ឃ្លា​ក្នុង​គម្ពីរ

លោក​យេស៊ូ«បាន​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់​ព្រះ»

លោក​យេស៊ូ«បាន​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់​ព្រះ»

លោក​យេស៊ូ​តែង​តែ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ (​យ៉ូន. ៨:២៩​) ដូច្នេះ ហេតុ​អ្វី​បាន​ជា​គម្ពីរ​ចែង​ថា​៖ ​«​លោក​បាន​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់​ព្រះ ដោយ​សារ​អ្វី​ៗ​ដែល​លោក​បាន​រង​ទុក្ខ​»​?—ហេ. ៥:៨

ពេល​ដែល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​ប្រឈម​មុខ​នឹង​ស្ថានភាព​ដែល​លោក​មិន​ធ្លាប់​ជួប​កាល​ដែល​លោក​នៅ​ស្ថាន​សួគ៌។ ជា​ឧទាហរណ៍ លោក​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ដោយ​ឪពុក​ម្ដាយ​ដែល​ស្រឡាញ់​ព្រះ តែ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ (​លូក. ២:៥១​) ម្យ៉ាង​ទៀត ពួក​អ្នក​ដឹក​នាំ​សាសនា​ដ៏​ពុក​រលួយ និង​ពួក​អាជ្ញាធរ​ដ៏​អយុត្តិធម៌​បាន​នាំ​ឲ្យ​លោក​រង​ទុក្ខ។ (​ម៉ាថ. ២៦:៥៩; ម៉ាក. ១៥:១៥​) បន្ថែម​ទៅ​ទៀត ​«​លោក​បាន​បន្ទាប​ខ្លួន ហើយ​ចុះ​ចូល​ស្ដាប់​បង្គាប់​រហូត​ដល់​ត្រូវ​ស្លាប់​»​ ពោល​គឺ​ស្លាប់​យ៉ាង​ឈឺ​ចាប់។—ភី. ២:៨

ដូច្នេះ កាល​ដែល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់​តាម​របៀប​ថ្មី។ យ៉ាង​នេះ លោក​អាច​ទៅ​ជា​ស្ដេច​និង​សម្ដេច​សង្ឃ​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​អាច​យល់​អារម្មណ៍​យើង។ (​ហេ. ៤:១៥; ៥:៩​) ក្រោយ​ពី​លោក​យេស៊ូ​បាន​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់​ដោយ​សារ​អ្វី​ដែល​លោក​បាន​រង​ទុក្ខ ព្រះ​យេហូវ៉ា​កាន់​តែ​ឲ្យ​តម្លៃ​លោក។ យើង​ក៏​អាច​មាន​ប្រយោជន៍​ច្រើន​ជាង​ក្នុង​ការ​បំពេញ​ភារកិច្ច​ណា​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង និង​មាន​តម្លៃ​កាន់​តែ​ខ្លាំង​ចំពោះ​លោក បើ​យើង​បន្ដ​ស្ដាប់​បង្គាប់​ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ក្ដី។—យ៉ា. ១:៤