លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ២

នាមលោកគឺយេហូវ៉ា

នាមលោកគឺយេហូវ៉ា

(​ចម្រៀង​សរសើរ​ព្រះ ៨៣:១៨​)

  1. ១. នាម​លោក​គឺ​យេហូវ៉ា

    លោក​បង្កើត​ផែន​ដី​សួគ៌ា

    នៅ​គ្រប់​សម័យ​គ្រប់​វេលា

    ជា​ព្រះ​ពិត​មាន​ជីវ៉ា

    យើង​ជា​បណ្ដា​រាស្ត្រ​លោក

    នេះ​ជា​យស​ខ្ពង់​ខ្ពស់​ថ្លៃ​ថ្លា

    គ្រប់​កុល​សម្ព័ន្ធ​និង​ភាសា

    យើង​ផ្សាយ​ថា​លោក​អស្ចារ្យ។

    (បន្ទរ)

    យេហូវ៉ា យេហូវ៉ា

    គ្មាន​ព្រះ​ឯ​ណា​ដូច​លោក

    ហើយ​ក៏​គ្មាន​ដែរ​នៅ​ឯ​សួគ៌ា

    ឬ​នៅ​លើ​ដែន​លោកា

    មាន​តែ​បិតា​មាន​ឫទ្ធិ​ខ្លាំង​ក្លា

    គ្រប់​កាយា​ត្រូវ​ដឹង​ជាក់

    យេហូវ៉ា យេហូវ៉ា

    យើង​គ្មាន​ព្រះ​ណា​ក្រៅ​ពី​បិតា។

  2. ២. នាម​លោក​គឺ​យេហូវ៉ា

    លោក​បង្កើត​គ្រប់​មនុស្សា

    ដូច​ជា​បិតា​ប៉ង​ប្រាថ្នា

    ធ្វើ​តាម​លោក​មាន​វាចា

    លោក​មេត្ដា​ដាក់​ឈ្មោះ​យើង

    ជា​សាក្សី​ព្រះ​យេហូវ៉ា

    យើង​មាន​យស​ព្រោះ​លោក​បាន​ថា

    យើង​ជា​រាស្ត្រ​នៃ​នាម​យ៉ា។

    (បន្ទរ)

    យេហូវ៉ា យេហូវ៉ា

    គ្មាន​ព្រះ​ឯ​ណា​ដូច​លោក

    ហើយ​ក៏​គ្មាន​ដែរ​នៅ​ឯ​សួគ៌ា

    ឬ​នៅ​លើ​ដែន​លោកា

    មាន​តែ​បិតា​មាន​ឫទ្ធិ​ខ្លាំង​ក្លា

    គ្រប់​កាយា​ត្រូវ​ដឹង​ជាក់

    យេហូវ៉ា យេហូវ៉ា

    យើង​គ្មាន​ព្រះ​ណា​ក្រៅ​ពី​បិតា៕

(​សូម​ពិនិត្យ​បន្ថែម ២​ប្រ. ៦:១៤; ចសព. ៧២:១៩; អេ. ៤២:៨​)