ទស្សនាវដ្ដីប៉មយាម លេខ ១ ២០២៥ | សង្គ្រាម​នឹង​លែង​មាន​ទៀត តើ​តាម​របៀប​ណា?

តើ​អ្នក​ចង់​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​គ្មាន​សង្គ្រាម ឬ​ជម្លោះ​ហិង្សា​ឬ​ទេ? មនុស្ស​ជា​ច្រើន​ចង់​ឲ្យ​រឿង​នេះ​កើត​ឡើង ប៉ុន្តែ​ពួក​គេ​គិត​ថា​មិន​អាច​ទៅ​រួច​ទេ។ គម្ពីរ​ប្រាប់​អំពី​មូលហេតុ​ដែល​មនុស្ស​មិន​អាច​បំបាត់​សង្គ្រាម​ទោះ​ជា​ពួក​គេ​ខំ​ព្យាយាម​យ៉ាង​ណា​ក៏​ដោយ។ គម្ពីរ​ក៏​ពន្យល់​ដែរ​អំពី​របៀប​ដែល​អ្នក​អាច​ប្រាកដ​ថា​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​នឹង​មាន​សន្តិភាព​នៅ​ទូ​ទាំង​ពិភព​លោក។

ក្នុង​ទស្សនាវដ្ដី​នេះ ពាក្យ​«​សង្គ្រាម​»​ និង​«​ជម្លោះ​»​សំដៅ​ទៅ​លើ​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ប្រដាប់​អាវុធ ដើម្បី​សម្រេច​គោល​នយោបាយ​ណា​មួយ។ ឈ្មោះ​បុគ្គល​ខ្លះ​ក្នុង​ទស្សនាវដ្ដី​នេះ​បាន​ផ្លាស់​ប្ដូរ។

 

សោកនាដកម្ម​នៃ​សង្គ្រាម

ទាហាន​និង​ប្រជាជន​ដែល​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​ដោយ​ផ្ទាល់ ដឹង​ច្បាស់​អំពី​ផល​ប៉ះ​ពាល់​នៃ​សង្គ្រាម។

របៀប​ដែល​សង្គ្រាម​និង​ជម្លោះ​ហិង្សា​មាន​ឥទ្ធិពល​មក​លើ​យើង

សង្គ្រាម​និង​ជម្លោះ​ហិង្សា​នាំ​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​និង​ខាត​បង់​ធន​ធាន​ជា​ច្រើន។ សូម​ពិនិត្យ​មើល​ឧទាហរណ៍​ខ្លះ​ៗ។

តើ​យើង​អាច​បញ្ឈប់​សង្គ្រាម​និង​ជម្លោះ​ហិង្សា​ឬ​ទេ?

មនុស្ស​ព្យាយាម​បំបាត់​សង្គ្រាម និង​ជម្លោះ​ហិង្សា ប៉ុន្តែ​តើ​យើង​អាច​រំពឹង​ថា​ការ​ខំ​ប្រឹង​ទាំង​នេះ​នឹង​ជោគ​ជ័យ​ឬ​ទេ?

មូលហេតុ​ដែល​សង្គ្រាម​និង​ជម្លោះ​ហិង្សា​នៅ​តែ​មាន

គម្ពីរ​ប្រាប់​អំពី​ដើម​ហេតុ​ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​និង​ជម្លោះ​ហិង្សា។

របៀប​ដែល​សង្គ្រាម​និង​ជម្លោះ​ហិង្សា​នឹង​ត្រូវ​បំបាត់​ចោល

រាជាណាចក្រ​របស់​ព្រះ​នឹង​បំបាត់​សង្គ្រាម ហើយ​នាំ​ឲ្យ​មាន​សន្តិភាព​ពិត​ប្រាកដ​នៅ​ផែន​ដី។

របៀប​រក​ឃើញ​សេចក្ដី​សុខ​សាន្ត​ទោះ​ជា​មាន​សង្គ្រាម​និង​ជម្លោះ​ហិង្សា

នៅ​សព្វ​ថ្ងៃ​នេះ គម្ពីរ​ជួយ​អស់​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​សង្គ្រាម​តាម​របៀប​ផ្សេង​ៗ។

តើ​លោក​អ្នក​ធ្លាប់​ឆ្ងល់​ឬ​ទេ?

តើ​មាន​ពេល​មួយ​ដែល​នឹង​លែង​មាន​សង្គ្រាម​ឬ​ទេ? គម្ពីរ​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​នេះ​ដែល​ជួយ​សម្រាល​ទុក្ខ​យើង ថែម​ទាំង​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ផ្សេង​ៗ​ទៀត​អំពី​ប្រធានបទ​នេះ។