លោកយេស៊ូនឹងធ្វើឲ្យសង្គ្រាមលែងមានទៀត
ពេលលោកយេស៊ូនៅផែនដី លោកបានបង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្ស។ លោកស្រឡាញ់ពួកគេខ្លាំងដល់ម្ល៉េះរហូតដល់លះបង់ជីវិតដើម្បីពួកគេ។ (ម៉ាថាយ ២០:២៨; យ៉ូហាន ១៥:១៣) នៅពេលឆាប់ៗខាងមុខនេះ លោកនឹងបង្ហាញសេចក្ដីស្រឡាញ់ម្ដងទៀតដល់មនុស្សជាតិដោយប្រើអំណាចរបស់លោកជាស្ដេចនៃរាជាណាចក្រព្រះ ដើម្បី«ធ្វើឲ្យផែនដីទាំងមូលលែងមានសង្គ្រាមទៀត»។—ចម្រៀងសរសើរព្រះ ៤៦:៩
សូមកត់សម្គាល់ថាតើគម្ពីរបានរៀបរាប់យ៉ាងណាអំពីអ្វីដែលលោកយេស៊ូនឹងធ្វើ។
«គាត់នឹងស្រោចស្រង់ជនក្រីក្រដែលស្រែករកជំនួយ ព្រមទាំងសង្គ្រោះមនុស្សទន់ទាបនិងមនុស្សគ្រប់រូបដែល គ្មានអ្នកណាជួយ។ គាត់នឹងអាណិតអាសូរមនុស្សទន់ទាបនិងមនុស្សក្រីក្រ គាត់នឹងសង្គ្រោះជីវិតជនតោកយ៉ាក។ គាត់នឹងរំដោះពួកគេឲ្យរួចផុតពីការសង្កត់សង្កិននិងអំពើឃោរឃៅ»។—ចម្រៀងសរសើរព្រះ ៧២:១២-១៤
តើយើងអាចបង្ហាញយ៉ាងណាថាយើងមានអំណរគុណចំពោះអ្វីដែលលោកបានធ្វើនៅអតីតកាលនិងអ្វីដែលលោកនឹងធ្វើនៅថ្ងៃអនាគត? វិធីមួយគឺយើងអាចរៀនថែមទៀតពី«ដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ» ជាដំណឹងដែលលោកយេស៊ូបានផ្សព្វផ្សាយ។ (លូកា ៤:៤៣) សូមអានអត្ថបទដែលមានចំណងជើងថា«តើរាជាណាចក្ររបស់ព្រះជាអ្វី?»។