ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា មិថុនា ២០១៨

ក្នុង​លេខ​នេះ​មាន​អត្ថបទ​សិក្សា​សម្រាប់​ថ្ងៃ​ទី​៦ ខែ​សីហា ដល់​ថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​២០១៨។

​«​រាជាណាចក្រ​របស់​ខ្ញុំ​មិន​មែន​ជា​របស់​ពិភព​លោក​នេះ​ទេ​»​

តើ​ទស្សនៈ​របស់​លោក​យេស៊ូ​ចំពោះ​រឿង​ផ្សេង​ៗ​នៅ​សម័យ​របស់​លោក គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​ទស្សនៈ​របស់​យើង​ចំពោះ​រឿង​នយោបាយ​និង​សង្គម?

ចូរ​យើង​ទាំង​អស់​គ្នា​រួម​គ្នា​តែ​មួយ​ដូច​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​រួប​រួម​គ្នា

តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ពង្រឹង​សាមគ្គី​ភាព​ក្នុង​ចំណោម​រាស្ដ្រ​របស់​ព្រះ?

ចូរ​ឲ្យ​ច្បាប់​និង​គោល​ការណ៍​របស់​ព្រះ​បង្វឹក​បង្ហាត់​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក

ព្រះ​បាន​ឲ្យ​យើង​នូវ​សមត្ថភាព​ដឹង​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ ប៉ុន្ដែ​យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​វា​ណែនាំ​យើង​ឲ្យ​បាន​ត្រឹម​ត្រូវ។

​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​អ្នក​»​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ

មាន​អ្វី​ផ្សេង​ទៀត​ដែល​យើង​ត្រូវ​ធ្វើ​ក្រៅ​ពី​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។

សេចក្ដី​សុខ​សាន្ដ តើ​អ្នក​អាច​មាន​តាម​របៀប​ណា?

ដោយ​សារ​យើង​រស់​នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​មាន​បញ្ហា​ជា​ច្រើន យើង​ត្រូវ​ខំ​ប្រឹង​ដើម្បី​មាន​សេចក្ដី​សុខ​សាន្ដ។ បណ្ដាំ​របស់​ព្រះ​អាច​ជួយ​យើង។

គាត់​មាន​ឱកាស​ទទួល​ការ​ពេញ​ចិត្ដ​ពី​ព្រះ

គំរូ​របស់​រេហូបោម​ដែល​ជា​ស្ដេច​ស្រុក​យូដា ជួយ​យើង​ឲ្យ​យល់​ថា​ព្រះ​កំពុង​រក​មើល​អ្វី​ខ្លះ​ក្នុង​ចិត្ដ​របស់​យើង​ម្នាក់​ៗ។