ការ​អញ្ជើញ​មនុស្ស​ឲ្យ​ចូល​រួម​ពិធី​រំលឹក នៅ​ប្រទេស​ស្លូវេនី

កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ មីនា ២០១៨

ការ​សន្ទនា​គំរូ

ការ​សន្ទនា​ដែល​មូលដ្ឋាន​លើ​សកម្មភាព​ពិសេស​ក្នុង​ការ​ចែក​ចាយ​លិខិត​អញ្ជើញ​សម្រាប់​ពិធី​រំលឹក ព្រម​ទាំង​សំណួរ: ហេតុ​អ្វី​លោក​យេស៊ូ​ស្លាប់? តើ​ថ្លៃ​លោះ​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី?

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

​«​អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​អ្នក​ធំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​របស់​អ្នក​រាល់​គ្នា​វិញ​»​

តើ​យើង​ផ្ចង់​អារម្មណ៍​ទៅ​លើ​ប្រភេទ​នៃ​កិច្ច​បម្រើ​ដែល​នាំ​ឲ្យ​គេ​កត់​សម្គាល់​ឬ​សរសើរ​យើង​ឬ? អ្នក​បម្រើ​ដែល​មាន​ចិត្ដ​រាប​ទាប​ច្រើន​តែ​ធ្វើ​កិច្ច​ការ​ដែល​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ឃើញ។

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

ចូរ​ធ្វើ​តាម​បញ្ញត្ដិ​ពីរ​សំខាន់​ជាង​គេ

តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​អ្វី​ជា​បញ្ញត្ដិ​ពីរ​សំខាន់​ជាង​គេ? តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​ធ្វើ​តាម​បញ្ញត្ដិ​ពីរ​សំខាន់​ជាង​គេ?

របៀបរស់នៅជាគ្រិស្ដសាសនិក

របៀប​បណ្ដុះ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​អ្នក​ជិត​ខាង

យើង​ត្រូវ​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង។ វិធី​សំខាន់​មួយ​ដែល​យើង​អាច​បណ្ដុះ​សេចក្ដី​ស្រឡាញ់​នេះ គឺ​តាម​រយៈ​ការ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ។

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

ចូរ​បន្ដ​ចាំ​យាម​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់

សព្វ​ថ្ងៃ​នេះ មនុស្ស​ភាគ​ច្រើន​ខ្វល់​ខ្វាយ​អំពី​ជីវិត​ប្រចាំ​ថ្ងៃ​ហួស​ហេតុ​ពេក នេះ​បាន​រា​រាំង​ពួក​គេ​ពី​ការ​គោរព​ប្រណិប័តន៍​ព្រះ។ តើ​គ្រិស្ដ​សាសនិក​ដែល​នៅ​ចាំ​យាម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ខុស​គ្នា​យ៉ាង​ណា​ពី​មនុស្ស​ក្នុង​ពិភព​លោក?

របៀបរស់នៅជាគ្រិស្ដសាសនិក

ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​ជិត​ដល់​ហើយ

តើ​ប្រសាសន៍​របស់​លោក​យេស៊ូ​បញ្ជាក់​យ៉ាង​ណា​ថា​យើង​កំពុង​រស់​នៅ​ជិត​ចុង​បញ្ចប់​នៃ​គ្រា​ចុង​ក្រោយ​បង្អស់? សំណួរ​នេះ​នឹង​ត្រូវ​បង្ហាញ​ក្នុង​វីដេអូ​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​ជិត​ដល់​ហើយ។

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

​«​ចូរ​ចាំ​យាម​»​

ក្នុង​ឧទាហរណ៍​អំពី​ស្ដ្រី​ក្រមុំ​បរិសុទ្ធ​១០​នាក់ តើ​អ្នក​ណា​សំដៅ​លើ​កូន​កំលោះ ស្ដ្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា និង​ស្ដ្រី​ក្រមុំ​បរិសុទ្ធ​ដែល​មិន​ចេះ​ពិចារណា? ម្យ៉ាង​ទៀត តើ​ឧទាហរណ៍​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក?

របៀបរស់នៅជាគ្រិស្ដសាសនិក

ចូរ​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ ពោល​គឺ​បង្រៀន​សិស្ស​ឲ្យ​ចេះ​រៀប​ចំ​ទុក​ជា​មុន

ក្រោយ​ការ​សិក្សា​ប៉ុន្មាន​ដង យើង​គួរ​ជួយ​សិស្ស​របស់​យើង​ឲ្យ​មាន​ទម្លាប់​រៀប​ចំ​ការ​សិក្សា​គម្ពីរ​ទុក​ជា​មុន។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ណា?