លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១១៧

គុណធម៌របស់ព្រះ

គុណធម៌របស់ព្រះ

(​ប្រវត្តិហេតុ​ទី​២ ៦:៤១​)

  1. ១. ឱ​បិតា​ជា​ព្រះ​គុណធម៌

    លោក​ឲ្យ​ពរ​យើង​ច្រើន​លើស​លន់!

    លោក​បរិសុទ្ធ​មាន​ចិត្ត​ភក្ដី

    ផ្លូវ​លោក​ល្អ​ប្រសើរ​ពេក​ពន់

    លោក​មាន​ចិត្ត​មេត្ដា​ដល់​យើង​ខ្ញុំ

    លើស​ហួស​ពី​អ្វី​យើង​នឹក​ស្មាន

    យើង​គួរ​គោរព​ប្រណិប័តន៍​លោក

    បម្រើ​លោក​ដោយ​អរ​គ្រប់​ប្រាណ។

  2. ២. គ្រប់​មនុស្ស​ដែល​លោក​បាន​ជ្រើស​រើស

    សម្ដែង​គុណធម៌​បវរ

    ពួក​គេ​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ត

    និង​តាម​ការ​ផ្សាយ​ដំណឹង​ល្អ

    ការ​បង្រៀន​ដ៏​ល្អ​របស់​ព្រះ

    បាន​បង្កើត​ផល​ល្អ​ច្រើន​ក្រៃ

    សូម​លោក​ផ្ដល់​ឫទ្ធានុភាព​លោក

    ឲ្យ​យើង​មាន​គុណធម៌​ដែរ។

  3. ៣. សូម​លោក​ឲ្យ​ពរ​យើង​ចំពោះ​ការ

    ខំ​បង្ហាញ​គុណធម៌​ផង

    ជួយ​យើង​បង្ហាញ​គុណ​ដ៏​វិសេស

    ដល់​បង​ប្អូន​ដោយ​ចិត្ត​ហ្មត់​ហ្មង

    ក្នុង​ក្រុម​គ្រួសារ​និង​ក្រុម​ជំនុំ

    តាម​ក្រុង​និង​តំបន់​រស់​នៅ

    សូម​មេត្ដា​ឲ្យ​ពរ​ដល់​យើង​ខ្ញុំ

    ជួយ​យើង​ប្រព្រឹត្ត​ល្អ​ត្រឹម​ត្រូវ៕