Thomas Jackson/​Stone via Getty Images

ចូរ​ចាំ​យាម!

តើ​មាន​មូលហេតុ​ឲ្យ​មាន​សង្ឃឹម​នៅ​ឆ្នាំ​២០២៤​ទេ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

តើ​មាន​មូលហេតុ​ឲ្យ​មាន​សង្ឃឹម​នៅ​ឆ្នាំ​២០២៤​ទេ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

 មនុស្ស​ជា​ច្រើន​គិត​ថា​បញ្ហា​ផ្សេង​ៗ​ដែល​នឹង​កើត​ឡើង​នៅ​ពិភព​លោក​នា​ឆ្នាំ​២០២៤​នេះ គ្មាន​ដំណោះ​ស្រាយ​ទេ។ ប៉ុន្តែ​តាម​ពិត មាន​សេចក្ដី​សង្ឃឹម​នៅ​ថ្ងៃ​អនាគត។ តើ​យើង​អាច​រក​ឃើញ​នៅ​ឯ​ណា?

គម្ពីរ​ផ្ដល់​សេចក្ដី​សង្ឃឹម

 គម្ពីរ​សន្យា​ថា ព្រះ​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់ រួម​ទាំង​បញ្ហា​សព្វ​ថ្ងៃ​ដែល​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​អស់​សង្ឃឹម។ មិន​យូរ​ទៀត ព្រះ​«​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់[​យើង​] ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ​»។ការ​បើក​បង្ហាញ ២១:៤

របៀប​ដែល​គម្ពីរ​អាច​ជួយ​លោក​អ្នក​នៅ​ឥឡូវ​នេះ

 គម្ពីរ​ផ្ដល់​សេចក្ដី​សង្ឃឹម​សម្រាប់​ថ្ងៃ​អនាគត​ដែល​អាច​ជួយ​អ្នក​ឲ្យ​បំបាត់​ចោល​ចិត្ត​គំនិត​មិន​ត្រឹម​ត្រូវ ហើយ​ជួយ​អ្នក​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ជាង។ (​រ៉ូម ១៥:១៣​) បន្ថែម​ទៅ​ទៀត គម្ពីរ​មាន​យោបល់​ល្អ​ៗ​ដែល​អាច​ជួយ​អ្នក ពេល​មាន​បញ្ហា​ជីវភាព ពេល​រង​ភាព​អយុត្តិធម៌ និង​ពេល​ធ្លាក់​ខ្លួន​ឈឺ។

 សូម​ធ្វើ​ឲ្យ​ឆ្នាំ​២០២៤​ទៅ​ជា​ឆ្នាំ​ល្អ​សម្រាប់​អ្នក​និង​ក្រុម​គ្រួសារ។ សូម​រៀន​ថែម​ទៀត​អំពី​របៀប​ដែល​គម្ពីរ​អាច​ជួយ​អ្នក។ សូម​សាក​ល្បង​រៀនវគ្គ​សិក្សា​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ។ សូម​ស្វែង​យល់​របៀប​ដែល​ព្រះ​អាច​ជួយ​អ្នក​មាន​«​សេចក្ដី​សុខ​សាន្ត​»​នៅ​ឥឡូវ​នេះ និង​មាន​«​សេចក្ដី​សង្ឃឹម​និង​អនាគត​ល្អ​ប្រសើរ​»។—យេរេមា ២៩:១១