លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរទទួលប្រយោជន៍ពេញលេញពីការអានគម្ពីរ

ចូរទទួលប្រយោជន៍ពេញលេញពីការអានគម្ពីរ

«ខ្ញុំពិតជាត្រេកអរនឹងច្បាប់របស់ព្រះ»។—រ៉ូម ៧:២២

-. តើយើងអាចទទួលប្រយោជន៍អ្វីខ្លះពីការអានគម្ពីរ ហើយធ្វើតាមសេចក្ដីបង្រៀនក្នុងគម្ពីរ?

បងស្រីវ័យចាស់ម្នាក់បាននិយាយថា«ខ្ញុំអរគុណព្រះយេហូវ៉ារាល់ព្រឹក ដោយសារលោកបានជួយខ្ញុំឲ្យយល់បទគម្ពីរ»។ បងស្រីនេះបានអានគម្ពីរទាំងមូលចប់ជាង៤០ដងហើយ ហើយគាត់ចង់បន្ដធ្វើបែបនេះទៅទៀត។ ប្អូនស្រីវ័យក្មេងម្នាក់បានសរសេរថា ការអានគម្ពីរបានជួយនាងឲ្យដឹងថាព្រះយេហូវ៉ាជាបុគ្គលដ៏ពិត។ ជាលទ្ធផល នាងបានចូលទៅកាន់តែជិតបិតារបស់នាងដែលនៅស្ថានសួគ៌។ នាងនិយាយថា«ខ្ញុំមិនធ្លាប់សប្បាយចិត្ដជាងនេះទេក្នុងជីវិតរបស់ខ្ញុំ!»។

សាវ័កពេត្រុសបានលើកទឹកចិត្ដយើងទាំងអស់គ្នាឲ្យ«ស្រេកឃ្លានចង់បានទឹកដោះសុទ្ធដែលមកពីបណ្ដាំរបស់ព្រះ»។ (១ពេ. ២:២) ពួកអ្នកដែលបំពេញការស្រេកឃ្លាននេះដោយសិក្សាគម្ពីរ និងពួកអ្នកដែលអនុវត្ដសេចក្ដីបង្រៀនក្នុងគម្ពីរ មានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោសនិងមានជីវិតដែលមានន័យខ្លឹមសារ។ ពួកគេមានមិត្ដភាពដ៏ស្ថិតស្ថេរជាមួយអ្នកទៀតដែលស្រឡាញ់ ហើយបម្រើព្រះពិតដែរ។ អ្វីទាំងអស់នេះជាមូលហេតុត្រឹមត្រូវដើម្បីឲ្យយើង«ត្រេកអរនឹងច្បាប់របស់ព្រះ»។ (រ៉ូម ៧:២២) តើការសិក្សាគម្ពីរអាចជួយយើងតាមរបៀបណាទៀត?

កាលដែលអ្នករៀនកាន់តែច្រើនអំពីព្រះយេហូវ៉ានិងបុត្ររបស់លោក អ្នកនឹងកាន់តែស្រឡាញ់លោកទាំងពីរ ហើយស្រឡាញ់មនុស្សទៀត។ ការមានចំណេះត្រឹមត្រូវក្នុងបទគម្ពីរជួយអ្នកឲ្យឃើញនូវរបៀបដែលមិនយូរទៀតព្រះយេហូវ៉ានឹងសង្គ្រោះមនុស្សដែលស្ដាប់បង្គាប់លោក ពីរបៀបរបបពិភពលោកនេះដែលជិតដល់ទីបញ្ចប់។ ក្នុងកិច្ចបម្រើផ្សាយរបស់អ្នក អ្នកមានដំណឹងដែលលើកទឹកចិត្ដដើម្បីប្រាប់ដល់មនុស្ស។ ព្រះយេហូវ៉ានឹងប្រទានពរដល់អ្នក កាលដែលអ្នកបង្រៀនអ្នកទៀតអំពីអ្វីដែលអ្នកបានរៀនពីការអានបណ្ដាំរបស់ព្រះ។

ចូរអាននិងរំពឹងគិត

. តើការ«អាន[គម្ពីរ]ដោយសំឡេងតិច»មានន័យយ៉ាងណា?

ព្រះយេហូវ៉ាមិនចង់ឲ្យអ្នកបម្រើលោកអានបណ្ដាំរបស់លោកដោយប្រញាប់ប្រញាល់ឡើយ។ លោកបានប្រាប់យ៉ូស្វេនៅសម័យបុរាណថា«កុំឲ្យគម្ពីរក្រិត្យវិន័យនេះ ភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹង[«អានដោយសំឡេងតិច»]ទាំងយប់ទាំងថ្ងៃវិញ»។ (យ៉ូស. ១:៨; ព.ថ.; ទំនុក. ១:) តើនេះមានន័យថាយើងត្រូវអានគម្ពីរទាំងមូលអានដោយសំឡេងតិចទេ? មិនមែនទេ នេះមានន័យថាអ្នកគួរអានយឺតល្មមដែលអ្នកអាចរំពឹងគិតអំពីអ្វីដែលអ្នកកំពុងអាន។ ពេលអ្នក«អាន[គម្ពីរ]ដោយសំឡេងតិច» នេះនឹងជួយអ្នកឲ្យផ្ដោតអារម្មណ៍ទៅលើដែលមានប្រយោជន៍និងដែលលើកទឹកចិត្ដអ្នកនៅពេលនោះ។ ពេលអ្នករកឃើញឃ្លា ខ ឬកំណត់ហេតុបែបនេះ សូមអានយឺតៗ ហើយប្រហែលជានិយាយពាក្យទាំងនោះយ៉ាងស្ងៀមស្ងាត់ពេលដែលអ្នកអាន។ បន្ទាប់មកអ្វីដែលអ្នកអានអាចជ្រួតជ្រាបចូលទៅក្នុងចិត្ដរបស់អ្នក។ ហេតុអ្វីការធ្វើបែបនេះគឺសំខាន់? ដោយសារការយល់អំពីឱវាទរបស់ព្រះជួយជំរុញចិត្ដអ្នកឲ្យចង់ធ្វើតាមឱវាទនោះ។

-សូមឲ្យឧទាហរណ៍អំពីរបៀបដែលការអានគម្ពីរដោយសំឡេងតិចអាចជួយអ្នកឲ្យ () រក្សាភាពស្អាតស្អំខាងសីលធម៌ () ប្រព្រឹត្ដចំពោះអ្នកទៀតដោយអត់ធ្មត់និងដោយសប្បុរស () ពង្រឹងទំនុកចិត្ដលើព្រះយេហូវ៉ាទោះជាក្នុងអំឡុងគ្រាលំបាកក៏ដោយ។

ការអានគម្ពីរដោយសំឡេងតិចគឺមានប្រយោជន៍ ពេលអ្នកអានសៀវភៅណាមួយក្នុងគម្ពីរដែលអ្នកមិនស្គាល់។ ជាឧទាហរណ៍ សូមពិចារណាអំពីកាលៈទេសៈបីយ៉ាង។ ទី១ សូមគិតអំពីប្អូនប្រុសគ្រិស្ដសាសនិកវ័យក្មេងម្នាក់ដែលកំពុងអានដល់ទំនាយនៅសៀវភៅហូសេ តាមកម្មវិធីអានគម្ពីរផ្ទាល់ខ្លួនរបស់គាត់។ នៅជំពូកទី៤ គាត់បានផ្អាកបន្ទាប់ពីអានដោយសំឡេងតិចនៅ១១ដល់១៣។ (សូមអាន ហូសេ ៤:១១-១៣) ហេតុអ្វី? ខទាំងនោះធ្វើឲ្យគាត់ចាប់អារម្មណ៍ ពីព្រោះគាត់កំពុងខំប្រឹងបដិសេធមិនធ្វើតាមការបង្ខិតបង្ខំនៅសាលាឲ្យប្រព្រឹត្ដអំពើប្រាសចាកសីលធម៌។ គាត់បានរំពឹងគិតអំពីទាំងនោះថា ‹ព្រះយេហូវ៉ាមើលឃើញអំពើអាក្រក់ដែលមនុស្សប្រព្រឹត្ដ ទោះជាពេលដែលពួកគេនៅម្នាក់ឯងក៏ដោយ។ ខ្ញុំមិនចង់ធ្វើឲ្យលោកទាស់ចិត្ដទេ›។ ប្អូនប្រុសនេះតាំងចិត្ដរក្សាសីលធម៌ស្អាតស្អំចំពោះព្រះ។

ក្នុងកាលៈទេសៈទី២ បងស្រីគ្រិស្ដសាសនិកម្នាក់កំពុងអានទំនាយនៅសៀវភៅយ៉ូអែលដល់ជំពូកទី២ ខ១៣។ (សូមអាន យ៉ូអែល ២:១៣) ពេលនាងអាននោះដោយសំឡេងតិចៗ នាងរំពឹងគិតអំពីរបៀបដែលនាងគួរយកតម្រាប់ព្រះយេហូវ៉ា ជាព្រះដែល«ប្រកបដោយព្រះគុណ នឹងសេចក្ដីមេត្ដាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយក៏មានសេចក្ដីសប្បុរសជាបរិបូរ»។ នាងសម្រេចចិត្ដថានាងព្យាយាមឈប់ចំអកនិងឈប់ប្រើពាក្យគំរោះគំរើយដែលជួនកាលនាងប្រើ ពេលនិយាយទៅកាន់ប្ដីរបស់នាងនិងអ្នកទៀត។

កាលៈទេសៈទីគឺ សូមស្រមៃគិតអំពីឪពុកម្នាក់ដែលជាគ្រិស្ដសាសនិកដែលបានបាត់បង់ការងារ ហើយគាត់បារម្ភថាគាត់មិនដឹងជានឹងចិញ្ចឹមក្រុមគ្រួសាររបស់គាត់តាមរបៀបណាទេ។ គាត់បានអានណាហ៊ុម ១:៧ ដោយសំឡេងតិចថាព្រះយេហូវ៉ា«ស្គាល់អស់អ្នកដែលយកទ្រង់ជាទីពឹងផ្អែក» ហើយការពារពួកគេដូចជា«ទីពឹងមាំមួននៅគ្រាលំបាក»។ ខនេះបានសម្រាលទុក្ខគាត់។ គាត់ដឹងថាព្រះយេហូវ៉ាថែទាំគាត់ដោយសេចក្ដីស្រឡាញ់ ហើយគាត់ឈប់បារម្ភហួសហេតុពេក។ បន្ទាប់មកគាត់អាន១៥ដោយសំឡេងតិចៗ។ (សូមអាន ណាហ៊ុម ១:១៥) បងប្រុសយើងឃើញថា ការផ្សព្វផ្សាយដំណឹងល្អនៅគ្រាលំបាក បង្ហាញថាគាត់ពិតជាចាត់ទុកព្រះយេហូវ៉ាជាទីពឹងពំនាក់។ ដូច្នេះក្នុងអំឡុងពេលដែលគាត់ស្វែងរកការងារថ្មី គាត់នឹងប្រើពេលថែមទៀតដើម្បីផ្សព្វផ្សាយក្នុងអំឡុងពេលពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។

. សូមពន្យល់យ៉ាងខ្លីអំពីអ្វីដែលអ្នកបានរៀនពេលអ្នកអានគម្ពីរ។

ចំណុចដ៏មានប្រយោជន៍ខ្លះដែលយើងទើបតែបានពិចារណាគឺមកពីសៀវភៅក្នុងគម្ពីរដែលមនុស្សខ្លះប្រហែលជាគិតថាពិបាកយល់។ ពេលអ្នកពិចារណាអំពីសៀវភៅហូសេ យ៉ូអែលនិងណាហ៊ុមដោយមានបំណងចង់រៀន នោះអ្នកនឹងចង់អានដោយសំឡេងតិចនូវខ្លះទៀតពីសៀវភៅទាំងនេះ។ សូមស្រមៃគិតថា អ្នកនឹងទទួលប្រាជ្ញានិងការសម្រាលទុក្ខច្រើនណាស់ ពេលអ្នកអានសំណេររបស់អ្នកប្រកាសទំនាយទាំងនោះ! ចុះយ៉ាងណាចំពោះសៀវភៅទៀតក្នុងគម្ពីរ? បណ្ដាំរបស់ព្រះគឺប្រៀបដូចជាដីមួយកន្លែងដែលមានគ្រាប់ពេជ្រជាច្រើនកប់យ៉ាងជ្រៅនៅក្នុងដីនោះ។ ពេលដែលអ្នកអានគម្ពីរទាំងមូល សូមព្យាយាមរកការណែនាំនិងការលើកទឹកចិត្ដដែលប្រៀបដូចជា«គ្រាប់ពេជ្រ»!

ចូរព្យាយាមដើម្បីយល់អំពីអ្វីដែលអ្នកអាន

. តើយើងអាចយល់កាន់តែច្បាស់អំពីគោលបំណងរបស់ព្រះយ៉ាងដូចម្ដេច?

ពិតមែនតែការអានមួយផ្នែកនៃគម្ពីរជារៀងរាល់ថ្ងៃគឺជាការសំខាន់ ប៉ុន្ដែអ្នកក៏ចង់យល់អំពីអ្វីដែលអ្នកកំពុងអានផងដែរ។  ដូច្នេះ សូមប្រើសៀវភៅផ្សេងរបស់អង្គការរបស់ព្រះយេហូវ៉ាដើម្បីស្រាវជ្រាវអំពីជីវប្រវត្ដិរបស់មនុស្ស ទីកន្លែងនិងព្រឹត្ដិការណ៍ដែលអ្នកអាន ឬប្រសិនបើអ្នកឆ្ងល់អំពីសេចក្ដីបង្រៀនណាមួយក្នុងគម្ពីរដែលប្រហែលជាមានឥទ្ធិពលលើជីវិតរបស់អ្នក អ្នកអាចសួរអ្នកចាស់ទុំក្នុងក្រុមជំនុំគ្រិស្ដសាសនិកទៀតដែលមានភាពចាស់ទុំដើម្បីជួយអ្នក។ គ្រិស្ដសាសនិកម្នាក់នៅសម័យគម្ពីរត្រូវការជំនួយដើម្បីយល់សេចក្ដីពិតកាន់តែត្រឹមត្រូវ។ គាត់ឈ្មោះអាប៉ូឡុស។

១០, ១១. () តើជំនួយដែលអាប៉ូឡុសបានទទួលធ្វើឲ្យគាត់ក្លាយជាអ្នកផ្សាយដំណឹងល្អកាន់តែប្រសើរជាងយ៉ាងដូចម្ដេច? () តើយើងរៀនអ្វីពីកំណត់ហេតុអំពីអាប៉ូឡុស? (សូមមើលប្រអប់ដែលមានចំណងជើងថា «តើសេចក្ដីបង្រៀនរបស់អ្នកគឺថ្មីបំផុតទេ?»)

១០ អាប៉ូឡុសគឺជាគ្រិស្ដសាសនិកម្នាក់ដែលជាជនជាតិយូដាដែលបាន«ស្គាល់បទគម្ពីរច្បាស់»ហើយ«មានចិត្ដខ្នះខ្នែង»។ សៀវភៅសកម្មភាពចែងអំពីគាត់ថា«គាត់មានចិត្ដខ្នះខ្នែងដោយក្ដីរំភើប ក៏បាននិយាយនិងបង្រៀនយ៉ាងត្រឹមត្រូវអំពីលោកយេស៊ូ ប៉ុន្ដែគាត់ស្គាល់តែការជ្រមុជទឹករបស់យ៉ូហានប៉ុណ្ណោះ»។ ដោយមិនដឹងខ្លួន អាប៉ូឡុសបានបង្រៀនសេចក្ដីបង្រៀនចាស់អំពីការជ្រមុជទឹក។ ក្រោយពីបានអ្វីដែលគាត់បង្រៀននៅក្រុងអេភេសូរ ប្ដីប្រពន្ធគ្រិស្ដសាសនិកមួយគូឈ្មោះព្រីស៊ីលនិងអាគីឡាបានពន្យល់គាត់អំពី«ផ្លូវរបស់ព្រះឲ្យគាត់យល់បានត្រឹមត្រូវជាង»។ (សកម្ម. ១៨:២៤-២៦) តើអាប៉ូឡុសបានទទួលប្រយោជន៍អ្វីខ្លះ?

១១ ក្រោយពីបានផ្សព្វផ្សាយនៅក្រុងអេភេសូរ អាប៉ូឡុសបានទៅខេត្ដអាខេយ៉ា។ «ពេលដែលគាត់ទៅដល់[ទីនោះ] គាត់បានជួយយ៉ាងច្រើនដល់អស់អ្នកដែលបានជឿដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ ព្រោះដោយចិត្ដខ្នះខ្នែង គាត់បញ្ជាក់យ៉ាងសព្វគ្រប់ជាសាធារណៈថា ជនជាតិយូដាគឺខុស ក៏បង្ហាញពីបទគម្ពីរថាលោកយេស៊ូគឺជាគ្រិស្ដ»។ (សកម្ម. ១៨:២៧, ២៨) តាំងពីពេលនោះមក អាប៉ូឡុសអាចពន្យល់យ៉ាងត្រឹមត្រូវនូវអត្ថន័យនៃការជ្រមុជទឹកដើម្បីក្លាយជាគ្រិស្ដសាសនិក។ ដោយមានការយល់ដឹងកាន់តែច្រើន គាត់បានជួយអ្នកថ្មី«យ៉ាងច្រើន»ឲ្យរីកចម្រើនក្នុងការគោរពប្រណិប័តន៍ពិត។ តើយើងអាចរៀនអ្វីពីកំណត់ហេតុនេះ? ដូចអាប៉ូឡុស យើងខំប្រឹងយល់អ្វីដែលយើងអានក្នុងគម្ពីរ។ ប៉ុន្ដែ ពេលដែលបងប្អូន រួមជំនឿដែលមានបទពិសោធន៍ច្រើនជូនយោបល់អំពីរបៀបបង្រៀនដែលមានប្រសិទ្ធភាពច្រើនជាង យើងចង់ទទួលជំនួយនោះដោយចិត្ដរាបទាបនិងដោយការដឹងគុណ។ ប្រសិនបើយើងធ្វើដូច្នេះ យើងនឹងបំពេញកិច្ចបម្រើពិសិដ្ឋរបស់យើងកាន់តែមានប្រសិទ្ធភាព។

ចូរប្រើអ្វីដែលអ្នកបានរៀនដើម្បីជួយអ្នកទៀត

១២, ១៣. តើតាមរបៀបណាយើងអាចប្រើបទគម្ពីរតាមរបៀបដ៏សប្បុរសដើម្បីជួយសិស្សគម្ពីរឲ្យជឿនទៅមុខ?

១២ ដូចព្រីស៊ីល អាគីឡា អាប៉ូឡុស យើងអាចជួយអ្នកទៀត។ ពេលដែលអ្នកជួយលើកទឹកចិត្ដអ្នកចាប់អារម្មណ៍ឲ្យយកឈ្នះឧបសគ្គផ្សេងដើម្បីឲ្យគាត់ជឿនទៅមុខក្នុងការគោរពប្រណិប័តន៍ព្រះ តើអ្នកមានអារម្មណ៍យ៉ាងណា? ឬបើអ្នកជាអ្នកចាស់ទុំម្នាក់ តើអ្នកមានអារម្មណ៍យ៉ាងណាពេលបងប្អូនរួមជំនឿអរគុណអ្នកចំពោះឱវាទរបស់អ្នកដែលមានមូលដ្ឋានលើបទគម្ពីរដែលបានជួយគាត់ក្នុងគ្រាលំបាក? ការប្រើបណ្ដាំរបស់ព្រះដើម្បីជួយអ្នកទៀតឲ្យមានជីវិតកាន់តែប្រសើរ ច្បាស់ជាធ្វើឲ្យយើងស្កប់ចិត្ដនិងមានអំណរ។ * សូមកត់សម្គាល់នូវរបៀបដែលអ្នកអាចសម្រេចគោលដៅនោះ។

១៣ ស្ដីអំពីការគោរពប្រណិប័តន៍ពិតនិងការគោរពប្រណិប័តន៍មិនពិត ជនជាតិអ៊ីស្រាអែលភាគច្រើននៅសម័យអេលីយ៉ាមានចិត្ដស្ទាក់ស្ទើរ។ ឱវាទដែលអេលីយ៉ាបានឲ្យចំពោះមនុស្សទាំងនោះអាចជួយសិស្សគម្ពីរដែលមានចិត្ដស្ទាក់ស្ទើរក្នុងការសម្រេចចិត្ដ ដែលអាចនាំឲ្យពួកគេមិនជឿនទៅមុខក្នុងការគោរពប្រណិប័តន៍ព្រះ។ (សូមអាន ពង្សាវតារក្សត្រទី១ ១៨:២១) សូមពិចារណាអំពីស្ថានភាពមួយទៀត: ប្រសិនបើអ្នកចាប់អារម្មណ៍ខ្លាចមិត្ដភក្ដិនិងក្រុមគ្រួសាររបស់ពួកគេរិះគន់ដោយសារពួកគេរៀនគម្ពីរ អ្នកប្រហែលជាអាចលើកទឹកចិត្ដពួកគេឲ្យតាំងចិត្ដបម្រើព្រះយេហូវ៉ាដោយពិចារណាបទគម្ពីរនៅអេសាយ ៥១:១២, ១៣ (សូមអាន)។

១៤. តើអ្វីនឹងជួយអ្នកឲ្យចាំបទគម្ពីរ ពេលដែលអ្នកត្រូវការប្រើបទគម្ពីរទាំងនោះដើម្បីជួយអ្នកទៀត?

១៤ យើងអាចឃើញច្បាស់ថា គម្ពីរមានពាក្យជាច្រើនដែលអាចលើកទឹកចិត្ដ កែតម្រង់ ឬពង្រឹងកម្លាំងចិត្ដអ្នកអាន។ ប៉ុន្ដែអ្នកប្រហែលជាឆ្ងល់ថា តើតាមរបៀបណាអ្នកអាចដឹងថាត្រូវប្រើបទគម្ពីរណា ពេលអ្នកត្រូវការបទគម្ពីរនោះ។ សូមអានគម្ពីរ ហើយរំពឹងគិតអំពីគំនិតរបស់ព្រះជារៀងរាល់ថ្ងៃ។ ដោយធ្វើដូច្នេះ បន្ដិចម្ដងអ្នកនឹងស្គាល់បទគម្ពីរ ហើយព្រះយេហូវ៉ាអាចប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីជួយអ្នកឲ្យចាំអ្វីដែលបទគម្ពីរចែង។—ម៉ាកុស ១៣:១១; សូមអាន យ៉ូហាន ១៤:២៦ *

១៥. តើអ្វីនឹងជួយអ្នកឲ្យយល់បណ្ដាំរបស់ព្រះកាន់តែច្បាស់?

១៥ ដូចស្ដេចសាឡូម៉ូន សូមអធិដ្ឋានសុំប្រាជ្ញាពីព្រះយេហូវ៉ាដើម្បីបំពេញភារកិច្ចផ្សេងខាងការគោរពប្រណិប័តន៍ព្រះ។ (២រប. ១:៧-១០) ដូចអ្នកប្រកាសទំនាយសម័យបុរាណបានធ្វើ សូម«ព្យាយាមសួរឲ្យដឹង ហើយ . . . ស្រាវជ្រាវយ៉ាងហ្មត់ចត់»អំពីបណ្ដាំរបស់ព្រះដើម្បីមានចំណេះត្រឹមត្រូវអំពីព្រះយេហូវ៉ានិងគោលបំណងរបស់លោក។ (១ពេ. ១:១០-១២) សាវ័កប៉ូលបានលើកទឹកចិត្ដធីម៉ូថេឲ្យបំពាក់បំប៉នខ្លួនដោយ«ពាក្យនៃជំនឿ . . . និងនៃសេចក្ដីបង្រៀនដ៏ល្អប្រសើរ»។ (១ធី. ៤:៦) ប្រសិនបើអ្នកបន្ដសិក្សាគម្ពីរ អ្នកនឹងកាន់តែយល់ច្បាស់ជាង ហើយអ្នកនឹងចេះប្រើគម្ពីរដើម្បីជួយអ្នកទៀត។ នៅដំណាលគ្នានោះ អ្នកនឹងពង្រឹងជំនឿរបស់អ្នក។

ការអានគម្ពីរជួយការពារយើង

១៦. () តើជនជាតិយូដានៅក្រុងបេរៀទទួលប្រយោជន៍អ្វីខ្លះពីការ«ពិនិត្យមើលបទគម្ពីររាល់ថ្ងៃ»? () សព្វថ្ងៃនេះ ហេតុអ្វីការពិនិត្យមើលបទគម្ពីររាល់ថ្ងៃគឺសំខាន់ចាំបាច់សម្រាប់យើង?

១៦ ជនជាតិយូដានៅក្រុងបេរៀនៃស្រុកម៉ាសេដូន មានទម្លាប់«ពិនិត្យមើលបទគម្ពីររាល់ថ្ងៃ»។ ពេលដែលប៉ូលផ្សព្វផ្សាយដំណឹងល្អដល់ជនជាតិយូដាទាំងនោះ ពួកគេបានប្រៀបធៀបពាក្យរបស់គាត់នឹងចំណេះពីបទគម្ពីរដែលពួកគេមាន។ តើមានលទ្ធផលយ៉ាងណា? ជនជាតិយូដាជាច្រើននាក់បានជឿថាប៉ូលបង្រៀនសេចក្ដីពិត ហើយពួកគេ«បានទៅជាអ្នកជឿ»។ (សកម្ម. ១៧:១០-១២) នេះបង្ហាញថា ការអានគម្ពីរជួយឲ្យមានជំនឿរឹងមាំលើព្រះយេហូវ៉ា។ ជំនឿបែបនេះដែលជា«ការទុកចិត្ដដោយមានទីសំអាងមាំមួន»គឺសំខាន់ចាំបាច់ដើម្បី ឲ្យយើងអាចរួចជីវិត ហើយចូលក្នុងពិភពលោកថ្មីរបស់ព្រះ។—ហេ. ១១:១

១៧, ១៨. () តើជំនឿរឹងមាំនិងសេចក្ដីស្រឡាញ់អាចជួយការពារចិត្ដរបស់គ្រិស្ដសាសនិកម្នាក់យ៉ាងដូចម្ដេច? () តើតាមរបៀបណាសេចក្ដីសង្ឃឹមជួយការពារយើងពីគ្រោះថ្នាក់?

១៧ ដោយមានមូលហេតុត្រឹមត្រូវ ប៉ូលសរសេរថា«ចំណែកយើងដែលនៅខាងថ្ងៃវិញ ចូរឲ្យយើងដឹងខ្លួនជានិច្ច ហើយពាក់ជំនឿនិងសេចក្ដីស្រឡាញ់ជាអាវការពារដើមទ្រូង ថែមទាំងពាក់សេចក្ដីសង្ឃឹមលើសេចក្ដីសង្គ្រោះជាមួកការពារក្បាល»។ (១ថែ. ៥:៨) ទាហានត្រូវការពារបេះដូងរបស់គាត់ពីពួកសត្រូវ។ ស្រដៀងគ្នាដែរ គ្រិស្ដសាសនិកត្រូវការពារចិត្ដរបស់ពួកគាត់ពីឥទ្ធិពលនៃភាពខុសឆ្គង។ ពេលគ្រិស្ដសាសនិកម្នាក់ពង្រឹងជំនឿរឹងមាំលើសេចក្ដីសន្យារបស់ព្រះ ហើយមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះលោកនិងអ្នកទៀត នោះគាត់អាចការពារចិត្ដរបស់គាត់។ គាត់នឹងធ្វើអ្វីទាំងអស់ដែលគាត់អាចធ្វើបានដើម្បីនៅតែទទួលការពេញចិត្ដពីព្រះ។

១៨ ប៉ូលក៏បានរៀបរាប់ដែរអំពី«សេចក្ដីសង្ឃឹមលើសេចក្ដីសង្គ្រោះ»ជាមួកការពារក្បាល។ ទាហាននៅសម័យគម្ពីរអាចស្លាប់យ៉ាងងាយក្នុងចម្បាំង បើគាត់គ្មានអ្វីការពារក្បាល។ ពេលដែលយើងបណ្ដុះសេចក្ដីសង្ឃឹមរឹងមាំលើព្រះយេហូវ៉ាថាលោកមានសមត្ថភាពសង្គ្រោះយើង សេចក្ដីសង្ឃឹមនេះអាចជួយការពារគំនិតរបស់យើង។ សេចក្ដីសង្ឃឹមដ៏រឹងមាំជួយយើងឲ្យបដិសេធអ្នកក្បត់ជំនឿនិង«សម្ដីអសារឥតការ»របស់ពួកគេ ដែលអាចរាលដាលក្នុងក្រុមជំនុំប្រៀបដូចជាជំងឺ។ (២ធី. ២:១៦-១៩) សេចក្ដីសង្ឃឹមរបស់យើងក៏នឹងជួយយើងឲ្យបដិសេធពួកអ្នកដែលអាចនាំឲ្យយើងប្រព្រឹត្ដអ្វីដែលព្រះយេហូវ៉ាផ្ដន្ទាទោស។

ការអានគម្ពីរនឹងជួយយើងឲ្យរួចជីវិតនៅគ្រាចុងក្រោយបង្អស់

១៩, ២០. ហេតុអ្វីយើងឲ្យតម្លៃយ៉ាងខ្លាំងចំពោះបណ្ដាំរបស់ព្រះ ហើយតើយើងបង្ហាញថាយើងដឹងគុណព្រះចំពោះបណ្ដាំរបស់លោកយ៉ាងដូចម្ដេច? (សូមមើលប្រអប់ដែលមានចំណងជើងថា «ព្រះយេហូវ៉ាឲ្យខ្ញុំនូវអ្វីដែលខ្ញុំត្រូវការ»)

១៩ កាលដែលទីបញ្ចប់កាន់តែជិតមកដល់ នោះយើងកាន់តែត្រូវពឹងលើបណ្ដាំរបស់ព្រះយេហូវ៉ា។ ឱវាទដែលយើងទទួលពីបណ្ដាំរបស់ព្រះអាចជួយយើងឲ្យកែប្រែទម្លាប់អាក្រក់ និងគ្រប់គ្រងទំនោរចិត្ដរបស់យើងទៅធ្វើអំពើខុសឆ្គង។ ដោយមានការលើកទឹកចិត្ដនិងការសម្រាលទុក្ខពីបទគម្ពីរ យើងនឹងអាចឆ្លងផុតការសាកល្បងទាំងឡាយរបស់សាថាននិងពិភពលោករបស់វា។ ដោយមានការណែនាំដែលព្រះយេហូវ៉ាផ្ដល់ឲ្យក្នុងបណ្ដាំរបស់លោក យើងនឹងស្ថិតក្នុងផ្លូវដែលនាំទៅដល់ជីវិត។

២០ សូមចាំថា បំណងប្រាថ្នារបស់ព្រះគឺឲ្យ«មនុស្សគ្រប់ប្រភេទទទួលសេចក្ដីសង្គ្រោះ»។ នេះរួមបញ្ចូលអ្នកបម្រើរបស់លោកទាំងអស់ ព្រមទាំងពួកអ្នកដែលសុខចិត្ដស្ដាប់ដំណឹងល្អ ពេលយើងផ្សព្វផ្សាយនិងបង្រៀនដល់ពួកគេ។ ប៉ុន្ដែអស់អ្នកដែលចង់ទទួលសេចក្ដីសង្គ្រោះ ត្រូវមាន«ចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។ (១ធី. ២:) យើងត្រូវអានគម្ពីរនិងធ្វើតាមការណែនាំក្នុងគម្ពីរ ប្រសិនបើយើងចង់រួចជីវិត។ ការអានគម្ពីរជារៀងរាល់ថ្ងៃបង្ហាញថាយើងឲ្យតម្លៃយ៉ាងខ្លាំងចំពោះបណ្ដាំរបស់ព្រះយេហូវ៉ាដែលជាសេចក្ដីពិត។—យ៉ូន. ១៧:១៧

^ ???? 12 យើងមិនប្រើឱវាទពីគម្ពីរដើម្បីបង្ខិតបង្ខំផ្ដន្ទាទោសអ្នកទៀតឡើយ។ យើងគួរបង្ហាញចិត្ដអត់ធ្មត់និងចិត្ដសប្បុរសចំពោះសិស្សគម្ពីរដូចដែលព្រះយេហូវ៉ាបានបង្ហាញចំពោះយើងដែរ។—ទំនុក. ១០៣:៨

^ ???? 14 ចុះយ៉ាងណាបើអ្នកចាំពាក្យសំខាន់នៃបទគម្ពីរណាមួយ ប៉ុន្ដែអ្នកមិនចាំឈ្មោះសៀវភៅ ជំពូក និងខ? អ្នកអាចមើលពាក្យទាំងនោះក្នុងលិបិក្រមពាក្យសំខាន់ក្នុងគម្ពីរដែលនៅខាងក្រោយគម្ពីរ។