ក្របខាងក្រោយ

ក្របខាងក្រោយ

ក្រប​ខាង​ក្រោយ

សម័យ​ទំនើប​នេះ គឺ​មាន​បញ្ហា​ជា​ច្រើន​ណាស់។ អាពាហ៍ពិពាហ៍​កាន់​តែ​ច្រើន​ត្រូវ​បែក​បាក់​គ្នា។ អំពើ​ឃោរឃៅ​ក្នុង​គ្រួសារ​គឺ​មាន​ពាស​ពេញ។ មនុស្ស​រាប់​លាន​នាក់​ឥត​មាន​អាហារ​គ្រប់​គ្រាន់​ដើម្បី​បរិភោគ។ បទឧក្រិដ្ឋ​គឺ​មាន​ពាស​ពេញ​ដែល​មិន​អាច​ទប់​បាន។ សន្ដិភាព​និង​សន្ដិសុខ​គឺ​ពិបាក​រក​បាន​ណាស់។ ហេតុ​អ្វី​ក៏​ពិភព​លោក​មាន​សភាព​ដូច​នេះ? តើ​មាន​ផ្លូវ​ដោះ​ស្រាយ​ឬ​ទេ? ព្រះ​គម្ពីរ​មិន​គ្រាន់​តែ​ផ្ដល់​វិធី​ដោះ​ស្រាយ​ចំពោះ​សំនួរ​ទាំង​នេះ​ប៉ុណ្ណោះ តែ​ផ្ដល់​ការ​ណែនាំ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ។ ដូច្នេះ តើ​យើង​មិន​ត្រូវ​ចាប់​អារម្មណ៍​ក្នុង​អ្វី​ៗ​ដែល​ព្រះ​គម្ពីរ​និយាយ​ទេ​ឬ?

មនុស្ស​ខ្លះ​គិត​ថា ព្រះ​គម្ពីរ​គឺ​គ្រាន់​តែ​ជា​រឿង​តាម​ប្រពៃណី​និង​រឿង​ព្រេង​បញ្ចូល​គ្នា និង​ប្រាជ្ញា​របស់​មនុស្ស​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ ពួក​អ្នក​ដទៃ​ទៀត មាន​ជំនឿ​ថា ព្រះ​គម្ពីរ​ជា​បន្ទូល​នៃ​ព្រះ ដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​តែង។ តើ​ទស្សនៈ​មួយ​ណា​ជា​ត្រឹម​ត្រូវ? សៀវភៅ​នេះ ព្រះ​គម្ពីរ—បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំដី​នៃ​មនុស្ស? នឹង​ជួយ​លោក​អ្នក​ឲ្យ​ឆ្លើយ​នឹង​សំនួរ​នោះ។ យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​ពិនិត្យ​មើល​ហេតុ​ការណ៍​ពិត​សំរាប់​ខ្លួន​អ្នក។ ដោយ​ធ្វើ​ដូច្នេះ ប្រហែល​នឹង​ផ្លាស់​ប្ដូរ​ជីវិត​របស់​អ្នក​ជា​រៀង​រហូត​ត​ទៅ។