ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា សីហា ២០១៤

ក្នុងលេខនេះមានអត្ថបទសិក្សាសម្រាប់ថ្ងៃទី២៩ ខែកញ្ញា ដល់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤។

តើស្ដ្រីមានតួនាទីអ្វីក្នុងគោលបំណងរបស់ព្រះយេហូវ៉ា?

សូមរៀនឲ្យដឹងថាការបះបោរប្រឆាំងព្រះមានលទ្ធផលយ៉ាងណាចំពោះបុរសនិងស្ដ្រី។ សូមពិចារណាអំពីបទពិសោធន៍ខ្លះរបស់ស្ដ្រីដ៏ស្មោះត្រង់ខ្លះនៅសម័យមុន។ ម្យ៉ាងទៀត សូមរៀនអំពីរបៀបដែលស្ដ្រីគ្រិស្ដសាសនិករួមចំណែកក្នុងកិច្ចការរបស់ព្រះសព្វថ្ងៃនេះ។

ចូរប្រើបណ្ដាំរបស់ព្រះ ដែលមានជីវិតរស់នៅ!

សាក្សីព្រះយេហូវ៉ាទាំងអស់ចង់មានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ។ សូមពិចារណាយោបល់ខ្លះស្ដីអំពីរបៀបប្រើបណ្ដាំរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាជាមួយនឹងខិត្ដប័ណ្ណដើម្បីមានការសន្ទនាជាមួយអ្នកឯទៀត។

របៀបដែលព្រះយេហូវ៉ាចូលមកជិតយើង

យើងត្រូវមានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ សូមរៀនអំពីរបៀបដែលថ្លៃលោះនិងគម្ពីរបង្ហាញថាព្រះយេហូវ៉ាទាក់ទាញចិត្ដយើងឲ្យចូលទៅជិតលោក។

ចូរស្ដាប់សំឡេងរបស់ព្រះយេហូវ៉ានៅគ្រប់ទីកន្លែងដែលអ្នកនៅ

សូមរៀនឲ្យដឹងថាការស្ដាប់សំឡេងរបស់ព្រះយេហូវ៉ា និងការប្រាស្រ័យទាក់ទងជាមួយនឹងលោកគឺសំខាន់យ៉ាងណា។ អត្ថបទនេះនឹងជួយយើងឲ្យរៀនអំពីរបៀបដែលយើងអាចជៀសវាងមិនឲ្យសាថាននិងទំនោរចិត្ដខុសឆ្គងរបស់យើងបំបែរអារម្មណ៍យើងមិនឲ្យស្ដាប់ព្រះយេហូវ៉ា។

តើអ្នកកំពុងទទួល‹អាហារតាមត្រូវពេល›ឬទេ?

តើបុគ្គលម្នាក់ត្រូវតែមានព័ត៌មានទាំងអស់ដែលខ្ញុំបម្រើដ៏ស្មោះត្រង់ផ្ដល់ឲ្យដើម្បីរក្សាជំនឿមាំមួនឬទេ?

សំណួរពីអ្នកអាន

ពេលលោកយេស៊ូបានមានប្រសាសន៍ថាអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ«នឹងមិនរៀបការជាប្ដីប្រពន្ធឡើយ» តើលោកយេស៊ូកំពុងនិយាយអំពីការប្រោសឲ្យរស់ឡើងវិញនៅផែនដីឬ?