ព័ត៌មានសម្រាប់ការមកទស្សនាបេតអែល
តើអ្នកគួរកក់ទុកមុនអ្នកមកទស្សនាឬ? មែន។ ដើម្បីបង្ការកុំឲ្យចំនួនអ្នកមកទស្សនាច្រើនពេក និងដើម្បីឲ្យទាំងអស់គ្នាសប្បាយនឹងការមកទស្សនា យើងសុំឲ្យអ្នកមកទស្សនាទាំងអស់កក់ទុកជាមុន មុនមកទស្សនាមិនថាក្រុមនោះមានប៉ុន្មាននាក់ក៏ដោយ។
បើអ្នកមិនកក់ទុកជាមុនទេ តើអ្នកនៅតែអាចមកទស្សនាបានឬ? បើអ្នកមិនបានកក់ទុកជាមុន យើងប្រហែលជាមិនអាចជួយណែនាំចំពោះការមកទស្សនារបស់អ្នកទេ ដោយសារទីតាំងបរិវេណដែលត្រូវទស្សនាមានកម្រិត នោះចំនួនអ្នកមកទស្សនាមានកំណត់សម្រាប់ថ្ងៃនីមួយៗ។
តើអ្នកគួរមកដល់ម៉ោងប៉ុន្មានដើម្បីទស្សនា? ដើម្បីបង្ការកុំឲ្យចំនួនអ្នកមកទស្សនាច្រើនពេក សូមកុំមកដល់លឿនជាងមួយម៉ោង មុនដែលអ្នកបានកក់ទុកមកទស្សនា។
តើអ្នកអាចកក់ទុកការមកទស្សនាបេតអែលយ៉ាងដូចម្ដេច? សូមចុចប្រអប់«កក់ទុកជាមុន»។
តើអ្នកអាចផ្លាស់ប្ដូរឬលុបចោលការកក់ទុកដើម្បីមកទស្សនាឬទេ? អាច។ សូមចុចប្រអប់«មើលឬប្ដូរការកក់ទុក»។
ចុះបើថ្ងៃដែលអ្នកចង់មក មានការកក់ពេញអស់ហើយ? សូមបន្តឆែកមើលក្នុងគេហទំព័រ។ ការមកទស្សនាអាចនៅមាន ព្រោះអាចមានការផ្លាស់ប្ដូរឬការលុបចោលការកក់ទុកដែរ។
កក់ទុកជាមុន
មើលឬប្ដូរការកក់ទុក
ថតចម្លងសៀវភៅស្ដើងសម្រាប់ការមកទស្សនាបេតអែល
អាសយដ្ឋាននិងលេខទូរស័ព្ទ
Av. Jardín núm. 10
Fraccionamiento El Tejocote
56265 TEXCOCO, ESTADO DE MÉXICO
MÉXICO
+52 555 133 3000
+52 555 858 0100
បង្ហាញទីតាំង