លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរមានទស្សនៈដូចព្រះយេហូវ៉ាចំពោះខ្លួនអ្នក

ចូរមានទស្សនៈដូចព្រះយេហូវ៉ាចំពោះខ្លួនអ្នក

«​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​រាស្ត្រ​របស់​លោក​»។ (​ចសព. ១៤៩:៤​) ទោះ​ជា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី លោក​ឃើញ​គុណ​សម្បត្តិ​របស់​យើង និង​អ្វី​ដែល​យើង​អាច​ធ្វើ​នៅ​អនាគត។ ប៉ុន្តែ​ជួន​កាល យើង​ពិបាក​ឃើញ​ចំណុច​ល្អ​ៗ​របស់​យើង។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​យើង​គ្មាន​តម្លៃ ដោយ​សារ​របៀប​ដែល​អ្នក​ឯ​ទៀត​បាន​ប្រព្រឹត្ត​ចំពោះ​យើង។ ម្យ៉ាង​ទៀត បើ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​តែ​កំហុស​របស់​យើង​ពី​មុន យើង​អាច​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​ស្រឡាញ់​យើង​ឬ​យ៉ាង​ណា។ ពេល​យើង​មាន​អារម្មណ៍​បែប​នេះ តើ​មាន​អ្វី​អាច​ជួយ​យើង?

សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​អាច​មើល​ឃើញ​អ្វី​ដែល​មនុស្ស​មើល​មិន​ឃើញ។ (​១សាំ. ១៦:៧​) នេះ​មាន​ន័យ​ថា​លោក​អាច​ឃើញ​គុណ​សម្បត្តិ​របស់​យើង​ដែល​សូម្បី​តែ​យើង​ផ្ទាល់​ក៏​មិន​ដឹង​ថា​ខ្លួន​មាន​ផង។ ប៉ុន្តែ គម្ពីរ​ជួយ​យើង​ឲ្យ​យល់​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​យើង។ យើង​អាច​ដឹង​អំពី​ទស្សនៈ​របស់​លោក​ដោយ​ពិចារណា​បទ​គម្ពីរ និង​កំណត់​ហេតុ​ផ្សេង​ៗ ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​ស្រឡាញ់​អ្នក​គោរព​ប្រណិប័តន៍​លោក​យ៉ាង​ខ្លាំង។

សូម​ទស្សនា​វីដេអូ​ចូរ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក រួច​សួរ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​ឧទាហរណ៍​អំពី​អ្នក​រត់​ប្រណាំង​និង​ឪពុក​របស់​គាត់​បង្រៀន​យើង​អ្វី​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​យើង?

  • ពេល​បុគ្គល​ម្នាក់​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ខំ​ប្រឹង​ព្យាយាម​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ល្អ​ប្រសើរ​ឡើង​វិញ តើ​តាម​របៀប​ណា​គាត់​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​គាត់?—១​យ៉ូន. ៣:១៩, ២០

  • តើ​តាម​របៀប​ណា​បង​ប្រុស​ក្នុង​វីដេអូ​នេះ​បាន​ទទួល​ប្រយោជន៍​ពី​ការ​អាន និង​ការ​រំពឹង​គិត​អំពី​កំណត់​ហេតុ​របស់​ដាវីឌ និង​យេហូសាផាត?