របៀបរស់នៅជាគ្រិស្ដសាសនិក ចូរស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅ លេង ចូរស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅ តើត្រូវទទួលស្វាគមន៍អ្នកណា? អ្នកណាក៏ដោយដែលមកកិច្ចប្រជុំរបស់យើង ទោះបីអ្នកនោះជាអ្នកថ្មីឬជាមិត្ដសម្លាញ់របស់យើងតាំងពីយូរហើយក្ដី។ (រ៉ូម ១៥:៧; ហេ. ១៣:២) អ្នកនោះអាចជាបងប្អូនរួមជំនឿដែលមកលេងពីប្រទេសផ្សេង ឬក៏ជាអ្នកអសកម្មដែលខានមកកិច្ចប្រជុំយូរឆ្នាំហើយ។ សូមគិតថាតើអ្នកនឹងមានអារម្មណ៍យ៉ាងណាបើអ្នកគឺជាពួកគាត់វិញ? អ្នកច្បាស់ជានឹងសប្បាយណាស់ បើបងប្អូនទទួលស្វាគមន៍អ្នកយ៉ាងកក់ក្ដៅ មែនទេ? (ម៉ាថ. ៧:១២) បើដូច្នេះ ជាជាងឈរឬអង្គុយនៅតែមួយកន្លែង សូមព្យាយាមទៅរកបងប្អូនផ្សេងៗដើម្បីសួរសុខទុក្ខ មុននិងក្រោយកិច្ចប្រជុំ។ នេះបង្កើតបរិយាកាសពោរពេញទៅដោយសេចក្ដីស្រឡាញ់និងភាពកក់ក្ដៅ ថែមទាំងនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង។ (ម៉ាថ. ៥:១៦) ពិតមែនយើងមិនអាចនិយាយជាមួយនឹងមនុស្សគ្រប់រូបដែលមកកិច្ចប្រជុំទេ តែមនុស្សទាំងអស់នឹងមានអារម្មណ៍ស្រួលបើយើងម្នាក់ៗព្យាយាមទទួលស្វាគមន៍អ្នកឯទៀត។ * បើយើងពិតជាចេះទទួលស្វាគមន៍អ្នកឯទៀត យើងនឹងមិនធ្វើដូច្នេះគ្រាន់តែក្នុងឱកាសពិសេសៗប៉ុណ្ណោះទេដូចជាពិធីរំលឹក តែយើងក៏ចង់ស្វាគមន៍អ្នកឯទៀតគ្រប់ពេលវេលាដែរ។ ពេលអ្នកថ្មីឃើញនិងទទួលសេចក្ដីស្រឡាញ់ពីគ្រិស្ដសាសនិកពិត នោះប្រហែលជាជំរុញពួកគេឲ្យសរសើព្រះនិងចូលរួមការគោរពប្រណិប័តន៍ដ៏បរិសុទ្ធជាមួយយើង។—យ៉ូន. ១៣:៣៥ ^ វគ្គ 3 គោលការណ៍គម្ពីរដាក់កម្រិតទៅលើទំនាក់ទំនងរវាងយើងនិងអ្នកដែលមកកិច្ចប្រជុំក្រោយបានត្រូវបណ្ដាច់មិត្ដភាពឬបានដកខ្លួនពីអង្គការយើង។—១កូ. ៥:១១; ២យ៉ូន. ១០ ថយ បន្ទាប់ Print ចែក ចែក ចូរស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅ កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ ចូរស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅ ខ្មែរ ចូរស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅ https://cms-imgp.jw-cdn.org/img/p/202017124/univ/art/202017124_univ_sqr_xl.jpg