យើង​មាន​រាប់​រយ​សញ្ជាតិ​និង​រាប់​រយ​ភាសា។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​រួម​ចិត្ដ​គំនិត​តែ​មួយ​ដើម្បី​ព្យាយាម​សម្រេច​គោល​ដៅ​ដូច​គ្នា​ទាំង​អស់។ សំខាន់​បំផុត យើង​ចង់​លើក​តម្កើងព្រះ​យេហូវ៉ាជា​ព្រះ​នៃ​គម្ពីរ​បរិសុទ្ធ និង​ជា​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់។ យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​គំរូ​របស់លោក​យេស៊ូគ្រិស្ដ ហើយ​យើង​ក៏​សប្បាយ​ចិត្ដ​ដែល​មាន​ឈ្មោះ​ជា​គ្រិស្ដ​សាសនិក។ យើង​ម្នាក់ៗ​ចំណាយ​ពេល​ជា​ទៀង​ទាត់​ក្នុង​ការ​ជួយ​មនុស្ស​ឲ្យ​រៀន​អំពី​ព្រះ​និង​អំពី​រាជាណាចក្រ​របស់​លោក។ ដោយ​សារ​យើង​ធ្វើ​ជា​សាក្សី​បញ្ជាក់ ឬ​និយាយ​អំពី​ព្រះ​យេហូវ៉ា​និង​រាជាណាចក្រ​របស់​លោក នោះ​យើង​ត្រូវ​ហៅ​ថាសាក្សី​ព្រះ​យេហូវ៉ា។

សូម​មើល​គេហទំព័រ​របស់​យើង។ សូម​មើល​និង​អាន​គម្ពីរ​តាម​គេហទំព័រ​របស់​យើង។ សូម​អញ្ជើញ​រៀន​ថែម​ទៀត​អំពី​យើង​និង​ជំនឿ​របស់​យើង។