លោតទៅអត្ថបទ

តើគម្ពីរចែងយ៉ាងណាអំពីការរស់នៅជាមួយគ្នាដោយមិនរៀបការ?

តើគម្ពីរចែងយ៉ាងណាអំពីការរស់នៅជាមួយគ្នាដោយមិនរៀបការ?

ចម្លើយ​ពី​គម្ពីរ

 គម្ពីរ​ចែង​ថា​ព្រះ​មាន​បំណង​ប្រាថ្នា​ឲ្យ​មនុស្ស​«​ជៀស​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ (​ថែស្សាឡូនិច​ទី​១ ៤:៣​) ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​ដែល​បាន​ត្រូវ​ប្រើ​ក្នុង​គម្ពីរ ពាក្យ​នោះ​រួម​បញ្ចូល​ការ​ផិត​ក្បត់ ការ​រួម​ដំណេក​ជា​មួយ​នឹង​មនុស្ស​ភេទ​ដូច​គ្នា និង​ការ​រួម​ដំណេក​រវាង​បុរស​និង​ស្ត្រី​ដែល​មិន​ទាន់​រៀប​ការ។

 ហេតុ​អ្វី​ព្រះ​ចាត់​ទុក​ការ​រៀប​ការ​គឺ​ជា​រឿង​សំខាន់?

  •   អាពាហ៍ពិពាហ៍​គឺ​ជា​ការ​រៀបចំ​ដែល​មក​ពី​ព្រះ។ លោក​ផ្ដើម​ឲ្យ​មាន​អាពាហ៍ពិពាហ៍ ពេល​ដែល​លោក​បាន​បង្កើត​បុរស​និង​ស្ត្រី​ដំបូង​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា។ (​ដើម​កំណើត ២:២២​-​២៤​) លោក​មិន​ដែល​មាន​បំណង​ឲ្យ​បុរស​និង​ស្ត្រី​រស់​នៅ​ជា​មួយ​គ្នា​ដោយ​មិន​រៀប​ការ​នោះ​ទេ។

  •   ព្រះ​ជ្រាប​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​មនុស្ស។ លោក​ផ្ដើម​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ជា​ចំណង​ដែល​នៅ​ស្ថិត​ស្ថេរ​រវាង​បុរស​និង​ស្ត្រី ដើម្បី​ការ​ពារ​និង​ផ្ដល់​ប្រយោជន៍​ដល់​សមាជិក​គ្រួសារ​ទាំង​អស់។ សូម​គិត​ឧទាហរណ៍​នេះ​៖ ដើម្បី​ផ្គុំ​គ្រឿង​សង្ហា​រឹម​ឲ្យ​បាន​ត្រឹម​ត្រូវ យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ដែល​មក​ពី​អ្នក​ផលិត​គ្រឿង​សង្ហា​រឹម​នោះ។ ស្រដៀង​គ្នា​ដែរ ដើម្បី​គ្រួសារ​មាន​សុភមង្គល យើង​ត្រូវ​ធ្វើ​តាម​ដំបូន្មាន​ដែល​មក​ពី​ព្រះ។ ខ្នាត​តម្រា​របស់​ព្រះ​តែង​តែ​ផ្ដល់​ប្រយោជន៍​ជា​និច្ច​ដល់​អស់​អ្នក​ដែល​ធ្វើ​តាម។—អេសាយ ៤៨:១៧, ១៨

    ដើម្បី​ផ្គុំ​គ្រឿង​សង្ហា​រឹម​ឲ្យ​បាន​ត្រឹម​ត្រូវ យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ដែល​មក​ពី​អ្នក​ផលិត​គ្រឿង​សង្ហា​រឹម​នោះ។ ស្រដៀង​គ្នា​ដែរ ដើម្បី​គ្រួសារ​មាន​សុភមង្គល យើង​ត្រូវ​ធ្វើ​តាម​ដំបូន្មាន​ដែល​មក​ពី​ព្រះ

  •   ការ​រួម​ភេទ​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍​អាច​នាំ​ឲ្យ​មាន​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ។ ជា​ឧទាហរណ៍ នេះ​អាច​នាំ​ឲ្យ​មាន​ផ្ទៃ​ពោះ​ដោយ​មិន​ចង់​បាន មាន​ជំងឺ​កាមរោគ និង​ជំងឺ​ផ្លូវ​ចិត្ត។ a

  •   ព្រះ​បាន​ឲ្យ​បុរស​និង​ស្ត្រី​មាន​សមត្ថភាព​បង្កើត​កូន​ដោយ​ការ​រួម​ភេទ។ ព្រះ​ចាត់​ទុក​ជីវិត​ថា​ពិសិដ្ឋ ហើយ​ថា​ការ​រួម​រស់​ជា​មួយ​គ្នា​ដើម្បី​មាន​កូន​គឺ​ជា​អំណោយ​ដ៏​វិសេស។ ព្រះ​ចង់​ឲ្យ​យើង​ប្រើ​អំណោយ​នេះ​ឲ្យ​បាន​ល្អ ដើម្បី​បង្ហាញ​ថា​យើង​គោរព​និង​ឲ្យ​តម្លៃ​ចំពោះ​អាពាហ៍ពិពាហ៍​ដែល​ជា​ការ​រៀបចំ​មួយ​ពី​លោក។—ហេប្រឺ ១៣:៤

 តើ​ការ​សាក​រស់​នៅ​ជា​មួយ​គ្នា​មុន​រៀប​ការ​ដើម្បី​ដឹង​ថា​ពីរ​នាក់​ចុះ​សម្រុង​គ្នា​ឬ​អត់ ជា​ការ​ខុស​ទេ?

 កត្តា​ដែល​នាំ​ឲ្យ​អាពាហ៍ពិពាហ៍​មាន​សុភមង្គល មិន​អាស្រ័យ​ទៅ​លើ​ការ​សាក​ល្បង​រស់​នៅ​ជា​មួយ​គ្នា​មុន​រៀប​ការ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អាពាហ៍ពិពាហ៍​ដែល​មាន​ភាព​រឹង​មាំ​និង​មាន​សុភមង្គល គឺ​អាស្រ័យ​ទៅ​លើ​ប្ដី​និង​ប្រពន្ធ​ធ្វើ​តាម​ពាក្យ​សច្ចា​ដែល​ពួក​គេ​បាន​សន្យា ហើយ​រួម​គ្នា​យក​ឈ្នះ​បញ្ហា​ផ្សេង​ៗ។ b អាពាហ៍ពិពាហ៍​ពង្រឹង​ការ​តាំង​ចិត្ត​រួម​រស់​ជា​មួយ​គ្នា។—ម៉ាថាយ ១៩:៦

 តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​រឹង​មាំ?

 តាម​ពិត​គ្មាន​អាពាហ៍ពិពាហ៍​ណា​មួយ​ល្អ​ឥត​ខ្ចោះ​ទេ។ ប៉ុន្តែ ប្ដី​ប្រពន្ធ​អាច​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​មាន​សុភមង្គល​បាន ដោយ​ធ្វើ​តាម​យោបល់​ពី​គម្ពីរ។ សូម​ពិចារណា​យោបល់​ខ្លះ​ដូច​ត​ទៅ​៖

a សូម​មើល​អត្ថបទ​«​សំណួរ​ពី​យុវវ័យ . . . ចុះ​បើ​គេ​បង្ខំ​ខ្ញុំ​ឲ្យ​រួម​ភេទ?​»។