លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណុច​ហាត់​រៀន​ទី​៨

ឧទាហរណ៍​ដែល​បង្រៀន​ចំណុច​សំខាន់

ឧទាហរណ៍​ដែល​បង្រៀន​ចំណុច​សំខាន់

ម៉ាថាយ ១៣:៣៤, ៣៥

សេចក្ដី​សង្ខេប: បង្កើន​គុណ​ភាព​នៃ​ការ​បង្រៀន​របស់​អ្នក​ដោយ​ប្រើ​ឧទាហរណ៍​ស្រួល​យល់​ដែល​ទាក់​ទាញ​ចិត្ត​អ្នក​ស្ដាប់ និង​បង្រៀន​ចំណុច​សំខាន់​ៗ។

របៀប​អនុវត្ត:

  • ជ្រើស​រើស​ឧទាហរណ៍​ស្រួល​យល់។ ដូច​លោក​យេស៊ូ​ដែរ សូម​ប្រើ​អ្វី​ៗ​ដែល​សាមញ្ញ​ដើម្បី​ពន្យល់​អ្វី​ដែល​ស្មុគ​ស្មាញ និង​ប្រើ​អ្វី​ដែល​ស្រួល​យល់​ដើម្បី​ពន្យល់​អ្វី​ដែល​ពិបាក​យល់។ កុំ​បន្ថែម​ព័ត៌មាន​មិន​សំខាន់​ដែល​ធ្វើ​ឲ្យ​ឧទាហរណ៍​ស្មុគ​ស្មាញ។ អ្នក​ត្រូវ​ប្រាកដ​ថា​ព័ត៌មាន​ក្នុង​ឧទាហរណ៍ ពិត​ជា​ទាក់​ទង​នឹង​ចំណុច​ដែល​អ្នក​កំពុង​បង្រៀន។ បើ​មិន​ដូច្នេះ​ទេ អ្នក​ស្ដាប់​ប្រហែល​យល់​ច្រឡំ​ពី​ព្រោះ​ព័ត៌មាន​ខ្លះ​មិន​ទាក់​ទង​នឹង​ចំណុច​សំខាន់​ឬ​មិន​ច្បាស់​លាស់។

  • គិត​អំពី​អ្វី​ដែល​នឹង​នាំ​ឲ្យ​អ្នក​ស្ដាប់​ទទួល​ប្រយោជន៍។ ជ្រើស​រើស​ឧទាហរណ៍​ដែល​រួម​បញ្ចូល​សកម្មភាព​និង​ចំណាប់​អារម្មណ៍​របស់​អ្នក​ស្ដាប់។ សូម​ប្រយ័ត្ន​កុំ​ប្រើ​ឧទាហរណ៍​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​អៀន​ខ្មាស​ឬ​ទើស​ចិត្ត។

  • បង្រៀន​ចំណុច​សំខាន់។ សូម​លើក​ឧទាហរណ៍​ដែល​ពន្យល់​តែ​ចំណុច​សំខាន់​ៗ ជា​ជាង​ចំណុច​បន្ទាប់​បន្សំ។ សូម​ប្រាកដ​ថា​អ្នក​ស្ដាប់​នឹង​មិន​គ្រាន់​តែ​ចាំ​ឧទាហរណ៍​ប៉ុណ្ណោះ តែ​ក៏​នឹង​ចាំ​ចំណុច​សំខាន់​នៃ​ឧទាហរណ៍​នោះ​ដែរ។