លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្ដសាសនិក

លក្ខណៈពិសេសថ្មីដើម្បីចាប់ផ្ដើមការសន្ទនា

លក្ខណៈពិសេសថ្មីដើម្បីចាប់ផ្ដើមការសន្ទនា

តាំងពីខែមករា ឆ្នាំ២០១៦ ទស្សនាវដ្ដីប៉មយាមសម្រាប់ផ្សព្វផ្សាយនៅទំព័រចុងក្រោយ មានលក្ខណៈពិសេសមួយគឺ«តើគម្ពីរបង្រៀនយ៉ាងណា?»។ លក្ខណៈពិសេសថ្មីនេះបានត្រូវរៀបចំឡើង ដើម្បីជួយយើងឲ្យចាប់ផ្ដើមការសន្ទនាអំពីប្រធានបទផ្សេងក្នុងគម្ពីរ។ អត្ថបទនេះមានទម្រង់ស្រដៀងនឹងខិត្ដប័ណ្ណដែរ មានសំណួរមួយដើម្បីសួរម្ចាស់ផ្ទះអំពីទស្សនៈរបស់គាត់ មានចម្លើយពីបទគម្ពីរមួយ ហើយមានចំណុចបន្ថែមសម្រាប់ការពិគ្រោះ។

ពេលដែលយើងមានការសន្ទនាយ៉ាងល្អអំពីប្រធានបទណាមួយក្នុងគម្ពីរ នោះច្រើនតែឈានទៅដល់ការបង្រៀនគម្ពីរ។ សូមប្រើលក្ខណៈពិសេសនេះដើម្បីជួយមនុស្សកាន់តែច្រើនឲ្យបំពេញការស្រេកឃ្លានរបស់ពួកគេចំពោះការណែនាំពីព្រះ។—ម៉ាថ. ៥:៦

វិធីប្រើលក្ខណៈពិសេសនេះ:

  1. សុំម្ចាស់ផ្ទះប្រាប់ទស្សនៈរបស់គាត់ស្ដីអំពីសំណួរណាមួយ

  2. ស្តាប់និងទទួលស្គាល់ចម្លើយរបស់គាត់

  3. អានបទគម្ពីរក្រោមចំណងជើងតូច«គម្ពីររៀបរាប់ថា» បន្ទាប់មកសួរគំនិតរបស់គាត់អំពីនោះ។ បើគាត់មានពេល សូមបន្ដការសន្ទនាដោយប្រើចំណុចនៅក្រោមចំណងជើងតូច«តើយើងរៀនអ្វីទៀតពីគម្ពីរ?»

  4. ស្នើផ្ដល់ទស្សនាវដ្ដី

  5. ណាត់ពេលទៅជួបម្ដងទៀត ហើយពិគ្រោះសំណួរទី២