សំណួរនិងចម្លើយពីគម្ពីរ

តើអ្នកណាជាសត្រូវរបស់គ្រិស្ត?

ខ្មែរ
តើអ្នកណាជាសត្រូវរបស់គ្រិស្ត?
https://cms-imgp.jw-cdn.org/img/p/502015110/univ/art/502015110_univ_sqr_xl.jpg
ijwbq អត្ថបទទី ៨៧

តើអ្នកណាជាសត្រូវរបស់គ្រិស្ត?

តើអ្នកណាជាសត្រូវរបស់គ្រិស្ត?

ចម្លើយពីគម្ពីរ

 សត្រូវរបស់គ្រិស្តមិនគ្រាន់តែជាបុគ្គលម្នាក់ឬអង្គភាពមួយទេ ព្រោះគម្ពីរចែងថាមាន«សត្រូវជាច្រើនរបស់គ្រិស្ត»។ (យ៉ូហានទី១ ២:១៨) ពាក្យភាសាក្រិចដែលបកប្រែថា«សត្រូវរបស់គ្រិស្ត» មានន័យថា«ប្រឆាំងនឹងគ្រិស្ត»។ នេះសំដៅទៅបុគ្គលណាក៏ដោយ ដែលប្រព្រឹត្តទង្វើដូចខាងក្រោម៖

 គម្ពីរមិនគ្រាន់តែសំដៅទៅលើបុគ្គលណាម្នាក់ដែលប្រព្រឹត្តទង្វើទាំងនេះ ថាជា«សត្រូវរបស់គ្រិស្ត»ទេ តែក៏សំដៅទៅលើពួកគេជាក្រុមដែរ។ (យ៉ូហានទី២ ៧) ដំបូង សត្រូវរបស់គ្រិស្តបានលេចមកនៅគ្រាដែលពួកសាវ័ករបស់លោកយេស៊ូរស់នៅ ហើយបន្តរីកដុះដាលរហូតមកដល់សព្វថ្ងៃ។ នេះដូចអ្វីដែលគម្ពីរបានប្រកាសទុកជាមុនមែន។—យ៉ូហានទី១ ៤:៣

របៀបសម្គាល់សត្រូវរបស់គ្រិស្ត

  •   ពួកគេលើកស្ទួយសេចក្ដីបង្រៀនមិនពិតដែលទាក់ទងនឹងលោកយេស៊ូ។ (ម៉ាថាយ ២៤:៩, ១១) ជាឧទាហរណ៍ មានសេចក្ដីបង្រៀនអំពីព្រះបីរួមជាព្រះតែមួយ អំពីលោកយេស៊ូគឺជាព្រះដែលមានឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុត។ ពួកអ្នកដែលបង្រៀនសេចក្ដីទាំងនេះ តាមពិតពួកគេមិនមែនបង្រៀនសេចក្ដីពិតទេ តែកំពុងប្រឆាំងសេចក្ដីបង្រៀនរបស់លោកយេស៊ូហើយ។ ព្រោះលោកបានមានប្រសាសន៍ថា៖«បិតានៅស្ថានសួគ៌គឺធំជាងខ្ញុំ»។—យ៉ូហាន ១៤:២៨

  •   សត្រូវរបស់គ្រិស្តប្រឆាំងអ្វីដែលលោកយេស៊ូបានមានប្រសាសន៍ស្ដីអំពីរាជាណាចក្រព្រះ។ ជាឧទាហរណ៍ អ្នកដឹកនាំសាសនាខ្លះនិយាយថាគ្រិស្តកំពុងគ្រប់គ្រងតាមរយៈរដ្ឋាភិបាលរបស់មនុស្ស។ ប៉ុន្តែ សេចក្ដីបង្រៀននេះផ្ទុយពីអ្វីដែលលោកយេស៊ូបានប្រាប់ ដែលថា៖«រាជាណាចក្រខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ»។—យ៉ូហាន ១៨:៣៦

  •   ពួកគេបានហៅលោកយេស៊ូថាព្រះអម្ចាស់ តែពួកគេមិនស្ដាប់បង្គាប់លោកទេ។ បង្គាប់មួយក្នុងនោះគឺផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ។—ម៉ាថាយ ២៨:១៩, ២០; លូកា ៦:៤៦; សកម្មភាព ១០:៤២