លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ២២

សូមឲ្យរាជាណាចក្រព្រះមកដល់!

សូមឲ្យរាជាណាចក្រព្រះមកដល់!

(​ការ​បើក​បង្ហាញ ១១:១៥; ១២:១០​)

  1. ១. ដើម​ឡើយ​មាន​តែ​ព្រះ​យេហូវ៉ា

    ជា​ព្រះ​រស់​រៀង​រហូត

    ព្រះ​បាន​ឲ្យ​បល្ល័ង្ក​ទៅ​បុត្រា

    គ្រប់​គ្រង​តាម​បង្គាប់​លោក

    រាជាណាចក្រ​បាន​កើត​ហើយ​ណា

    គ្រិស្ត​នឹង​គ្រប់​គ្រង​ពេញ​លើ​លោកា។

    (បន្ទរ)

    ឥឡូវ​ព្រះ​បាន​នាំ​មក

    ក្ដី​សង្គ្រោះ​ឫទ្ធា​និង​រាជ្យ​លោក

    សូម​ឲ្យ​រាជ្យ​លោក​មក​ដល់

    យើង​សូម​«ឲ្យ​មក​ដល់​ឲ្យ​មក​ដល់!»។

  2. ២. មេ​កំណាច​មាន​ពេល​កាន់​តែ​ខ្លី

    ពី​នេះ​យើង​ដឹង​យ៉ាង​ជាក់

    ទោះ​បី​នេះ​ជា​ពេល​ពិបាក​ក្ដី

    យើង​មាន​ជំនឿ​លើ​ព្រះ

    រាជាណាចក្រ​បាន​កើត​ហើយ​ណា

    គ្រិស្ត​នឹង​គ្រប់​គ្រង​ពេញ​លើ​លោកា។

    (បន្ទរ)

    ឥឡូវ​ព្រះ​បាន​នាំ​មក

    ក្ដី​សង្គ្រោះ​ឫទ្ធា​និង​រាជ្យ​លោក

    សូម​ឲ្យ​រាជ្យ​លោក​មក​ដល់

    យើង​សូម​«ឲ្យ​មក​ដល់​ឲ្យ​មក​ដល់!»។

  3. ៣. បណ្ដា​ទេវតា​មាន​អំណរ

    ទាំង​ស្រែក​ច្រៀង​ដោយ​សាទរ

    ស្ថាន​សួគ៌​បាន​រីក​រាយ​រួច​ផុត​ពី

    សាថាន​ជា​មេ​ភូត​ភរ

    រាជាណាចក្រ​បាន​កើត​ហើយ​ណា

    គ្រិស្ត​នឹង​គ្រប់​គ្រង​ពេញ​លើ​លោកា៕

    ​(​បន្ទរ​)

    ឥឡូវ​ព្រះ​បាន​នាំ​មក

    ក្ដី​សង្គ្រោះ​ឫទ្ធា​និង​រាជ្យ​លោក

    សូម​ឲ្យ​រាជ្យ​លោក​មក​ដល់

    យើង​សូម​«ឲ្យ​មក​ដល់​ឲ្យ​មក​ដល់!»។

(​សូម​ពិនិត្យ​បន្ថែម ដាន. ២:៣៤, ៣៥; ២​កូ. ៤:១៨​)