ល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់
ព័ត៌មាននេះឬហៅថា(«កម្មវិធី») បានត្រូវផ្ដល់ជូនដើម្បីជួយលោកអ្នកឲ្យរៀនថែមទៀតអំពីព្រះ អំពីគម្ពីរ និងអំពីសាក្សីព្រះយេហូវ៉ា។ សូមចូលអាន មើល និងថតចម្លងព័ត៌មានឬវីដេអូដែលលោកអ្នកចាប់អារម្មណ៍។ យើងក៏ចង់ឲ្យមនុស្សឯទៀតទទួលប្រយោជន៍ពីកម្មវិធីនេះដែរ តែយើងមិនអនុញ្ញាតឲ្យលោកអ្នកយកព័ត៌មានរបស់យើងទៅបង្ហោះឬដាក់ក្នុងគេហទំព័រឬកម្មវិធីផ្សេងទៀតឡើយ។ លោកអ្នកអាចចែករំលែកអ្វីដែលខ្លួនបានរៀនដល់មនុស្សឯទៀត ដោយប្រាប់ពួកគេឲ្យទាញយកកម្មវិធីនេះដោយផ្ទាល់។
ល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់ទាំងនេះ(ឬហៅថា«កិច្ចព្រមព្រៀង») គឺជាកិច្ចសន្យាតាមផ្លូវច្បាប់រវាង Watchtower Bible and Tract Society of New York, Inc., a New York ជាសាជីវកម្មដែលមិនស្វែងរកប្រាក់ចំណេញ។ ភាគីដែលជាម្ចាស់កម្មវិធី នឹងត្រូវហៅថា(«ប៉មយាម» «យើង» ឬ«របស់យើង» ) ចំណែកអ្នកដែលចូលមើលឬប្រើប្រាស់កម្មវិធីនេះវិញ នឹងត្រូវហៅថា(«លោកអ្នក» ឬ«របស់លោកអ្នក»)។
រាល់ការធ្វើបច្ចុប្បន្នភាព ការកែលម្អ ការបន្ថែមមុខងារ ឬលក្ខណៈថ្មីណាមួយបានត្រូវគ្រប់គ្រងដោយកិច្ចព្រមព្រៀងនេះ។ យើងរក្សាសិទ្ធិកែសម្រួលនិងបញ្ចប់កិច្ចព្រមព្រៀងនេះនៅពេលណាក៏បាន។ លោកអ្នកយល់ព្រមទទួលយកការកែសម្រួល ការបន្ថែមមុខងារ ឬការបញ្ចប់ពីយើង ទោះជាវាអាចប៉ះពាល់ដល់លោកអ្នកក្នុងការប្រើប្រាស់កម្មវិធីនេះក៏ដោយ។ ការដែលលោកអ្នកបន្តប្រើប្រាស់ឬមើលកម្មវិធីនេះ ក៏មានន័យថាលោកអ្នកទទួលយកល័ក្ខខ័ណ្ឌដែលភ្ជាប់មកជាមួយនឹងការកែសម្រួលទាំងនោះដែរ។
បើលោកអ្នកមិនគោរពតាមកិច្ចព្រមព្រៀងនេះ(តាមអ្វីដែលយើងបានកំណត់) មិនថាទាំងស្រុងឬសូម្បីតែផ្នែកណាមួយទេ នោះគឺជាការបំពានលើខ្លឹមសារក្នុងលក្ខន្តិកៈទាំងនេះហើយ។ ដូច្នេះ យើងអាចបញ្ឈប់លោកអ្នកជាបន្ទាន់មិនឲ្យប្រើប្រាស់កម្មវិធីនេះទៀត។ លោកអ្នកយល់ស្របថា យើងមានសិទ្ធិបញ្ឈប់លោកអ្នកក្នុងការចូលប្រើប្រាស់កម្មវិធីនេះ ទោះជាក្រោមហេតុផលណាក៏ដោយ។
ការដែលលោកអ្នកចុចប៊ូតុងលើពាក្យ«យល់ព្រម» ឬដោយថតចម្លង ទាញយក ដំឡើងកម្មវិធី ឬប្រើប្រាស់កម្មវិធីនេះ នោះមានន័យថាលោកអ្នកយល់ស្របនឹងល័ក្ខខ័ណ្ឌក្នុងកិច្ចព្រមព្រៀងនេះ។ លោកអ្នកត្រូវចុចពាក្យយល់ព្រមក្នុងលក្ខន្តិកៈជាមុនសិន ទើបលោកអ្នកមានសិទ្ធិប្រើប្រាស់កម្មវិធីនេះ។ បើលោកអ្នកមិនយល់ព្រមនឹងល័ក្ខខ័ណ្ឌណាមួយក្នុងកិច្ចព្រមព្រៀងនេះ នោះលោកអ្នកមិនអាចដំឡើង ថតចម្លង ឬប្រើប្រាស់កម្មវិធីនេះបានទេ ហើយសូមលោកអ្នកលុបព័ត៌មានដែលលោកអ្នកបានថតចម្លងទាំងអស់ពីកម្មវិធីរបស់យើងភ្លាមៗ។
១. អាជ្ញាប័ណ្ណ។ កម្មវិធីនេះផ្ដល់សិទ្ធិឲ្យលោកអ្នកប្រើប្រាស់តែនៅក្រោមល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះប៉ុណ្ណោះ មិនមែនសម្រាប់ជួញដូរទេ។ ប្រសិនបើលោកអ្នកគោរពតាម ហើយបន្តអនុវត្តគ្រប់ប្រការដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ ប៉មយាមផ្ដល់សិទ្ធិឲ្យលោកអ្នកប្រើប្រាស់កម្មវិធីនេះស្របតាមគោលបំណងដែលមានចែងក្នុងលក្ខន្តិកៈ តែក៏មានកម្រិតដែរ គឺលោកអ្នកមិនអាចផ្ទេរ មិនអាចអនុញ្ញាតបន្ត ហើយគ្មានសិទ្ធិផ្ដាច់មុខក្នុងការប្រើប្រាស់ ដំឡើង កែកុន រក្សាទុក បង្ហាញ ឬដំណើរការកម្មវិធីក្នុងឧបករណ៍ដែលលោកអ្នកជាម្ចាស់ឬគ្រប់គ្រងក្នុងបំណងដែលបានពណ៌នាក្នុងកិច្ចព្រមព្រៀងនេះ ឬក្នុងគោលបំណងផ្សេងទៀតដូចដែលប៉មយាមបានផ្ដល់ការណែនាំជាលាយលក្ខអក្សរ។ ល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះនឹងគ្រប់គ្រងលើការធ្វើឲ្យកម្មវិធីប្រសើរឡើងផ្នែកណាមួយដែលបានត្រូវផ្ដល់ឲ្យដោយប៉មយាម ដើម្បីជំនួសឬបន្ថែមទៅលើកម្មវិធីដើម។ ទោះជាយ៉ាងណាក៏ដោយ បើអាជ្ញាប័ណ្ណដាច់ដោយឡែកមួយបានត្រូវបន្ថែមទៅលើកំណែទម្រង់នោះ អាជ្ញាប័ណ្ណនោះនឹងគ្រប់គ្រងលើកំណែទម្រង់នោះ មិនមែនកិច្ចព្រមព្រៀងនេះទេ។ ព័ត៌មានមួយចំនួននៃកម្មវិធីនេះអាចត្រូវគ្រប់គ្រងដោយកម្មវិធីកូដចំហ(open-source licenses) ឬអាជ្ញាប័ណ្ណភាគីទី៣។ ក្នុងករណីមានការប្រទាំងគ្នារវាងល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀង និងល័ក្ខខ័ណ្ឌនៃអាជ្ញាប័ណ្ណ នោះល័ក្ខខ័ណ្ឌនៃអាជ្ញាប័ណ្ណនឹងត្រូវអនុវត្តតែចំពោះព័ត៌មានទាំងនោះប៉ុណ្ណោះ។
២. ការរក្សាសិទ្ធិ និងម្ចាស់កម្មសិទ្ធិ។ មាតិកាភាគីទី៣ ពាណិជ្ជសញ្ញាឬម៉ាក។ ប៉មយាមរក្សាសិទ្ធិគ្រប់យ៉ាងដែលទាក់ទងនឹងកម្មវិធីនេះ ទោះជាក្នុងកិច្ចព្រមព្រៀងមិនបានរៀបរាប់ក្ដី។ កម្មវិធីនេះបានត្រូវការពារដោយច្បាប់កម្មសិទ្ធិបញ្ញា និងសន្ធិសញ្ញាផ្សេងទៀត។ ប៉មយាមផ្ដាច់មុខគ្រប់គ្រងទាំងលើមាតិកា និងផលប្រយោជន៍ទាំងអស់ដែលមានក្នុងកម្មវិធីនេះ។ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ (i)មាតិកាទាំងអស់ដែលមាននៅក្នុងកម្មវិធីនេះ និង(ii)ពាណិជ្ជសញ្ញាទាំងអស់ដែលភ្ជាប់មកជាមួយកម្មវិធីនេះ គឺជាកម្មសិទ្ធិរបស់ «ប៉មយាម»។ សូមចាំថា កម្មសិទ្ធិបញ្ញាទាំងអស់ដែលប៉មយាមបានទទួលអាជ្ញាប័ណ្ណពីភាគីទី៣ នៅតែជាកម្មសិទ្ធិរបស់ភាគីទី៣ដដែល។ លោកអ្នកយល់ព្រមថា មិនលុប មិនបិទ មិនលាក់ ឬកែច្នៃកម្មសិទ្ធិបញ្ញា ម៉ាក ឬអ្វីដែលមាននៅក្នុងកម្មវិធីនោះ (សូម្បីតែអ្វីដែលមិនបានចែងច្បាស់លាស់ក្នុងកម្មវិធីកូដចំហ) ។ ទោះជាលោកអ្នកអាចចូលមើលព័ត៌មាន ឬមាតិកាផ្សេងទៀតដែលមកពីភាគីទី៣តាមរយៈកម្មវិធីនេះក៏ដោយ យើងមិនធានាថាលោកអ្នកអាចមើលបានទេ(ប្រសិនបើមាន)។
កម្មវិធីAdobeនិងរូបសញ្ញាAdobe ហើយកម្មវិធីAcrobatនិងនិមិត្តសញ្ញាAcrobat គឺជាពាណិជ្ជសញ្ញារបស់Adobe Systems Incorporated។ កម្មវិធីiTunesនិងiPod គឺជាពាណិជ្ជសញ្ញារបស់Apple Inc។ កម្មវិធីMicrosoftនិងរូបសញ្ញាMicrosoft និងឈ្មោះនៃកម្មវិធីផ្សេងៗរបស់Microsoft រួមទាំងMicrosoft Office និងMicrosoft Office 365 គឺជាពាណិជ្ជសញ្ញារបស់Microsoft Inc។ កម្មវិធីAndroid គឺជាពាណិជ្ជសញ្ញារបស់Google LLC។ កម្មវិធីមនុស្សយន្តAndroid បានត្រូវផលិតឡើងវិញ ឬកែសម្រួលពីកិច្ចការដែលបានត្រូវបង្កើតនិងចូលរួមដោយកម្មវិធីGoogle ហើយបានត្រូវប្រើប្រាស់ស្របតាមល័ក្ខខ័ណ្ឌដែលមានចែងនៅក្នុង Creative Commons 3.0 Attribution License (https://creativecommons.org/licenses/by/3.0/us/)។ ពាណិជ្ជសញ្ញាផ្សេងទៀតទាំងអស់ និងពាណិជ្ជសញ្ញាដែលបានចុះបញ្ជីគឺជាកម្មសិទ្ធិរបស់ម្ចាស់រៀងៗខ្លួន។
៣. ការរឹតបន្តឹងលើការប្រើប្រាស់។ កម្មវិធីនេះបានត្រូវរៀបចំឡើងក្នុងបំណងឲ្យលោកអ្នកប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ ដូចដែលបានរៀបរាប់នៅក្នុងកិច្ចព្រមព្រៀងនេះ ឬក្នុងការណែនាំរបស់ប៉មយាម។ លោកអ្នកយល់ព្រមថានឹងមិនធ្វើអ្វីដូចបានរៀបរាប់នៅខាងក្រោម ហើយក៏មិនអនុញ្ញាតដោយផ្ទាល់ឬដោយប្រយោលឲ្យបុគ្គលផ្សេងទៀតធ្វើអ្វីទាំងនោះដែរ ដូចជា៖ (ក) យកផ្នែកណាមួយឬផ្នែកទាំងអស់ក្នុងកម្មវិធីនេះទៅជួល ខ្ចី លក់ បញ្ចាំ លក់បន្ត ផ្ទេរ ចែកចាយ ផលិតឡើងវិញ ចម្លង បង្ហោះ ឬបញ្ជូនជាដើម។ (ខ) យកកូដទៅកែច្នៃ ដំឡើង ទាញយកឬបំបែកទិន្នន័យ ផ្លាស់ប្ដូរ ឬបកប្រែផ្នែកណាមួយឬផ្នែកទាំងមូលដោយយកទៅបំភ្លៃខុសពីគោលបំណងដើម។ ឬក៏យកកម្មវិធីនេះទៅបង្កើតជាកម្មវិធីថ្មី ជាផលិតផល ឬជាសេវាកម្មផ្សេងទៀត (លុះត្រាតែការរឹតបន្តឹងដែលបានរៀបរាប់នេះបានត្រូវហាមដោយច្បាប់ ឬច្បាប់នៃកម្មវិធីកូដចំហ)។ (គ) លុប ឬកែពាណិជ្ជសញ្ញា ម៉ាកសញ្ញា ឈ្មោះសញ្ញា ឈ្មោះសេវាកម្ម ក្រាហ្វិក រចនា រូបសញ្ញា ក្បាលទំព័រ រូបសញ្ញាប៊ូតុង ពាក្យពេចន៍ អក្សរ ឬអ្វីក៏ដោយដែលមាននៅក្នុងកម្មវិធីនេះ (រួមបញ្ចូលម៉ាកសញ្ញា“JW” និង“JW.ORG”) ឬពាណិជ្ជសញ្ញាផ្សេងទៀត។ (ឃ) ដាក់ឈ្មោះ ស្លាកសញ្ញា ពាណិជ្ជសញ្ញា ឬបុគ្គលតំណាងកម្មវិធី ឬអ្នកចែកចាយកម្មវិធី ដែលនាំឲ្យអ្នកប្រើប្រាស់គិតថាអ្វីទាំងនោះជាម្ចាស់គ្រប់គ្រងកម្មវិធីនេះ។ (ង) យកប្រើ បង្ហោះ បញ្ជូនទិន្នន័យ ឬភ្ជាប់ជាមួយគ្រឿងអេឡិចត្រូនិកឬកម្មវិធីផ្សេងទៀតដែលនាំឲ្យរាំងស្ទះដល់ប្រតិបត្តិការណាមួយរបស់កម្មវិធីនេះ។ (ច) ចុះឈ្មោះ ជួយគេឲ្យចុះពាណិជ្ជសញ្ញា ស្លាកសញ្ញា ឈ្មោះដែន និងលក្ខណៈពាណិជ្ជសញ្ញាផ្សេងទៀត ការរក្សាសិទ្ធិ ឬសិទ្ធិកម្មសិទ្ធិឯទៀតដែលទាក់ទងនឹងប៉មយាម ឬដៃគូសហការណាមួយរបស់ប៉មយាម។ (ឆ) លុប បិទបាំង ឬផ្លាស់ប្ដូរការជូនដំណឹងអំពីការរក្សាសិទ្ធិ ពាណិជ្ជសញ្ញា ឬអំពីសិទ្ធិកម្មសិទ្ធិផ្សេងទៀតដែលលេចឡើងក្នុង ឬនៅលើផ្នែកណាមួយនៃកម្មវិធីនេះ។ (ជ) បញ្ជូន រក្សាទុក ឬប្រតិបត្តិការព័ត៌មានសុខភាពដែលស្ថិតនៅក្រោមច្បាប់HIPAA របស់សហរដ្ឋអាម៉េរិក ឬ(ឈ) យកកម្មវិធីនេះទៅប្រើខុសពីអ្វីដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។ លោកអ្នកត្រូវធ្វើតាម(និងមិនបំពានដោយចេតនា)លើល័ក្ខខ័ណ្ឌប្រើប្រាស់របស់ Google APIs។
ទោះជាលោកអ្នកយល់ព្រមអនុវត្តតាមការរឹតបន្តឹងការប្រើប្រាស់ដែលបានរៀបរាប់ខាងលើក៏ដោយ លោកអ្នកអាចស្នើសុំការអនុញ្ញាតជាក់លាក់ដើម្បីយកកូដកម្មវិធីទៅកែច្នៃ ដំឡើង ទាញយកឬបំបែកទិន្នន័យ ផ្លាស់ប្ដូរ បកប្រែ ឬដកផ្នែកណាមួយឬផ្នែកទាំងមូលរបស់កម្មវិធីបាន ឬប្រើគោលគំនិត វិធីដោះស្រាយ ឬបែបបទ ឬប្រើកម្មវិធីនេះដើម្បីបង្កើតជាកម្មវិធីថ្មី ផលិតផល ឬសេវាកម្មថ្មី។ ប៉មយាមជាអ្នកផ្ដល់សិទ្ធិអនុញ្ញាតឬមិនអនុញ្ញាត។ ដើម្បីស្នើសុំការអនុញ្ញាតជាក់លាក់នេះ សូមសរសេរទាក់ទងទៅប៉មយាមតាមអាសយដ្ឋាន DeveloperSupport@jw.org។
ក្នុងករណីដែលប៉មយាមឬលោកអ្នកមិនបានបំពេញតាមល័ក្ខខ័ណ្ឌណាមួយក្នុងកិច្ចព្រមព្រៀងនេះ ឬមិនអាចធ្វើតាមដំណោះស្រាយណាមួយដែលនៅក្រោមកិច្ចព្រមព្រៀងនេះឬនៅល័ក្ខខ័ណ្ឌនោះ នឹងមិនបានត្រូវចាត់ទុកថាជាការលះបង់សិទ្ធិ ឬបន្ថយនូវទំនួលខុសត្រូវរបស់ភាគីក្នុងកិច្ចព្រមព្រៀងនេះឡើយ។ ការលើកលែងចំពោះការរំលោភបំពានណាមួយ មិនមានន័យថាលើកលែងចំពោះការរំលោភបំពានជាបន្តបន្ទាប់នោះទេ។ ការលើកលែងណាមួយអាចកើតឡើងបាន លុះត្រាតែមានការប្រកាសយ៉ាងច្បាស់ជាលាយលក្ខណ៍អក្សរពីភាគីម្ខាងទៅភាគីម្ខាងទៀត។
៤. ការប្រើប្រាស់ និងការហាមឃាត់ការប្រើប្រាស់កម្មវិធីឬមាតិកាក្នុងកម្មវិធី
យោងតាមការរឹតបន្តឹងដូចខាងក្រោម លោកអ្នកអាច៖
មើល ទាញយក និងបោះពុម្ពរូបគំនូរ ឬឯកសារអេឡិចត្រូនិក ភ្លេង រូបថត អត្ថបទ ឬវីដេអូរបស់ប៉មយាមពីក្នុងកម្មវិធីនេះសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន មិនមែនសម្រាប់ធ្វើពាណិជ្ជកម្មទេ។
ចែកចាយតំណភ្ជាប់ដើម្បីចូលទៅកាន់កម្មវិធីនេះ ឬថតចម្លងសៀវភៅ វីដេអូ ឬឯកសារជាសំឡេងក្នុងកម្មវិធីនេះ។
លោកអ្នកមិនអាចធ្វើ ហើយក៏មិនអាចឲ្យភាគីទី៣ធ្វើអ្វីមួយដូចខាងក្រោមនេះ៖
បង្ហោះរូបគំនូរ ឯកសារអេឡិចត្រូនិក ពាណិជ្ជសញ្ញា ភ្លេង រូបថត វីដេអូ ឬអត្ថបទផ្សេងៗពីក្នុងកម្មវិធីនេះនៅលើអ៊ីនធឺណិតឡើយ (ដូចជានៅលើគេហទំព័រចែករំលែកឯកសារ ឬបណ្ដាញសង្គមក្នុងអ៊ីនធឺណិតជាដើម)។
ចែកចាយរូបគំនូរ ឯកសារអេឡិចត្រូនិក ពាណិជ្ជសញ្ញា ភ្លេង រូបថត អត្ថបទ ឬវីដេអូពីក្នុងកម្មវិធីនេះជាមួយឬដោយប្រើកម្មវិធីផ្សេងទៀត (រួមទាំងការផ្ទុកព័ត៌មានទាំងនោះទៅក្នុងម៉ាស៊ីនមេសម្រាប់កម្មវិធីដែលត្រូវប្រើ)។
ផលិតឡើងវិញ ចម្លង ចែកចាយ ឬប្រើរូបគំនូរ ស្លាកសញ្ញា ឯកសារអេឡិចត្រូនិក ពាណិជ្ជសញ្ញា ភ្លេង រូបថត អត្ថបទ វីដេអូ ឬអត្ថបទផ្សេងទៀតពីកម្មវិធីនេះក្នុងគោលបំណងធ្វើពាណិជ្ជកម្មឬដើម្បីបានលុយ (ទោះជាមិនទាក់ទងនឹងប្រាក់ចំណូលក៏ដោយ)។
បង្កើតសម្រាប់ការចែកចាយកម្មវិធី ឧបករណ៍ ឬបច្ចេកទេសដែលបានរៀបចំឡើងដើម្បីចងក្រង ចម្លង ទាញយក ឬស្រង់យកទិន្នន័យថ្មីបំផុត HTML រូបភាព ឬអត្ថបទពីកម្មវិធីនេះ (នេះមិនហាមឃាត់ចំពោះការចែកចាយដោយឥតគិតថ្លៃ និងមិនមែនជាពាណិជ្ជកម្មដែលបានរៀបចំឡើងដើម្បីទាញយកឯកសារអេឡិចត្រូនិកដូចជា EPUB PDF MP3 និងMP4 ពីទំព័រសាធារណៈនៃគេហទំព័រនេះ)។
រំលោភបំពានលើកម្មវិធីនេះ ដូចជាចូលទៅលុកលុយឬចូលមើលកម្មវិធី ឬប្រើសេវាកម្មរបស់កម្មវិធី ដោយប្រើក្បួនដែលលើសពីការអនុញ្ញាតដែលបានត្រូវផ្ដល់ឲ្យ។
ប្រើប្រាស់កម្មវិធីតាមរបៀបដែលបណ្ដាលឲ្យ ឬអាចបង្កឲ្យមានការខូចខាតដល់កម្មវិធីនេះ ឬមានការរាំងស្ទះដល់ការប្រើប្រាស់ឯទៀត ឬប្រើប្រាស់ក្នុងគោលបំណងមិនស្របច្បាប់ ឬដើម្បីបោកបញ្ឆោត ឬក្នុងគោលដៅបង្កគ្រោះថ្នាក់។
ប្រើប្រាស់កម្មវិធីនេះ ឬប្រើរូបគំនូរ ឯកសារអេឡិចត្រូនិក ពាណិជ្ជសញ្ញា ភ្លេង រូបថត អត្ថបទ ឬវីដេអូក្នុងគោលបំណងដើម្បីរកស៊ី។
ប្រើប្រាស់កម្មវិធីនេះ ឬមាតិកាណាមួយពីកម្មវិធីនេះដើម្បីធ្វើពាណិជ្ជកម្ម ឬដើម្បីផ្ដល់ជូនសម្រាប់លក់ផលិតផលផ្សេងៗដូចជា៖ សារធាតុដែលបានគ្រប់គ្រង គ្រឿងញៀនខុសច្បាប់ និងថ្នាំដែលបានត្រូវហាមឃាត់ ព័ត៌មានលួចចម្លង ការណែនាំសម្រាប់ការផលិត ការប្រមូលផ្ដុំ ការទទួលបាននូវទំនិញខុសច្បាប់ ឬអាវុធយុទ្ធភណ្ឌ ព័ត៌មានដែលយកមកប្រើដើម្បីរំលោភលើការរក្សាសិទ្ធិ បំពានលើសញ្ញាពាណិជ្ជកម្ម ឬបំផ្លាញកម្មសិទ្ធិបញ្ញាឬព័ត៌មានរបស់អ្នកឯទៀត។ ប្រើកម្មវិធីនេះដើម្បីធ្វើបាបមនុស្សឯទៀត ឬធ្វើបាបសត្វ ឬធ្វើជារូបអាសអាភាស រូបអាក្រាត ពេស្យាចារ ឬធ្វើជាអត្ថបទផ្សេងទៀតសម្រាប់មនុស្សពេញវ័យ។
ប្រើប្រាស់កម្មវិធីឬព័ត៌មានណាមួយរបស់កម្មវិធីនេះ ដើម្បីបំពានឬលើកស្ទួយឲ្យមានការរំលោភសិទ្ធិស្របច្បាប់របស់អ្នកឯទៀត (នេះអាចរួមបញ្ចូលទាំងការបំពាន ឬការក្លែងបន្លំសិទ្ធិកម្មសិទ្ធិបញ្ញារបស់អ្នកដទៃ ដែលរំលោភលើច្បាប់រក្សាសិទ្ធិសហសវត្សរ៍ឌីជីថល«Digital Millennium Copyright Act»)។
ប្រើប្រាស់កម្មវិធីនេះដើម្បីផ្ញើឬចែកចាយមេរោគ ផ្ញើឯកសារខូច ឆបោក ឬអ្វីផ្សេងទៀតដែលមានលក្ខណៈជាការបោកប្រាស់។
ប្រើប្រាស់កម្មវិធីនេះដើម្បីចូលរួមក្នុងសកម្មភាពណាមួយដែលយើងបានចាត់ទុកថាជាការខុសច្បាប់។
ប្រើប្រាស់កម្មវិធីនេះដើម្បីបង្ហោះ បញ្ជូន បង្ហាញ ឬបង្កើតជាភាសាឬសម្ដីអាសអាភាស ប្រមាថមើលងាយ បង្កាច់បង្ខូច បៀតបៀន ឬគំរាមកំហែង។
ប្រើប្រាស់កម្មវិធីនេះឬខ្លឹមសារព័ត៌មានពីកម្មវិធីនេះក្នុងគោលបំណងខុសច្បាប់ ប្រមាថ រំលោភបំពាន បង្ខូចកេរ្តិ៍ឈ្មោះ ឬបោកបញ្ឆោត (នេះអាចរួមបញ្ចូលការបន្លំ គ្រោងការណ៍ពីរ៉ាមីត ឬការចម្លងគេហទំព័រ«mirroring a website»)។
ប្រើប្រាស់កម្មវិធីនេះដើម្បីបង្កើត ចែកចាយ បោះពុម្ព ឬផ្ញើអ៊ីម៉ែលទៅមនុស្សច្រើនដែលគ្មានការស្នើសុំ ឬផ្សាយពាណិជ្ជកម្ម ឬការស្នើសុំផ្សេងទៀត («spam»)។
ចូលរួមក្នុងសកម្មភាពណាមួយដែលយើងបានចាត់ទុកថាជាការរំខាន ជ្រៀតជ្រែក យាយី គំរាមកំហែង ឬបង្កគ្រោះថ្នាក់ដល់កម្មវិធីនេះ ឬដល់ប្រតិបត្តិការរបស់យើង ឬធ្វើឲ្យអ្នកឯទៀតមិនអាចប្រើប្រាស់កម្មវិធីនេះដោយរលូន។
ប៉មយាមមិនទទួលខុសត្រូវជាដាច់ខាត បើលោកអ្នករំលោភបំពានលើការហាមប្រាមខាងលើ ហើយក៏មិនទទួលខុសត្រូវដែរចំពោះការបៀតបៀន ការគំរាមកំហែង ការបង្ខូចកេរ្តិ៍ឈ្មោះ ការប្រមាថមើលងាយ ឬការផ្ញើសារខុសច្បាប់ដែលលោកអ្នកអាចទទួលពីការប្រើប្រាស់កម្មវិធីនេះ។
ការដែលលោកអ្នកប្រើប្រាស់កម្មវិធីនេះ លោកអ្នកត្រូវ (i) គោរពច្បាប់សហព័ន្ធ ច្បាប់រដ្ឋ និងច្បាប់តំបន់ ហើយ(ii) ធ្វើតាមច្បាប់រក្សាសិទ្ធិទាំងអស់ដូចជា ច្បាប់ការពារបទភ្លេង វីដេអូ ហ្គេម រូបភាព អត្ថបទ និងព័ត៌មានផ្សេងទៀតសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួននិងសម្រាប់ការផលិតទិន្នន័យក្នុងអេឡិចត្រូនិក។
៥. ការបញ្ចប់។ កិច្ចព្រមព្រៀងនេះនឹងបន្តមានសុពលភាព រហូតដល់លោកអ្នកឬប៉មយាមបញ្ចប់កិច្ចព្រមព្រៀងនេះ។ ប្រសិនបើលោកអ្នកបំពានលើល័ក្ខខ័ណ្ឌឬចំណុចណាមួយដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ សិទ្ធិដែលលោកអ្នកបានទទួលនៅក្នុងកិច្ចព្រមព្រៀងនេះនឹងត្រូវបញ្ចប់ដោយស្វ័យប្រវត្តិ។ ប៉មយាមអាចបញ្ចប់កិច្ចព្រមព្រៀងនេះភ្លាមៗជាមួយលោកអ្នក និងអាជ្ញាប័ណ្ណរបស់លោកអ្នកក្នុងការប្រើប្រាស់កម្មវិធីនេះនៅពេលណាក៏បាន ទោះជាមានហេតុផលឬគ្មានហេតុផល ដោយគ្មានការទទួលខុសត្រូវចំពោះលោកអ្នកឡើយ។ នៅពេលបញ្ចប់កិច្ចព្រមព្រៀងនេះ លោកអ្នកត្រូវលុបកម្មវិធីទាំងអស់ចេញពីឧបករណ៍អេឡិចត្រូនិក ឬពីកន្លែងផ្ទុកទិន្នន័យរបស់ខ្លួន។ ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ប៉មយាមមិនទទួលខុសត្រូវចំពោះការបញ្ចប់កិច្ចព្រមព្រៀងនេះ ឬការបិទមិនឲ្យចូលប្រើកម្មវិធីនេះទេ។
៦. ព័ត៌មានវេជ្ជសាស្ត្រ
ខ្លឹមសារនៅក្នុងកម្មវិធីនេះដែលផ្ទុកព័ត៌មានវេជ្ជសាស្ត្រឬឯកសារយោងណាមួយ(«ព័ត៌មានវេជ្ជសាស្ត្រ») គឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានប៉ុណ្ណោះ មិនមែនផ្ដល់យោបល់ឬការណែនាំផ្នែកវេជ្ជសាស្ត្រទេ ហើយក៏មិនមែនជាកម្មវិធីផ្ដល់ការប្រឹក្សាជំនួសពេទ្យជំនាញ ឬធ្វើរោគវិនិច្ឆ័យ ឬព្យាបាលនោះឡើយ។ ព័ត៌មានវេជ្ជសាស្ត្រមិនណែនាំ ឬគាំទ្រការធ្វើតេស្តជាក់លាក់ណាមួយ គ្រូពេទ្យ ថ្នាំពេទ្យ វិធីព្យាបាល មតិ ឬព័ត៌មានផ្សេងទៀតដែលអាចត្រូវលើកឡើងនៅក្នុងព័ត៌មានវេជ្ជសាស្ត្រនេះទេ។
ព័ត៌មានវេជ្ជសាស្ត្រមិនបានត្រូវរៀបចំឡើងក្នុងគោលបំណង ឬអនុញ្ញាតឲ្យប្រើនៅក្នុងការសម្រេចចិត្តជ្រើសរើសផ្នែកវេជ្ជសាស្ត្រដូចជា ការសង្គ្រោះជីវិត ឬការពន្យារជីវិត វិធីព្យាបាល ឬសម្រាប់គោលដៅផ្សេងទៀតឡើយ។ បើលោកអ្នកមានសំណួរអំពីសុខភាពឬវិធីព្យាបាល សូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬអ្នកជំនាញផ្ដល់សេវាថែទាំសុខភាព។ កម្មវិធីនេះមិនទទួលខុសត្រូវចំពោះកំហុសឬការធ្វេសប្រហែសណាមួយដែលមាននៅក្នុងខ្លឹមសារនៃព័ត៌មានវេជ្ជសាស្ត្រនេះទេ។ ការទុកចិត្តលើព័ត៌មានវេជ្ជសាស្ត្រណាមួយ គឺជាទំនួលខុសត្រូវរបស់លោកអ្នក។
៧. ការបដិសេធទទួលខុសត្រូវ។ ពេលលោកអ្នកប្រើប្រាស់កម្មវិធីនេះ ឬព័ត៌មានណាមួយក្នុងកម្មវិធីនេះ ហើយមានបញ្ហាកើតឡើងគឺលោកអ្នកជាអ្នកទទួលខុសត្រូវ មិនមែនប៉មយាមទេ។ ការដែលលោកអ្នកប្រើប្រាស់កម្មវិធីនេះ ក៏មានន័យថាលោកអ្នកទទួលយកទាំងគុណសម្បត្តិនិងគុណវិបត្តិរបស់វាដែរ។ ប៉មយាមបដិសេធរាល់ល័ក្ខខ័ណ្ឌពាក់ព័ន្ធនឹងការធានាលើកម្មវិធីនេះ ដល់កម្រិតខ្ពស់បំផុតដែលច្បាប់អនុញ្ញាតឲ្យបដិសេធ។ ប៉មយាមមិនធានាថាលោកអ្នកនឹងពេញចិត្តចំពោះការប្រើប្រាស់កម្មវិធីនេះទេ ក៏មិនធានាថាកម្មវិធីនេះនឹងដំណើរការតាមអ្វីដែលលោកអ្នករំពឹងទុកដែរ។ ណាមួយទៀត ប៉មយាមមិនធានាថាកម្មវិធីនេះនឹងគ្មានភាពរអាក់រអួល បញ្ហាបច្ចេកទេស ឬមិនរងការវាយប្រហារផ្នែកបច្ចេកវិទ្យា មិនបាត់បង់ទិន្នន័យ ឬមិនដើរយឺតនោះឡើយ ហើយប៉មយាមមិនទទួលខុសត្រូវចំពោះការផ្ដល់ជំនួយក្នុងការប្រើប្រាស់កម្មវិធីនេះទេ។ ការប្រើប្រាស់កម្មវិធីកុំព្យូទ័រណាក៏ដោយ ក៏រួមបញ្ចូលការប្រថុយខ្លះដែរ។ ប៉មយាមលើកទឹកចិត្តលោកអ្នកឲ្យប្រាកដថា លោកអ្នកយល់ទាំងស្រុងអំពីបញ្ហាដែលអាចកើតឡើងមុននឹងលោកអ្នកទាញយក ដំឡើង ថតចម្លង ឬប្រើប្រាស់កម្មវិធីនេះ។ អង្គភាពណាដែលពាក់ព័ន្ធនឹងប៉មយាម ឬភាគីណាដែលធ្វើការផ្នែកប៉មយាមមិនទទួលខុសត្រូវលើផលវិបាកណាមួយដែលភាគីទី៣មាន ដែលមកពីការទាញយក ដំឡើង លុបចេញ ឬកែច្នៃកម្មវិធីដែលបានដាក់ឲ្យប្រើប្រាស់ ឬព័ត៌មានណាមួយដែលនៅក្នុងកម្មវិធីនេះ។
៨. កម្រិតនៃការទទួលខុសត្រូវ។ រហូតដល់កម្រិតដែលច្បាប់អនុញ្ញាតឲ្យបដិសេធទទួលខុសត្រូវ ប៉មយាមនិងភាគីទាំងអស់របស់ប៉មយាមនឹងមិនផ្ដល់សំណងពាក់ព័ន្ធនឹងបញ្ហាណាក៏ដោយដែលមកពីកម្មវិធីនេះ មិនថាវាប៉ះពាល់ដោយផ្ទាល់ឬមិនផ្ទាល់ទេ។ នេះក៏រួមបញ្ចូលបញ្ហាបាត់បង់ទិន្នន័យ ប្រាក់ចំណូល ការរំខានដល់មុខរបរ បាត់បង់ព័ត៌មានសម្ងាត់ ឬព័ត៌មានផ្សេងទៀតដែលមកពីការប្រើប្រាស់កម្មវិធីនេះ ឬព័ត៌មានក្នុងកម្មវិធីនេះ ឬមកពីការមិនចេះប្រើកម្មវិធីនេះត្រឹមត្រូវ។ ល័ក្ខខ័ណ្ឌខាងលើនេះនៅតែមានសុពលភាព មិនថាការប្ដឹងនោះផ្អែកលើកិច្ចសន្យាឬលើអ្វីក៏ដោយ ហើយទោះជាប៉មយាមឬភាគីប៉មយាមបានត្រូវជម្រាបទុកជាមុនថាប្រហែលជានឹងមានគេប្ដឹងក្ដី។ ស្ដីអំពីការទទួលខុសត្រូវ ប៉មយាមនិងភាគីប៉មយាមទាំងអស់បូករួមគ្នាដែលត្រូវសងក្នុងករណីចាំបាច់ ទោះជាមូលហេតុអ្វីក៏ដោយ គឺសំណងត្រឹមតែ១០ដុល្លាអាម៉េរិកប៉ុណ្ណោះ។ កម្រិតនៃការទទួលខុសត្រូវនេះមានសុពលភាព មិនថាល័ក្ខខ័ណ្ឌផ្សេងទៀតក្នុងកិច្ចព្រមព្រៀងនេះបានត្រូវអនុវត្តឬមិនបានអនុវត្តទេ។
៩. សំណង។ លោកអ្នកយល់ព្រមថានឹងមិនប្ដឹងប៉មយាមឬភាគីណាមួយរបស់ប៉មយាម ឬទាមទារឲ្យទទួលខុសត្រូវចំពោះការខូចខាត ការបាត់បង់ ឬការចំណាយផ្សេងៗ រួមទាំងថ្លៃមេធាវីដែលពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធីនេះឬព័ត៌មានក្នុងកម្មវិធីនេះ។ ណាមួយទៀត លោកអ្នកយល់ព្រមឲ្យភាគីប៉មយាមរួចផុតពីកាតព្វកិច្ចសំណងចំពោះ (ក) ការខូចខាតដែលមកពីការមិនគោរពតាមកិច្ចព្រមព្រៀងនេះ ឬការប្រើប្រាស់កម្មវិធីនេះតាមរបៀបដែលមិនត្រូវអនុញ្ញាត។ (ខ) មកពីការប្រព្រឹត្តមិនត្រឹមត្រូវរបស់ខ្លួន។ (គ) ការបំពានច្បាប់ណាមួយ។ (ឃ) ការតំណាងឬការធានាណាមួយដែលទាក់ទងនឹងកម្មវិធីនេះឬព័ត៌មានក្នុងកម្មវិធីនេះ។ (ង) ការបាត់បង់ដែលមកពីការធ្វើតាមការអះអាងរបស់ភាគីទី៣ណាម្នាក់ស្ដីអំពីកម្មវិធីនេះឬព័ត៌មានក្នុងកម្មវិធីនេះ ឬ(ច) ការទាមទារដែលលើកឡើងដោយក្នុងនាមភាគីទី៣ណាមួយដោយផ្ទាល់ឬមិនផ្ទាល់ចំពោះការប្រើប្រាស់ព័ត៌មាននៅក្នុងកម្មវិធីនេះ។
១០. អាជ្ញាប័ណ្ណមាតិកានិងសំណង។ ការដែលលោកអ្នកប្រើប្រាស់កម្មវិធីនេះបញ្ជាក់ថាលោកអ្នកមានសិទ្ធិឬមានអាជ្ញាប័ណ្ណដើម្បីបង្ហោះព័ត៌មានឬទិន្នន័យតាមរយៈកម្មវិធីនេះ(ដូចបានរៀបរាប់ខាងក្រោម)។ «មាតិកា»មានន័យថាព័ត៌មានណាដែលលោកអ្នកផ្ដល់ឲ្យយើងតាមរយៈការប្រើប្រាស់កម្មវិធីនេះមិនថាជាសារ ជាអត្ថបទ ឯកសារ រូបភាព វីដេអូ សំឡេង ឬអ្វីផ្សេងទៀតទេ។ ដោយប្រើប្រាស់កម្មវិធីនេះ លោកអ្នកបញ្ជាក់ថាព័ត៌មានដែលលោកអ្នកបានផ្ដល់ឲ្យយើងនឹងមិនបំពានច្បាប់ ឬប៉ះពាល់ដល់កម្មសិទ្ធិបញ្ញា ប៉ាតង់ ពាណិជ្ជសញ្ញា ព័ត៌មានសម្ងាត់ ឬកម្មសិទ្ធិបញ្ញាផ្សេងទៀតរបស់ភាគីទី៣ណាមួយឡើយ។
លោកអ្នកផ្ដល់ឲ្យយើងនូវសិទ្ធិអចិន្ត្រៃយ៍ ជាសិទ្ធិដែលមិនអាចដកហូតវិញបាន ហើយក៏ផ្ដល់សិទ្ធិឲ្យយើងនូវសិទ្ធិប្រើប្រាស់ ផ្ទុក កែច្នៃ ចម្លង ចែកចាយ និងបោះពុម្ពជាដើម។ លោកអ្នកយល់ព្រមថា ព័ត៌មានណាដែលលោកអ្នកបានផ្ដល់ឲ្យ គឺលោកអ្នកមិនទាមទារថ្លៃប្រើប្រាស់ ហើយក៏មិនដកយកសិទ្ធិនោះវិញដែរ។ លោកអ្នកមិនប្ដឹងផ្ដល់អ្វីទាំងអស់ចំពោះប៉មយាមដោយអះអាងថាប៉មយាមបានបំពានលើប៉ាតង់ កម្មសិទ្ធិបញ្ញា ពាណិជ្ជសញ្ញា ព័ត៌មានសម្ងាត់ ឬកម្មសិទ្ធិបញ្ញាផ្សេងទៀតដែលលោកអ្នកបានបង្ហោះឲ្យយើងឡើយ។ លោកអ្នកក៏យល់ព្រមការពារភាគីប៉មយាមពីការបាត់បង់ណាមួយដែលមកពីការបំពានសិទ្ធិអ្នកផ្សេងទៀត។ លោកអ្នកយល់ស្របទាំងស្រុងសម្រាប់ព័ត៌មានដែលបង្ហោះចូល ផ្សាយតាមរយៈ ឬភ្ជាប់នឹងកម្មវិធីនេះ។ លោកអ្នកទទួលស្គាល់ថា យើងមិនឆែកមើលជាមុនសិនឬផ្ដល់ការយល់ព្រមចំពោះអ្វីដែលលោកអ្នកបានដាក់ចូលក្នុងកម្មវិធីនេះទេ ទោះជាមិនមានកាតព្វកិច្ចតែយើងមានសិទ្ធិដើម្បីលុបចេញ រើទៅកន្លែងផ្សេង ឬបដិសេធព័ត៌មានណាដែលមិនស្របតាមកិច្ចព្រមព្រៀងនេះ ឬសម្រាប់មូលហេតុផ្សេងទៀត។
១១. ការនាំចេញ។ លោកអ្នកមិនអាចយកកម្មវិធីនេះឬព័ត៌មានក្នុងកម្មវិធីនេះនាំចេញ លើកលែងតែអ្វីដែលស្របតាមច្បាប់សហរដ្ឋអាម៉េរិក និងស្របតាមច្បាប់នៅប្រទេសដែលយើងបានទទួលកម្មវិធីនេះ។ ជាពិសេស លោកអ្នកមិនអាចនាំចេញបានទេ (ក) ទៅកាន់ប្រទេសដែលសហរដ្ឋអាម៉េរិកបានហាមឃាត់ ឬ(ខ )ទៅកាន់បុគ្គលណាម្នាក់ដែលមានឈ្មោះនៅក្នុងបញ្ជីដែលនាយកដ្ឋានសហរដ្ឋអាម៉េរិកហាមប្រាម។ លោកអ្នកក៏យល់ព្រមថានឹងមិនប្រើកម្មវិធីនេះសម្រាប់គោលបំណងដែលផ្ទុយពីច្បាប់ឡើយ។
១២. ភាពឯកជន។ ល័ក្ខខ័ណ្ឌគ្រប់គ្រងការចាត់ចែងព័ត៌មានផ្ទាល់ខ្លួននិងព័ត៌មានផ្សេងទៀតដែលលោកអ្នកបានផ្ដល់ឲ្យទាក់ទងនឹងកម្មវិធីនេះ គឺបានត្រូវរៀបរាប់នៅក្នុងគោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងកម្មវិធីនេះ។
១៣. ច្បាប់គ្រប់គ្រង និងការដាក់បណ្ដឹងទាន់ពេលវេលា។ កិច្ចព្រមព្រៀងនេះត្រូវគ្រប់គ្រងដោយច្បាប់រដ្ឋញូវយ៉ក លើកលែងតែច្បាប់ជម្រើស ហើយការប្ដឹងណាដែលពាក់ព័ន្ធ ឬដែលបំពានលើកិច្ចព្រមព្រៀងនេះ មិនថាទាក់ទងរឿងអ្វីក៏ដោយក៏ត្រូវគ្រប់គ្រងដោយច្បាប់រដ្ឋញូវយ៉កដែរ លើកលែងតែច្បាប់ជម្រើសរបស់រដ្ឋញូវយ៉ក។ ច្បាប់មួយដែលមិនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ គឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីការលក់ទំនិញអន្តរជាតិ។ លោកអ្នកយល់ព្រមថា ទោះជាមានច្បាប់ឬលក្ខន្តិកៈចែងផ្ទុយក្ដី តែបើលោកអ្នកមានរឿងចង់ប្ដឹងប៉មយាមឬភាគីរបស់ប៉មយាមដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ លោកអ្នកត្រូវប្ដឹងក្នុងរយៈពេល៦ខែបន្ទាប់ពីរឿងហេតុបានកើតឡើង។
១៤. ល័ក្ខខ័ណ្ឌផ្សេងទៀត។ កិច្ចព្រមព្រៀងនេះ គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនសម្រាប់កម្មវិធីនេះ និងការណែនាំផ្សេងទៀតដែលពាក់ព័ន្ធនឹងកម្មវិធីនេះដែលប៉មយាមបានផ្ដល់ឲ្យ គឺជាកិច្ចសន្យាទាំងមូលរវាងលោកអ្នកនិងប៉មយាមស្ដីអំពីកម្មវិធីនេះ ហើយមានសុពលភាពលើសពីការណែនាំណាផ្សេងទៀតដែលបានទទួលដោយផ្ទាល់មាត់ឬជាលាយលក្ខអក្សរអំពីកម្មវិធីនេះ។ ប៉មយាមនឹងត្រូវលើកលែងពីការអនុវត្តកាតព្វកិច្ចណាមួយនៃកិច្ចព្រមព្រៀងនេះ ក្នុងករណីដែលការអនុវត្តបានត្រូវរារាំងដោយបញ្ហាដែលកើតឡើងហួសពីសមត្ថភាពឬហួសពីការគ្រប់គ្រងរបស់ខ្លួន។ បើល័ក្ខខ័ណ្ឌឬបញ្ញត្តិណាមួយនៃកិច្ចព្រមព្រៀងនេះបានត្រូវចាត់ទុកថាមិនត្រឹមត្រូវ ឬមិនអាចអនុវត្តបាន នោះតុលាការនឹងកែប្រែល័ក្ខខ័ណ្ឌទាំងនោះឲ្យបានជិតបំផុតតាមឆន្ទៈរបស់ប៉មយាម ហើយបទបញ្ញត្តិផ្សេងទៀតទាំងអស់នៃកិច្ចព្រមព្រៀងនេះនៅតែជាធរមានដដែល។ ប៉មយាមអាចប្រគល់ឬផ្ទេរកិច្ចព្រមព្រៀងនេះដល់ដៃគូសហការរបស់ប៉មយាម។ ទោះជាប៉មយាមមិនចាត់វិធានការដើម្បីតម្រូវឲ្យលោកអ្នកធ្វើតាមល័ក្ខខ័ណ្ឌក្នុងកិច្ចព្រមព្រៀងនេះក៏ដោយ នេះមិនមានន័យថាប៉មយាមគ្មានសិទ្ធិតម្រូវឲ្យលោកអ្នកធ្វើតាមនោះទេ ហើយក៏មិនមានន័យថាលោកអ្នកមានសិទ្ធិបំពានលើល័ក្ខខ័ណ្ឌផ្សេងទៀតនោះដែរ។