លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៩២

អគារដែលជាតំណាងនាមព្រះ

អគារដែលជាតំណាងនាមព្រះ

(​ប្រវត្តិហេតុ​ទី​១ ២៩:១៦​)

  1. ១. ឱ​ព្រះ​យេហូវ៉ា​យើង​មាន​ឯក​សិទ្ធិ

    សង់​អគារ​តំណាង​នាម​បិតា!

    ឥឡូវ​យើង​ជូន​លោក​ដោយ​ចិត្ត​រីក​រាយ

    ជួយ​នាម​លោក​បាន​រុង​រឿង​អស្ចារ្យ

    របស់​ទាំង​ប៉ុន្មាន​ដែល​យើង​ឲ្យ​លោក

    តាម​ពិត​គឺ​ជា​របស់​បិតា

    កម្លាំង​ពលកម្ម​ហើយ​និង​ធន​ធាន

    យើង​ជូន​លោក​ដោយ​រីក​រាយ​ចិន្ដា។

    (បន្ទរ)

    យើង​សូម​ជូន​ព្រះ​នូវ​អគារ​ថ្មី

    ឲ្យ​នាម​លោក​បាន​ល្បី​សាយ​សុស

    យើង​សូម​ប្រគល់​ជូន​អគារ​ថ្មី

    សូម​ទទួល​យក​ពី​យើង​ចុះ។

  2. ២. បិតា​អើយ​យើង​សូម​នៅ​កន្លែង​នេះ

    តម្កើង​លោក​ឲ្យ​មាន​កិត្ដិ​យស

    សូម​ឲ្យ​លោក​បាន​កើន​សិរី​រុង​រឿង

    ពី​អ្នក​ដើរ​តាម​មាគ៌ា​ខ្ពង់​ខ្ពស់

    គឺ​នៅ​សាល​នេះ​ហើយ​យើង​គោរព​លោក

    យើង​ខំ​ថែ​រក្សា​ពី​ចិត្ត​កាយ

    សូម​ឲ្យ​សាល​នេះ​នៅ​គង់​វង្ស​ត​ទៅ

    ទុក​ជា​សាក្សី​ដល់​ពាក្យ​យើង​ផ្សាយ។

    ​(​បន្ទរ​)

    យើង​សូម​ជូន​ព្រះ​នូវ​អគារ​ថ្មី

    ឲ្យ​នាម​លោក​បាន​ល្បី​សាយ​សុស

    យើង​សូម​ប្រគល់​ជូន​អគារ​ថ្មី

    សូម​ទទួល​យក​ពី​យើង​ចុះ៕