លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រាជាណាចក្រព្រះបានគ្រប់គ្រងអស់១០០ឆ្នាំហើយ តើនោះមានឥទ្ធិពលយ៉ាងណាទៅលើអ្នក?

រាជាណាចក្រព្រះបានគ្រប់គ្រងអស់១០០ឆ្នាំហើយ តើនោះមានឥទ្ធិពលយ៉ាងណាទៅលើអ្នក?

‹ព្រះយេហូវ៉ាដែលជាស្ដេចដែលរស់ជារៀងរហូតអើយ អ្វីដែលលោកបានធ្វើគឺអស្ចារ្យ ហើយប្រសើរក្រៃលែង›។—បប. ១៥:៣

១, ២. តើរាជាណាចក្ររបស់ព្រះនឹងសម្រេចអ្វី ហើយហេតុអ្វីយើងអាចជឿជាក់ថារាជាណាចក្ររបស់ព្រះនឹងមកដល់?

នៅរដូវផ្ការីកឆ្នាំ៣១ គ.ស. នៅលើភ្នំមួយជិតក្រុងកាពើណិម លោកយេស៊ូគ្រិស្ដបានបង្រៀនអ្នកកាន់តាមលោកឲ្យអធិដ្ឋានថា«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»។ (ម៉ាថ. ៦:១០) សព្វថ្ងៃនេះ មនុស្សជាច្រើនសង្ស័យថារាជាណាចក្រនោះនឹងមិនមកដល់សោះឡើយ។ ក៏ប៉ុន្ដែយើងជឿជាក់ថា ព្រះនឹងតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានយ៉ាងស្មោះរបស់យើងដែលសុំឲ្យរាជាណាចក្ររបស់លោកបានមកដល់។

ព្រះយេហូវ៉ានឹងប្រើរាជាណាចក្រដើម្បីធ្វើឲ្យក្រុមគ្រួសាររបស់លោកនៅស្ថានសួគ៌និងនៅលើផែនដីមានសាមគ្គីភាព។ គោលបំណងរបស់លោកនឹងបានសម្រេច។ (អេ. ៥៥:១០, ១១) តាមពិត នៅសម័យយើងព្រះយេហូវ៉ាបានទៅជាស្ដេចរួចហើយ! ព្រឹត្ដិការណ៍ដ៏គួរឲ្យរំភើបចិត្ដដែលបានកើតឡើងក្នុងអំឡុង១០០ឆ្នាំកន្លងទៅហើយនេះ ជាភ័ស្ដុតាងដែលបញ្ជាក់អំពីចំណុចនេះ។ ព្រះកំពុងធ្វើអ្វីដ៏អស្ចារ្យនិងប្រសើរក្រៃលែងដើម្បីជួយរាស្ដ្រស្មោះត្រង់រាប់លាននាក់របស់លោក។ (សាក. ១៤:៩; បប. ១៥:៣) ប៉ុន្ដែ ការដែលព្រះយេហូវ៉ាបានទៅជាស្ដេចគឺមិនដូចគ្នានឹងការមកដល់នៃរាជាណាចក្រដែលលោកយេស៊ូបានបង្រៀនយើងឲ្យអធិដ្ឋានទេ។ តើព្រឹត្ដិការណ៍ទាំងពីរនោះខុសគ្នាយ៉ាងណា? ហើយតើនេះមានឥទ្ធិពលយ៉ាងណាមកលើយើង?

 ស្ដេចដែលព្រះយេហូវ៉ាបានតែងតាំងចាត់វិធានការ

. () តើលោកយេស៊ូទទួលអំណាចគ្រប់គ្រងជាស្ដេចនៅពេលណានិងនៅកន្លែងណា? () តើអ្នកនឹងលើកភ័ស្ដុតាងអ្វីដើម្បីបញ្ជាក់ថាលោកយេស៊ូចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤? (សូមមើលកំណត់សម្គាល់)។

ប្រហែលជា២០ឆ្នាំ មុនឆ្នាំ១៩០០ អ្នកបម្រើព្រះបានចាប់ផ្ដើមយល់ទំនាយមួយដែលដានីយ៉ែលបានសរសេរអស់ជាង.៥០០ឆ្នាំមុនថា«នៅគ្រានៃស្ដេចទាំងនោះ ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរឡើង ដែលមិនត្រូវបំផ្លាញឡើយ»។ (ដាន. ២:៤៤) និស្សិតគម្ពីរបានចំណាយពេលអស់រាប់ទសវត្សរ៍ដើម្បីបញ្ជាក់ថាឆ្នាំ១៩១៤នឹងជាឆ្នាំដ៏សំខាន់។ មនុស្សជាច្រើននៅសម័យនោះមានគំនិតដូចគ្នានឹងអ្នកនិពន្ធម្នាក់ដែលបានរំពឹងថា«ឆ្នាំ១៩១៤ផ្ដល់ហេតុឲ្យមនុស្សជឿថាអ្វីនឹងកាន់តែប្រសើរឡើងក្នុងពិភពលោក»។ ក៏ប៉ុន្ដែពេលសង្គ្រាមលោកលើកទីបានផ្ទុះឡើងនៅឆ្នាំនោះ ទំនាយក្នុងគម្ពីរបានសម្រេច។ ការអត់ឃ្លាន ការរញ្ជួយដី និងរោគរាតត្បាត ព្រមទាំងព្រឹត្ដិការណ៍ទៀតដែលស្របតាមទំនាយក្នុងគម្ពីរ បញ្ជាក់យ៉ាងច្បាស់ដោយគ្មានការសង្ស័យថា លោកយេស៊ូគ្រិស្ដបានចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌ជាស្ដេចនៃរាជាណាចក្ររបស់ព្រះនៅឆ្នាំ១៩១៤។ * ដោយតែងតាំងបុត្ររបស់លោកជាស្ដេចដែលជាមេស្ស៊ីនោះ ព្រះយេហូវ៉ាពិតជាទៅជាស្ដេចតាមរបៀបថ្មីមួយ!

. ភ្លាមក្រោយពីលោកយេស៊ូទៅជាស្ដេច តើលោកបានធ្វើអ្វី ហើយក្រោយមកតើលោកផ្ដោតអារម្មណ៍ទៅលើអ្នកណា?

កិច្ចការទីរបស់ស្ដេចដែលព្រះទើបតែប្រគល់អំណាចគ្រប់គ្រងនោះ គឺត្រូវច្បាំងនឹងមេសត្រូវរបស់បិតាលោក ពោលគឺសាថាន។ លោកយេស៊ូនិងបណ្ដាទេវតារបស់លោកបានបោះទម្លាក់មេកំណាចនិងពួកវិញ្ញាណកំណាចរបស់វាចេញពីស្ថានសួគ៌។ នេះនាំឲ្យអស់អ្នកដែលនៅស្ថានសួគ៌រីករាយណាស់ តែនាំឲ្យផែនដីមានអន្ដរាយដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ (សូមអាន ការបើកបង្ហាញ ១២:៧-៩, ១២) បន្ទាប់មក លោកផ្ដោតអារម្មណ៍ទៅលើការជួយសម្រិតសម្រាំង អប់រំ និងរៀបចំរាស្ដ្ររបស់លោកនៅផែនដីដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ សូមយើងពិចារណានូវរបៀបដែលពួកគេទុកគំរូល្អសម្រាប់យើង ដោយចុះចូលនឹងការណែនាំរបស់លោកយេស៊ូ។

ស្ដេចដែលជាមេស្ស៊ីសម្រិតសម្រាំងរាស្ដ្រស្មោះត្រង់របស់លោក

. រវាងឆ្នាំ១៩១៤និងដើមឆ្នាំ១៩១៩ តើមានការសម្អាតអ្វី?

ក្រោយលោកយេស៊ូបានសម្អាតស្ថានសួគ៌ដោយបណ្ដេញសាថាននិងពួកវិញ្ញាណកំណាចរបស់វាចេញ ដើម្បីកុំឲ្យមានឥទ្ធិពលអាក្រក់របស់ពួកវាទៀត នោះព្រះយេហូវ៉ាបានណែនាំលោកយេស៊ូឲ្យពិនិត្យមើលនិងសម្រិតសម្រាំងអ្នកកាន់តាមលោកនៅផែនដី។ ម៉ាឡាគីបានរៀបរាប់អំពីកិច្ចការនេះថាជាការសម្អាត។ (ម៉ាឡ. ៣:១-) ប្រវត្ដិសាស្ដ្របង្ហាញឲ្យដឹងថាការសម្អាតនេះបានកើតឡើងរវាងឆ្នាំ១៩១៤និងដើមឆ្នាំ១៩១៩។ * ដើម្បីទៅជាសមាជិកនៃក្រុមគ្រួសារសកលលោករបស់ព្រះយេហូវ៉ា យើងត្រូវតែស្អាតស្អំបរិសុទ្ធ។ (១ពេ. ១:១៥, ១៦) យើងត្រូវជៀសវាងជាដាច់ខាតពីអ្វីដែលទាក់ទងនឹងសាសនាមិនពិត ឬរឿងនយោបាយរបស់ពិភពលោកនេះ ពីព្រោះនោះធ្វើឲ្យការគោរពប្រណិប័តន៍របស់យើងទៅជាស្មោកគ្រោក។

. តើតាមរបៀបណាយើងទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ ហើយហេតុអ្វីអាហារនោះសំខាន់ចាំបាច់?

ក្រោយមក លោកយេស៊ូបានប្រើអំណាចរបស់លោកជាស្ដេចដើម្បីតែងតាំង«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ ខ្ញុំបម្រើនេះនឹងផ្ដល់ជាទៀងទាត់នូវសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារល្អៗ សម្រាប់អស់អ្នកដែលជា«ហ្វូងតែមួយ» ដែលលោកយេស៊ូកំពុងថែរក្សា។ (ម៉ាថ. ២៤:៤៥-៤៧; យ៉ូន. ១០:១៦) តាំងពីឆ្នាំ១៩១៩ បុរសមួយក្រុមតូចដែលបានត្រូវរើសតាំង បានបំពេញយ៉ាងស្មោះត្រង់នូវភារកិច្ចដ៏ធ្ងន់នេះ ពោលគឺការផ្ដល់អាហារដល់«ខ្ញុំបម្រើទៀតរបស់លោក»។ អាហារដ៏បរិបូរដែលពួកគាត់ផ្ដល់ឲ្យ បំប៉នយើងដើម្បីឲ្យយើងមានជំនឿកាន់តែរឹងមាំឡើង។ អាហារនោះក៏ជួយយើងឲ្យតាំងចិត្ដរឹងមាំ ឲ្យស្អាតស្អំក្នុងការគោរពប្រណិប័តន៍ ក្នុងរឿងសីលធម៌ ក្នុងគំនិត និងឲ្យមានអនាម័យល្អដែរ។ ម្យ៉ាងទៀត អាហារនោះជួយអប់រំយើងនិងផ្គត់ផ្គង់យើង ដើម្បីឲ្យយើងចូលរួមយ៉ាងពេញលេញក្នុងកិច្ចការសំខាន់បំផុតដែលកំពុងធ្វើឡើងនៅសព្វថ្ងៃនេះ។ តើអ្នកកំពុងទទួលប្រយោជន៍យ៉ាងពេញលេញពីការរៀបចំទាំងអស់នេះទេ?

 ស្ដេចអប់រំរាស្ដ្ររបស់លោកឲ្យផ្សព្វផ្សាយទូទាំងពិភពលោក

. ពេលដែលលោកយេស៊ូនៅផែនដី តើលោកបានចាប់ផ្ដើមកិច្ចការដ៏សំខាន់អ្វី? តើកិច្ចការនោះនឹងត្រូវបន្ដរហូតដល់ពេលណា?

ពេលដែលលោកយេស៊ូចាប់ផ្ដើមកិច្ចបម្រើរបស់លោកនៅផែនដី លោកបានប្រកាសថា«ខ្ញុំត្រូវប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះនៅក្រុងផ្សេងទៀតដែរ ពីព្រោះនេះជាមូលហេតុដែលខ្ញុំបានត្រូវចាត់ឲ្យមក»។ (លូក. ៤:៤៣) អស់បីឆ្នាំកន្លះ លោកយេស៊ូបានចាត់ទុកកិច្ចការនោះជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតលោក។ លោកបានបង្គាប់អ្នកកាន់តាមលោកថា«កាលដែលអ្នករាល់គ្នាធ្វើដំណើរទៅ ចូរផ្សព្វផ្សាយថា៖ ‹រាជាណាចក្រស្ថានសួគ៌គឺជិតដល់ហើយ›»។ (ម៉ាថ. ១០:៧) ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានប្រកាសទុកជាមុនថា ពួកអ្នកកាន់តាមលោកនឹងផ្សព្វផ្សាយរឿងនេះ«រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។ (សកម្ម. ១:៨) លោកបានសន្យាចំពោះពួកគេថា លោកនឹងចូលរួមដោយផ្ទាល់ក្នុងកិច្ចការដ៏សំខាន់នោះ រហូតដល់សម័យយើង។—ម៉ាថ. ២៨:១៩, ២០

. តើស្ដេចបានជំរុញចិត្ដរាស្ដ្ររបស់លោកឲ្យមានសកម្មភាពយ៉ាងដូចម្ដេច?

មកដល់ឆ្នាំ១៩១៩ ‹ដំណឹងល្អអំពីរាជាណាចក្រ›រួមបញ្ចូលអត្ថន័យថ្មីមួយ។ (ម៉ាថ. ២៤:១៤) ស្ដេចកំពុងគ្រប់គ្រងនៅស្ថានសួគ៌ ហើយលោកបានប្រមូលរាស្ដ្រមួយក្រុមតូចដែលបានត្រូវសម្អាតរួចហើយ។ ដោយចិត្ដរំភើប ពួកគេបានធ្វើតាមបង្គាប់ដ៏ច្បាស់លាស់របស់លោកយេស៊ូដែលថា ត្រូវផ្សព្វផ្សាយដំណឹងល្អទូទាំងពិភពលោក ហើយប្រកាសថារាជាណាចក្ររបស់ព្រះកំពុងគ្រប់គ្រងនៅស្ថានសួគ៌ហើយ! (សកម្ម. ១០:៤២) ជាឧទាហរណ៍ នៅខែកញ្ញា ឆ្នាំ១៩២២ អ្នកគាំទ្ររាជាណាចក្រព្រះជិត២០.០០០នាក់បានជួបជុំគ្នាសម្រាប់មហាសន្និបាតអន្ដរជាតិមួយ នៅក្រុងស៊ីដឺផូញ រដ្ឋអូហៃយ៉ូ សហរដ្ឋអាម៉េរិក។ សូមគិតថាពួកគេបានរំភើបចិត្ដយ៉ាងណា ពេលបងរ៉ូធើហ្វឺតថ្លែងសុន្ទរកថាដែលមានចំណងជើងថា «រាជាណាចក្រ» ហើយបានប្រកាសថា«មើល! ស្ដេចគ្រប់គ្រងហើយ! អ្នករាល់គ្នាជាអ្នកផ្សព្វផ្សាយអំពីរាជាណាចក្ររបស់លោក។ ដូច្នេះ ចូរផ្សាយ ចូរផ្សាយ ចូរផ្សាយអំពីស្ដេចនិងរាជាណាចក្ររបស់លោក»។ មនុស្ស.០០០នាក់ដែលមានវត្ដមាននៅកម្មវិធីនោះបានធ្វើតាម ដោយចូលរួម«ថ្ងៃកិច្ចបម្រើ»ដ៏ពិសេសមួយ ហើយបានទៅផ្សព្វផ្សាយដល់ផ្ទះដែលនៅឆ្ងាយរហូតដល់៧២គីឡូម៉ែត្រ (៤៥ម៉ៃល៍) ពីទីតាំងមហាសន្និបាត។ ដោយមានចិត្ដរំភើប បងប្រុសម្នាក់បាននិយាយថា«ខ្ញុំភ្លេចពុំបានឡើយនូវការដាស់តឿនឲ្យផ្សាយអំពីរាជាណាចក្រព្រះ និងចិត្ដខ្នះខ្នែងរបស់អស់អ្នកដែលបានចូលរួម!»។ មិនមែនតែគាត់ប៉ុណ្ណោះទេដែលមានអារម្មណ៍ដូច្នោះ។

៩, ១០. () តើមានការរៀបចំអ្វីខ្លះដើម្បីបង្ហាត់បង្រៀនអ្នកប្រកាសអំពីរាជាណាចក្រព្រះ? () តើអ្នកផ្ទាល់បានទទួលប្រយោជន៍យ៉ាងណាពីការបង្ហាត់បង្រៀននេះ?

មកដល់ឆ្នាំ១៩២២ អ្នកប្រកាសអំពីរាជាណាចក្រព្រះជាង១៧.០០០នាក់កំពុងផ្សព្វផ្សាយនៅ៥៨ប្រទេសទូទាំងផែនដី។ ក៏ប៉ុន្ដែ ពួកគេត្រូវការនូវការបង្ហាត់បង្រៀន។ នៅសតវត្សរ៍ទី១ លោកដែលបានត្រូវរើសតាំងជាស្ដេច បានណែនាំអ្នកកាន់តាមលោកយ៉ាងច្បាស់អំពីអ្វីដែលពួកគេត្រូវផ្សព្វផ្សាយ នៅកន្លែងណាដែលពួកគេត្រូវផ្សព្វផ្សាយ និងរបៀបដែលពួកគេត្រូវផ្សព្វផ្សាយ។ (ម៉ាថ. ១០:៥-៧; លូក. ៩:១-៦; ១០:១-១១) លោកយេស៊ូក៏ធ្វើដូច្នេះដែរនៅសព្វថ្ងៃនេះ ដោយចាត់ចែងឲ្យអស់អ្នកដែលចូលរួមក្នុងការផ្សព្វផ្សាយអំពីរាជាណាចក្រព្រះទទួលការណែនាំនិងមានអ្វីដែលពួកគេត្រូវការដើម្បីផ្សព្វផ្សាយដោយមានប្រសិទ្ធភាព។ (២ធី. ៣:១៧) តាមរយៈក្រុមជំនុំគ្រិស្ដសាសនិក លោកយេស៊ូកំពុងបង្ហាត់បង្រៀនរាស្ដ្ររបស់លោកឲ្យបំពេញកិច្ចបម្រើផ្សាយ។ វិធីមួយដែលលោកបង្ហាត់បង្រៀនពួកគេគឺតាមរយៈសាលាកិច្ចបម្រើផ្សាយ ដែលត្រូវធ្វើឡើងនៅក្នុងក្រុមជំនុំជាង ១១១.០០០ ទូទាំងពិភពលោក។ ដោយទទួលការបង្ហាត់បង្រៀននេះ អ្នកផ្សព្វផ្សាយជាងលាននាក់មានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីផ្សព្វផ្សាយនិងបង្រៀនតាមរបៀបដែលទាក់ទាញ«មនុស្សគ្រប់ប្រភេទ»។—សូមអាន កូរិនថូសទី១ ៩:២០-២៣

១០ ក្រៅពីសាលាកិច្ចបម្រើផ្សាយ សាលាទៀតដែលបង្ហាត់បង្រៀនខាងគម្ពីរបានត្រូវរៀបចំឡើងដើម្បីអប់រំអ្នកចាស់ទុំ អ្នកត្រួសត្រាយ បងប្អូនប្រុសដែលនៅលីវ ប្ដីប្រពន្ធ សមាជិកគណៈកម្មាធិការការិយាល័យសាខានិងភរិយា អ្នកធ្វើដំណើរត្រួតពិនិត្យនិងភរិយា និងសាសនទូត។ * ប្ដីប្រពន្ធមួយគូដែលបានរៀននៅសាលាបង្ហាត់បង្រៀនប្ដីប្រពន្ធខាងគម្ពីរ បានបញ្ជាក់អំពីអារម្មណ៍របស់ពួកគាត់ថា«ការបង្ហាត់បង្រៀនពិសេសដែលយើងបានទទួលបានធ្វើឲ្យយើងស្រឡាញ់ព្រះយេហូវ៉ាកាន់តែខ្លាំងឡើង និងបង្កើនសមត្ថភាពរបស់យើងដើម្បីជួយអ្នកទៀត»។

១១. តើតាមរបៀបណាដែលអ្នកប្រកាសអំពីរាជាណាចក្រអាចស៊ូទ្រាំទោះជាមានការប្រឆាំងក៏ដោយ?

១១ សាថានដែលជាសត្រូវរបស់យើង ក៏ចាប់អារម្មណ៍ទៅលើការខ្នះខ្នែងផ្សព្វផ្សាយអំពីរាជាណាចក្រទូទាំងពិភពលោកនេះដែរ។ វាចង់បញ្ឈប់កិច្ចផ្សព្វផ្សាយ ហើយវាប្រើគ្រប់វិធីដើម្បីវាយប្រហារទាំងអ្នកផ្សព្វផ្សាយទាំងដំណឹងដែលពួកគេផ្សព្វផ្សាយ។ ប៉ុន្ដែការខំប្រឹងរបស់វាគឺឥតប្រយោជន៍ទេ។ ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ាបានប្រគល់ដល់បុត្រលោកនូវតំណែងដែល«ខ្ពង់ខ្ពស់ជាងគ្រប់រដ្ឋាភិបាល អំណាច ឫទ្ធានុភាព ការគ្រប់គ្រង»។ (អេភ. ១:២០-២២) ក្នុងឋានៈជាស្ដេច លោកយេស៊ូប្រើអំណាចរបស់លោកដើម្បីការពារនិងដឹកនាំអ្នកកាន់តាមលោក ដើម្បីធ្វើឲ្យប្រាកដថាបំណងប្រាថ្នារបស់បិតាលោកបានសម្រេច។ * ដំណឹងល្អកំពុងត្រូវផ្សព្វផ្សាយ ហើយមនុស្សរាប់លាននាក់ដែលមានចិត្ដស្មោះ កំពុងរៀនអំពីផ្លូវរបស់ព្រះយេហូវ៉ា។ យើងមានឯកសិទ្ធិដ៏ខ្ពង់ខ្ពស់ណាស់ដែលយើងអាចចូលរួមក្នុងកិច្ចការដ៏អស្ចារ្យនេះ!

ស្ដេចចាត់ចែងរាស្ដ្ររបស់លោកដើម្បីធ្វើកិច្ចការច្រើនជាង

១២. សូមរៀបរាប់អំពីការកែប្រែខ្លះឲ្យកាន់តែល្អឡើងក្នុងរបៀបរៀបចំនៃអង្គការយើង ដែលបានត្រូវធ្វើឡើងតាំងពីឆ្នាំ១៩១៤។

១២ តាំងពីរាជាណាចក្រព្រះបានត្រូវស្ថាបនាឡើងនៅឆ្នាំ១៩១៤ លោកយេស៊ូបានកែប្រែឲ្យកាន់តែល្អឡើងនូវរបៀបរៀបចំរបស់អ្នកបម្រើព្រះក្នុងការធ្វើតាមបំណងប្រាថ្នានៃបិតាលោក។ (សូមអាន អេសាយ ៦០:១៧) នៅឆ្នាំ១៩១៩ អ្នកដឹកនាំកិច្ចបម្រើបានត្រូវតែងតាំងក្នុងក្រុមជំនុំនីមួយដើម្បីនាំមុខកិច្ចផ្សព្វផ្សាយ។ នៅឆ្នាំ១៩២៧ ការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយនៅថ្ងៃអាទិត្យបានត្រូវរៀបចំឡើងជាទៀងទាត់។ នៅឆ្នាំ១៩៣១ អ្នកគាំទ្ររាជាណាចក្ររបស់ព្រះបានត្រូវលើកទឹកចិត្ដយ៉ាងខ្លាំងឲ្យចូលរួមសកម្មភាពច្រើនជាង ពេលដែលពួកគេបានយកឈ្មោះសាក្សីព្រះយេហូវ៉ាដែលមានមូលដ្ឋានលើបទគម្ពីរ។ (អេ. ៤៣:១០-១២) ចាប់តាំងពីឆ្នាំ១៩៣៨ អ្នកដែលនាំមុខក្នុងក្រុមជំនុំមិនបានទទួលតំណែងដោយការបោះឆ្នោតទៀតទេ។ ផ្ទុយទៅវិញ ដើម្បីទទួលតំណែងនោះពួកគេត្រូវបំពេញខ្នាតតម្រាក្នុងគម្ពីរ។ នៅឆ្នាំ១៩៧២ ភារកិច្ចត្រួតពិនិត្យក្រុមជំនុំបានត្រូវប្រគល់ឲ្យក្រុមអ្នកចាស់ទុំ ជាជាងឲ្យដល់បងប្រុសតែម្នាក់។ បុរសទាំងអស់ដែលមានគុណសម្បត្ដិគ្រប់គ្រាន់បានត្រូវលើកទឹកចិត្ដឲ្យព្យាយាមចូលរួមក្នុងការ‹ឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅក្រោមការថែទាំរបស់ពួកគាត់›។ (១ពេ. ៥:២) នៅឆ្នាំ១៩៧៦ គណៈអភិបាលបានត្រូវ រៀបចំជាគណៈកម្មាធិការ៦ ដើម្បីចាត់ចែងកិច្ចការរាជាណាចក្រទូទាំងផែនដី។ បន្ដិចម្ដងៗ លោកយេស៊ូបន្ដចាត់ចែងរាស្ដ្រនៃរាជាណាចក្រឲ្យធ្វើអ្វីតាមរបៀបរៀបចំរបស់ព្រះ។

១៣. តើអ្វីដែលរាជាណាចក្រព្រះបានសម្រេចក្នុងរយៈពេល១០០ឆ្នាំមានឥទ្ធិពលយ៉ាងណាមកលើជីវិតរបស់អ្នក?

១៣ សូមពិចារណាអំពីអ្វីដែលស្ដេចដែលជាមេស្ស៊ីបានសម្រេចក្នុងអំឡុង១០០ឆ្នាំដំបូងនៃការគ្រប់គ្រងរបស់លោក។ លោកបានសម្អាតរាស្ដ្រមួយក្រុមឲ្យធ្វើជាតំណាងនាមរបស់ព្រះយេហូវ៉ា។ លោកបានចាត់ចែងកិច្ចផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រនៅ២៣៩ប្រទេស ហើយបានអប់រំមនុស្សរាប់លាននាក់អំពីផ្លូវរបស់ព្រះយេហូវ៉ា។ លោកបានធ្វើឲ្យរាស្ដ្រស្មោះត្រង់ជាងលាននាក់មានសាមគ្គីភាព ហើយពួកគេម្នាក់ប្រគល់ខ្លួនស្ម័គ្រពីចិត្ដដើម្បីធ្វើតាមបំណងប្រាថ្នានៃបិតាលោក។ (ទំនុក. ១១០:៣) អ្វីដែលព្រះយេហូវ៉ាកំពុងធ្វើតាមរយៈរាជាណាចក្រនៃមេស្ស៊ី ពិតជាអស្ចារ្យនិងប្រសើរក្រៃលែង។ នៅថ្ងៃមុខ រាជាណាចក្រព្រះនឹងធ្វើអ្វីដ៏គួរឲ្យរំភើបចិត្ដជាងនោះទៅទៀត!

ពរដែលរាជាណាចក្ររបស់មេស្ស៊ីនឹងផ្ដល់ឲ្យនៅពេលអនាគត

១៤. () ពេលដែលយើងអធិដ្ឋានថា«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់» តើយើងកំពុងសុំព្រះឲ្យអ្វីកើតឡើង? () តើបទគម្ពីរប្រចាំឆ្នាំ២០១៤ជាអ្វី ហើយហេតុអ្វីនេះជាការសមត្រឹមត្រូវ?

១៤ ពិតមែនតែនៅឆ្នាំ១៩១៤ព្រះយេហូវ៉ាបានតែងតាំងបុត្រលោក ពោលគឺលោកយេស៊ូគ្រិស្ដជាស្ដេចដែលជាមេស្ស៊ី ប៉ុន្ដែនេះមិនមែនជាការឆ្លើយតបយ៉ាងពេញលេញចំពោះសេចក្ដីអធិដ្ឋានរបស់យើងដែលថា«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»នោះឡើយ។ (ម៉ាថ. ៦:១០) គម្ពីរបានទាយថាលោកយេស៊ូនឹង«គ្រប់គ្រងនៅកណ្ដាលពួកខ្មាំងសត្រូវ»របស់លោក។ (ទំនុក. ១១០:២) រដ្ឋាភិបាលរបស់មនុស្សដែលនៅក្រោមការគ្រប់គ្រងរបស់សាថាន នៅតែប្រឆាំងរាជាណាចក្ររបស់ព្រះ។ ពេលដែលយើងអធិដ្ឋានសុំឲ្យរាជាណាចក្ររបស់ព្រះបានមកដល់ យើងកំពុងសុំព្រះឲ្យស្ដេចដែលជាមេស្ស៊ីនិងអ្នកដែលគ្រប់គ្រងជាមួយលោក មកបំបាត់ចោលការគ្រប់គ្រងរបស់មនុស្សនិងមនុស្សនៅផែនដីដែលប្រឆាំងរាជាណាចក្ររបស់លោក។ ពេលលោកធ្វើដូច្នេះ នេះសម្រេចអ្វីដែលចែងនៅដានីយ៉ែល ២:៤៤ថា រាជាណាចក្ររបស់ព្រះ«នឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះ»។ រាជាណាចក្រព្រះនឹងបំផ្លាញសត្រូវទាំងអស់នៃរាជាណាចក្រនោះ។ (បប. ៦:១, ២; ១៣:១-១៨; ១៩:១១-២១) ពេលដែលរឿងនេះនឹងកើតឡើងគឺជិតដល់ហើយ។ ដូច្នេះ គឺជាការសមត្រឹមត្រូវដែលបទគម្ពីរប្រចាំឆ្នាំរបស់យើងសម្រាប់ឆ្នាំ២០១៤ ដែលគម្រប់១០០ឆ្នាំតាំងពីរាជាណាចក្ររបស់ព្រះបានតាំងឡើងនៅស្ថានសួគ៌ គឺម៉ាថាយ ៦:១០ដែលថា«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»!

បទគម្ពីរប្រចាំឆ្នាំ២០១៤របស់យើងគឺ: «សូមឲ្យរាជាណាចក្ររបស់លោក បានមកដល់»។—ម៉ាថាយ ៦:១០

១៥, ១៦. () តើព្រឹត្ដិការណ៍ដ៏គួរឲ្យរំភើបចិត្ដអ្វីដែលនឹងកើតឡើងក្នុងអំឡុងការគ្រប់គ្រង.០០០ឆ្នាំរបស់គ្រិស្ដ? () ក្នុងឋានៈជាស្ដេច តើលោកយេស៊ូនឹងធ្វើអ្វីជាកិច្ចការចុងក្រោយ? តើគោលបំណងរបស់ព្រះយេហូវ៉ានឹងទៅជាយ៉ាងណា?

១៥ ក្រោយស្ដេចដែលជាមេស្ស៊ីបំផ្លាញសត្រូវរបស់ព្រះ លោកនឹងបោះសាថាននិងពួកវិញ្ញាណកំណាចរបស់វាទៅក្នុងទីជ្រៅបំផុតសម្រាប់រយៈពេល.០០០ឆ្នាំ។ (បប. ២០:១-) ដោយលែងមានឥទ្ធិពលអាក្រក់របស់ពួកវា នោះរាជាណាចក្រព្រះនឹងចាត់វិធានការដើម្បីផ្ដល់ប្រយោជន៍ពីគ្រឿងបូជាលោះរបស់លោកយេស៊ូ ហើយបំបាត់ចោលនូវផលប៉ះពាល់ដែលមកពីអំពើខុសឆ្គងរបស់អាដាម។ ស្ដេចនឹងប្រោសឲ្យរស់ឡើងវិញនូវមនុស្សរាប់លាននាក់ដែលបានស្លាប់ដែលប្រៀបដូចជាកំពុងដេកលក់ក្នុងផ្នូរ ហើយនឹងរៀបចំកម្មវិធីអប់រំដ៏ធំទូលាយមួយដើម្បីបង្រៀនពួកគេអំពីព្រះយេហូវ៉ា។ (បប. ២០:១២, ១៣) ផែនដីទាំងមូលនឹងមានលក្ខណៈដូចសួនអេដែន។ មនុស្សស្មោះត្រង់គ្រប់រូបនឹងទៅជាល្អឥតខ្ចោះ។

១៦ ពេលដែលចប់គ្រានៃការគ្រប់គ្រង.០០០ឆ្នាំរបស់គ្រិស្ដ នោះរាជាណាចក្ររបស់មេស្ស៊ីនឹងសម្រេចអ្វីទាំងអស់ដូចបំណង។ ពេលនោះ លោកយេស៊ូនឹងប្រគល់រាជាណាចក្រទៅបិតារបស់លោកវិញ។ (សូមអាន កូរិនថូសទី១ ១៥:២៤-២៨) ពេលនោះលែងត្រូវការអ្នកសម្រុះសម្រួលរវាងព្រះយេហូវ៉ានិងកូនរបស់លោកនៅផែនដីទៀតហើយ។ កូនទាំងឡាយរបស់ព្រះនៅស្ថានសួគ៌និងនៅផែនដីនឹងមានសាមគ្គីភាពជាមួយបិតានៅស្ថានសួគ៌ ក្នុងនាមជាសមាជិកនៃក្រុមគ្រួសារសកលលោករបស់លោក។

១៧. ស្ដីអំពីរាជាណាចក្ររបស់ព្រះ តើអ្នកបានតាំងចិត្ដធ្វើអ្វី?

១៧ ព្រឹត្ដិការណ៍ដ៏គួរឲ្យរំភើបចិត្ដក្នុងអំឡុង១០០ឆ្នាំនៃការគ្រប់គ្រងរបស់រាជាណាចក្រព្រះ ពង្រឹងទំនុកចិត្ដយើងថា ព្រះយេហូវ៉ានៅតែគ្រប់គ្រង ហើយគោលបំណងរបស់លោកសម្រាប់ផែនដីនឹងបានសម្រេច។ សូមឲ្យយើងបន្ដធ្វើជារាស្ដ្រស្មោះត្រង់របស់ព្រះ ហើយផ្សព្វផ្សាយអំពីស្ដេចនិងអំពីរាជាណាចក្ររបស់លោក។ យើងធ្វើដូច្នេះដោយជឿជាក់ថា មិនយូរទៀតព្រះយេហូវ៉ានឹងធ្វើតាមសំណូមពរដ៏ស្មោះរបស់យើងដែលថា«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»!

^ ???? 3 សូមមើលសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ទំព័រ១០១-១០៦។

^ ???? 10 សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២ ទំព័រ១៣-១៧ អត្ថបទដែលមានចំណងជើងថា «សាលាកិច្ចបម្រើ ភ័ស្ដុតាងដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា»។

^ ???? 11 សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា ឆ្នាំ១៩៩៩ ទំព័រ១៨-២១ ដើម្បីអានបទពិសោធន៍ខ្លះស្ដីអំពីការឈ្នះរឿងក្ដីនៅតុលាការនៃប្រទេសផ្សេងៗ។