លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរជួយបងប្អូនរួមជំនឿដែលបានលែងលះគ្នា តើតាមរបៀបណា?

ចូរជួយបងប្អូនរួមជំនឿដែលបានលែងលះគ្នា តើតាមរបៀបណា?

អ្នកប្រហែលជាស្គាល់បុគ្គលម្នាក់ដែលបានលែងលះគ្នា។ នេះគឺពីព្រោះការលែងលះគ្នាមានច្រើន។ ពេលដែលមនុស្សលែងលះគ្នា ពួកគាត់ត្រូវប្រឈមមុខនឹងអារម្មណ៍ឈឺចាប់។ ពួកគាត់ប្រហែលជាមានអារម្មណ៍ខឹង ស្ដាយក្រោយ អស់សង្ឃឹម និងខ្មាស។ បងប្រុសម្នាក់បាននិយាយថា«ពេលយើងបានលែងលះគ្នា អតីតប្រពន្ធរបស់ខ្ញុំបានរារាំងខ្ញុំមិនឲ្យជួបកូនស្រីតូចទាំងពីរនាក់របស់ខ្ញុំទេ។ នោះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាគ្មានអ្នកណាយកចិត្ដទុកដាក់នឹងខ្ញុំទៀតទេ ហើយសូម្បីតែព្រះយេហូវ៉ាក៏បានបោះបង់ចោលខ្ញុំដែរ។ ខ្ញុំលែងចង់រស់ទៀត។ ប៉ុន្ដែ ក្រោយមកខ្ញុំបានទទួលស្គាល់ថាគំនិតរបស់ខ្ញុំមិនត្រឹមត្រូវទាល់តែសោះ»។

ក្រោយពីការលែងលះគ្នា បងប្អូនខ្លះក៏ប្រហែលជាមានអារម្មណ៍ថាបងប្អូនទៀតនៅក្នុងក្រុមជំនុំឈប់យកចិត្ដទុកដាក់ចំពោះពួកគាត់ ឬមិនយល់អារម្មណ៍របស់ពួកគាត់។ ពួកគាត់ប្រហែលជាគិតថាអ្នកទៀតកំពុងវិនិច្ឆ័យគេចមិនចង់ជួបពួកគាត់។ ប៉ុន្ដែក្រោយ មក ពេលបុគ្គលដែលបានលែងលះគ្នាទម្លាប់ខ្លួននឹងស្ថានភាពរបស់ពួកគាត់ ពួកគាត់ប្រហែលជាទទួលស្គាល់ថាអ្នកទៀតពិតជាបានបង្ហាញសេចក្ដីស្រឡាញ់យ៉ាងខ្លាំង ហើយចេះយល់អារម្មណ៍របស់ពួកគាត់។

អារម្មណ៍កណ្ដោចកណ្ដែងនិងអារម្មណ៍ថាគ្មានអ្នកណារាប់រក

ទោះបីជាយើងបានព្យាយាមអស់ពីសមត្ថភាពដើម្បីជួយបងប្អូនប្រុសស្រីម្នាក់ដែលបានលែងលះគ្នាក៏ដោយ ជួនកាលគាត់ប្រហែលជានៅតែមានអារម្មណ៍កណ្ដោចកណ្ដែង ហើយមានអារម្មណ៍ថាគ្មានអ្នកណារាប់រកគាត់។ បងស្រីម្នាក់និយាយថាសូម្បីតែគាត់បានលែងលះគ្នាឆ្នាំហើយក៏ដោយ ពេលខ្លះគាត់ក៏នៅតែមានអារម្មណ៍ថាគ្មានអ្នកណាស្រឡាញ់គាត់ ហើយគាត់នៅតែពិបាកចិត្ដ។ នៅពេលគាត់មានអារម្មណ៍ដូច្នេះ គាត់គ្រាន់តែចង់នៅម្នាក់ឯងដើម្បីយំ។

គឺសំខាន់ដែលបុគ្គលដែលបានលែងលះគ្នាមិនមានទម្លាប់ញែកខ្លួនចេញពីអ្នកទៀត។ (សុភ. ១៨:១) ម្យ៉ាងទៀត ពួកគាត់ត្រូវប្រយ័ត្នមិនមានទម្លាប់ស្វែងរកការសម្រាលទុក្ខពីមនុស្សដែលមានភេទផ្ទុយគ្នា។ ការធ្វើដូច្នេះអាចនាំឲ្យចាប់ចិត្ដស្រឡាញ់បុគ្គលដែលមិនត្រូវស្រឡាញ់។

ពេលបងប្អូនដែលបានលែងលះគ្នាមានអារម្មណ៍កណ្ដោចកណ្ដែង និងមានអារម្មណ៍ថាគ្មានអ្នកណារាប់រក ហើយព្រួយបារម្ភអំពីអនាគត នោះដោយយកតម្រាប់ព្រះយេហូវ៉ា យើងចង់ព្យាយាមយល់អារម្មណ៍របស់ពួកគាត់ ហើយធ្វើអ្វីដែលយើងអាចធ្វើទៅបានដើម្បីជួយពួកគាត់។ (ទំនុក. ៥៥:២២; ១ពេ. ៥:៦, ៧) យើងអាចប្រាកដថាពួកគាត់នឹងដឹងគុណយើងចំពោះជំនួយដែលយើងផ្ដល់ឲ្យពួកគាត់ក្នុងនាមជាមិត្ដសម្លាញ់ពិត។—សុភ. ១៧:១៧; ១៨:២៤