ចូរ​ចាំ​យាម!

តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​ចិត្ត​រីករាយ ទោះ​ជា​ជួប​ការ​ពិបាក? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​ចិត្ត​រីករាយ ទោះ​ជា​ជួប​ការ​ពិបាក? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

 ពេល​ស្ថិត​ក្នុង​ការ​ពិបាក យើង​មិន​តែង​តែ​អាច​គ្រប់​គ្រង​អ្វី​ដែល​កើត​ឡើង​ចំពោះ​យើង​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី យើង​អាច​មាន​ចិត្ត​រីករាយ​បាន​ឬ​មិន​បាន គឺ​អាស្រ័យ​ទៅ​លើ​ទស្សនៈ​របស់​យើង​ចំពោះ​ស្ថានភាព​នោះ។ គម្ពីរ​ប្រាប់​ថា​ទោះ​ជា​មាន​បញ្ហា​អ្វី​ក៏​ដោយ​«​អ្នក​ដែល​មាន​ចិត្ត​រីករាយ តែង​តែ​មាន​អំណរ​ក្នុង​ជីវិត​»។ (​សុភាសិត ១៥:១៥, Good News Translation​) តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​ចិត្ត​រីករាយ? សូម​ពិចារណា​ដំបូន្មាន​ខ្លះ​ៗ​ក្នុង​គម្ពីរ​ដែល​ជួយ​យើង​ឲ្យ​មាន​ចិត្ត​រីករាយ។

ពេល​ខ្វល់​ចិត្ត

 គម្ពីរ​ចែង​ថា​៖​«​ការ​ព្រួយ​បារម្ភ​នាំ​ឲ្យ​កម្លាំង​ចិត្ត​ចុះ​ខ្សោយ តែ​ពាក្យ​សម្ដី​ល្អ​មួយ​ម៉ាត់​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​»។—សុភាសិត ១២:២៥

ពេល​មាន​អារម្មណ៍​ឯកោ

 គម្ពីរ​ចែង​ថា​៖​«​មិត្ត​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា ហើយ​គាត់​ប្រៀប​ដូច​ជា​បង​ប្អូន​ដែល​កើត​មក ដើម្បី​ជួយ​គ្នា​នៅ​ពេល​មាន​ទុក្ខ​លំបាក​»។—សុភាសិត ១៧:១៧

បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​អ្នក​ជិត​ខាង

 គម្ពីរ​ចែង​ថា​៖​«​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ជីវិត និង​អស់​ពី​សមត្ថភាព​រិះ​គិត . . . អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក​»។ aម៉ាថាយ ២២:៣៧​-​៣៩

 សូម​រៀន​ថែម​ទៀត​នូវ​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ការ​រក្សា​ចិត្ត​រីករាយ ទោះ​ជា​យើង​ជួប​ការ​ពិបាក​ក្នុង​ជីវិត​ក្ដី។ ដើម្បី​ធ្វើ​ដូច្នេះ យើង​សូម​អញ្ជើញ​លោក​អ្នក​សាក​ល្បងវគ្គ​សិក្សា​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ

a យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ។—ចម្រៀង​សរសើរ​ព្រះ ៨៣:១៨