់របស់ភីលីពដែលជាអ្នកផ្សព្វផ្សាយដំណឹងល្អគឺនៅក្នុងចំណោមស្ដ្រីដែលបានផ្សព្វផ្សាយនៅសតវត្សរ៍ទី១។—សកម្មភាព ២១:៨, ៩

ស្ដ្រីដែល«មានគ្នាច្រើនណាស់»

១៨, ១៩. () តើព្រះបានផ្ដល់ឯកសិទ្ធិអ្វីឲ្យទាំងបុរសទាំងស្ដ្រី? () តើអ្នកតែងទំនុកតម្កើងប្រើពាក្យអ្វីដើម្បីសំដៅលើស្ដ្រីដែលប្រកាសដំណឹងល្អ?

១៨ នៅចុងសតវត្សរ៍ទី១៩ គ.ស. បុរសនិងស្ដ្រីខ្លះបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសេចក្ដីពិតក្នុងគម្ពីរ។ ពួកគេបានបើកផ្លូវដោយផ្សព្វផ្សាយសេចក្ដីបង្រៀនរបស់លោកយេស៊ូ ហើយបានរួមចំណែកក្នុងការសម្រេចទំនាយរបស់លោកយេស៊ូដែលថា«ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។—ម៉ាថាយ ២៤:១៤

ក្នុងចំណោមពួកអ្នកដែលបម្រើពេញពេល ពួកគេភាគច្រើនជាស្ដ្រី

១៩ ក្រុមតូចនេះនៃនិស្សិតគម្ពីរបានកើនឡើងរហូតដល់មានសាក្សីរបស់ព្រះយេហូវ៉ាប្រហែលជាលាននាក់នៅសព្វថ្ងៃនេះ។ ក្រៅពីពួកគាត់ មានមនុស្សជាង១១លាននាក់ទៀតដែលបានចូលរួមពិធីរំលឹកមរណភាពរបស់លោកយេស៊ូ។ ពួកគេភាគច្រើនជាស្ដ្រី។ ម្យ៉ាងទៀត មានសាក្សីជាងលាននាក់ដែលចូលរួមកិច្ចបម្រើពេញពេល។ នៅប្រទេសភាគច្រើន អ្នកបម្រើពេញពេលទាំងនេះភាគច្រើនជាស្ដ្រី។ ព្រះយេហូវ៉ាឲ្យស្ដ្រីមានឯកសិទ្ធិដើម្បីធ្វើជាតំណាងលោក។ ដូច្នេះ ពាក្យរបស់អ្នកតែងទំនុកតម្កើងច្បាស់ជាបានសម្រេច។ ពាក្យនោះចែងថា«ព្រះអម្ចាស់ទ្រង់ប្រទានព្រះបន្ទូល ហើយពួក[«ស្ដ្រី»]ដែលប្រកាសប្រាប់ដំណឹង[«ល្អ»] នោះមានគ្នាច្រើនណាស់»។—ទំនុកតម្កើង ៦៨:១១; ព.ថ.

ស្ដ្រីដែលផ្សព្វផ្សាយដំណឹងល្អពិតជា«មានគ្នាច្រើនណាស់» (សូមមើលវគ្គ១៨, ១៩)

ស្ដ្រីដែលកោតខ្លាចព្រះនឹងទទួលរង្វាន់ដ៏អស្ចារ្យនៅថ្ងៃមុខ

២០. សម្រាប់ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារនិងការសិក្សាផ្ទាល់ខ្លួន តើមានប្រធានបទល្អអ្វីខ្លះ?

២០ ក្នុងអត្ថបទនេះ យើងមិនអាចពិភាក្សាអំពីស្ដ្រីស្មោះត្រង់ទាំងអស់ដែលបានត្រូវរៀបរាប់ក្នុងគម្ពីរទេ។ ប៉ុន្ដែយើងអាចអានអំពីពួកគាត់ក្នុងបណ្ដាំរបស់ព្រះនិងក្នុងអត្ថបទផ្សេងដែលមានក្នុងសៀវភៅរបស់យើង។ យើងអាចរំពឹងគិតអំពីគំរូរបស់នាងរូថនិងចិត្ដស្មោះភក្ដីរបស់នាង។ (នាងរស់ ១:១៦, ១៧) ម្យ៉ាងទៀត យើងក៏អាចទទួលប្រយោជន៍ដោយពិចារណាអំពីគំរូរបស់មហាក្សត្រីអេសធើរដែរ។ យើងអាចរៀនអំពីស្ដ្រីទាំងនេះនិងស្ដ្រីទៀតក្នុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសាររបស់យើង ឬបើយើងរស់នៅម្នាក់ឯង យើងអាចរៀនអំពីពួកគាត់នៅពេលសិក្សាផ្ទាល់ខ្លួន។

២១. តើស្ដ្រីដ៏ស្មោះត្រង់បានបង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?

២១ ព្រះយេហូវ៉ាច្បាស់ជាបានឲ្យពរទៅលើកិច្ចផ្សព្វផ្សាយនៃស្ដ្រីដ៏ស្មោះត្រង់ សូម្បីតែក្នុងគ្រាដ៏ពិបាកក៏ដោយ។ ជាឧទាហរណ៍ នៅគ្រាដែលមានការសង្កត់សង្កិនពីពួកណាត្ស៊ីនិងនៅក្រោមការគ្រប់គ្រងរបស់ពួកកុម្មុយនីស្ដ ព្រះយេហូវ៉ាបានជួយស្ដ្រីដ៏ស្មោះត្រង់ឲ្យរក្សាភក្ដីភាពចំពោះលោក។ ពួកគាត់ជាច្រើននាក់បានរងទុក្ខ ហើយស្ដ្រីខ្លះបានត្រូវគេសម្លាប់ដោយសារពួកគាត់ស្ដាប់បង្គាប់ព្រះ។ (សកម្មភាព ៥:២៩) ដូចស្ដ្រីដ៏ស្មោះត្រង់ទាំងនោះ សព្វថ្ងៃនេះ ស្ដ្រីដែលជាគ្រិស្ដសាសនិកនិងបងប្អូនទៀតបានជ្រើសរើសព្រះជាអ្នកគ្រប់គ្រងរបស់ពួកគេ។ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅពួកគេ ដូចអ្វីដែលលោកបានមានប្រសាសន៍ទៅជនជាតិអ៊ីស្រាអែលនៅសម័យបុរាណថា«កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង»។—អេសាយ ៤១:១០-១៣

២២. តើយើងអាចរង់ចាំឯកសិទ្ធិអ្វីនៅពេលអនាគត?

២២ នៅពេលអនាគត បុរសនិងស្ដ្រីដែលកោតខ្លាចព្រះនឹងជួយមនុស្សរាប់លាននាក់ដែលបានត្រូវប្រោសឲ្យរស់ឡើងវិញឲ្យរៀនអំពីព្រះយេហូវ៉ា និងគោលបំណងដ៏អស្ចារ្យរបស់លោកសម្រាប់មនុស្សជាតិ។ ម្យ៉ាងទៀត ពួកគេនឹងចូលរួមក្នុងការធ្វើឲ្យផែនដីទាំងមូលក្លាយទៅជាសួនឧទ្យានឡើងវិញ។ ទម្រាំដល់ពេលនោះ សូមយើងទាំងអស់គ្នាឲ្យតម្លៃចំពោះឯកសិទ្ធិដែលយើងមានដើម្បីបម្រើព្រះយេហូវ៉ាដោយ«ព្រមចិត្ដគ្នា»។—សេផានា ៣:៩