ខ្មែរ
ការ​វិវត្តន៍​ឬ​មាន​អ្នក​បង្កើត? ភាគ​ទី២: ហេតុ​អ្វី​ទ្រឹស្ដី​វិវត្តន៍​មាន​ចំណុច​គួរ​ឲ្យ​សង្ស័យ?
https://cms-imgp.jw-cdn.org/img/p/502014265/univ/art/502014265_univ_sqr_xl.jpg
ijwyp អត្ថបទទី ៣៣

សំណួរ​ពី​យុវវ័យ

ការ​វិវត្តន៍​ឬ​មាន​អ្នក​បង្កើត? ភាគ​ទី២: ហេតុ​អ្វី​ទ្រឹស្ដី​វិវត្តន៍​មាន​ចំណុច​គួរ​ឲ្យ​សង្ស័យ?

ការ​វិវត្តន៍​ឬ​មាន​អ្នក​បង្កើត? ភាគ​ទី២: ហេតុ​អ្វី​ទ្រឹស្ដី​វិវត្តន៍​មាន​ចំណុច​គួរ​ឲ្យ​សង្ស័យ?

ប្អូន​អាឡិច​ច្របូក​ច្របល់​ក្នុង​ចិត្ត​ណាស់។ ក្នុង​ចិត្ត​គាត់ គាត់​តែង​តែ​ជឿ​ថា​មាន​ព្រះ និង​ជឿ​ថា​អ្វី​ៗ​ទាំង​អស់​មាន​ព្រះ​ដែល​បាន​បង្កើត។ ប៉ុន្តែ ថ្ងៃ​នេះ​នៅ​សាលា គ្រូ​ជីវវិទ្យា​បាន​អះអាង​យ៉ាង​ម៉ឺង​ម៉ាត់​ថា​ការ​វិវត្តន៍​ជា​ការ​ពិត ហើយ​ទ្រឹស្ដី​នោះ​ផ្អែក​ទៅ​លើ​ការ​ស្រាវ​ជ្រាវ​ខាង​វិទ្យា​សាស្ត្រ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ អាឡិច​មិន​ចង់​ឲ្យ​គេ​ចាត់​ទុក​គាត់​ជា​មនុស្ស​ល្ងង់​ទេ។ គាត់​គិត​ក្នុង​ចិត្ត​ថា‹បើ​ពួក​អ្នក​វិទ្យា​សាស្ត្រ​មាន​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ការ​វិវត្តន៍​គឺ​ជា​ការ​ពិត ម្ដេច​ក៏​ខ្ញុំ​ត្រូវ​សង្ស័យ?›។

 តើ​ប្អូន​ធ្លាប់​ជួប​ស្ថានភាព​ស្រដៀង​នេះ​ទេ? ប្រហែល​ពេញ​មួយ​ជីវិត​ប្អូន ប្អូន​តែង​តែ​ជឿ​អ្វី​ដែល​គម្ពីរ​ចែង ដែល​ថា​៖​«​ព្រះ​បាន​បង្កើត​មេឃ​និង​ផែន​ដី​»។ (​ដើម​កំណើត ១:១​) ប៉ុន្តែ​ថ្មី​ៗ​នេះ អ្នក​ឯ​ទៀត​ព្យាយាម​ធ្វើ​ឲ្យ​ប្អូន​ជឿ​ថា​ទ្រឹស្ដី​វិវត្តន៍​គឺ​ជា​រឿង​ពិត ហើយ​ការ​ជឿ​ថា​អ្វី​ៗ​ទាំង​អស់​មាន​ព្រះ​ដែល​បាន​បង្កើត​គឺ​ជា​រឿង​មិន​ពិត។ តើ​ប្អូន​គួរ​ជឿ​ពួក​គេ​ទេ? ហេតុ​អ្វី​ទ្រឹស្ដី​វិវត្តន៍​មាន​ចំណុច​គួរ​ឲ្យ​សង្ស័យ?

 មាន​ចំណុច​ពីរ​ដែល​ទ្រឹស្ដី​វិវត្តន៍​គួរ​ឲ្យ​សង្ស័យ

  1.  ១. មិន​មែន​អ្នក​វិទ្យា​សាស្ត្រ​ទាំង​អស់​ជឿ​លើ​ទ្រឹស្ដី​វិវត្តន៍​ទេ។ ទោះ​ជា​អ្នក​វិទ្យា​សាស្ត្រ​បាន​សិក្សា​ស្រាវ​ជ្រាវ​អស់​រាប់​ទសវត្សរ៍​មក​ហើយ​ក្ដី ក៏​មិន​ទាន់​មាន​ការ​បក​ស្រាយ​ណា​មួយ​អំពី​ទ្រឹស្ដី​វិវត្តន៍​ដែល​ពួក​គេ​អាច​យល់​ស្រប​គ្នា​ដែរ។

     សូម​គិត​អំពី​នេះ​៖ ពួក​អ្នក​វិទ្យា​សាស្ត្រ​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​អ្នក​ជំនាញ តែ​ពួក​គេ​មិន​អាច​យល់​ស្រប​គ្នា​អំពី​ទ្រឹស្ដី​វិវត្តន៍​ទេ។ បើ​ដូច្នោះ តើ​ខុស​ទេ​ដែល​យើង​សង្ស័យ​អំពីទ្រឹស្ដី​នេះ?—ចម្រៀង​សរសើរ​ព្រះ ១០:៤

  2.  ២. អ្វី​ដែល​យើង​ជឿ​គឺ​សំខាន់។ ប្អូន​សាកឺរី​បាន​រៀប​រាប់​ថា​៖​«​បើ​ជីវិត​កើត​មាន​ឡើង​ដោយ​ឯកឯង នោះ​បាន​ន័យ​ថា​ជីវិត​របស់​យើង រួម​ទាំង​អ្វី​ទាំង​អស់​ក្នុង​សកល​លោក​នេះ គឺ​សុទ្ធ​តែ​គ្មាន​ន័យ​ខ្លឹម​សារ​ទេ​»។ គាត់​ចង់​បង្កប់​ន័យ​ថា បើ​ជីវិត​ទាំង​ឡាយ​កើត​ឡើង​ដោយ​ការ​វិវត្តន៍ នេះ​ហាក់​ដូច​ជា​ជីវិត​ទាំង​ឡាយ​គ្មាន​គោល​បំណង​ឡើយ។ (​កូរិនថូស​ទី​១ ១៥:៣២​) ផ្ទុយ​ទៅ​វិញ បើ​ជីវិត​ទាំង​ឡាយ​មាន​អ្នក​បង្កើត នោះ​យើង​អាច​រក​ឃើញ​ចម្លើយ​ដែល​គួរ​ឲ្យ​គាប់​ចិត្ត​ចំពោះ​សំណួរ​ដែល​ទាក់​ទង​នឹង​គោល​បំណង​នៃ​ជីវិត និង​អំពី​អនាគត​របស់​យើង។—យេរេមា ២៩:១១

     សូម​គិត​អំពី​នេះ​៖ ពេល​ប្អូន​ដឹង​ការ​ពិត​អំពី​ការ​វិវត្តន៍​និង​ការ​ពិត​ដែល​ថា​អ្វី​ៗ​ទាំង​អស់​មាន​អ្នក​បង្កើត តើ​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​ប្អូន?—ហេប្រឺ ១១:១

 សំណួរ​ដែល​គួរ​ពិចារណា

 អំណះអំណាង​ទី​១: ‹អ្វី​ៗ​ទាំង​អស់​ក្នុង​សកល​លោក​បាន​កើត​មក​ពី​ការ​ផ្ទុះ​ដ៏​ធំ​មួយ›។

  •   តើ​អ្វី​ឬ​អ្នក​ណា​បាន​បណ្ដាល​ឲ្យ​មាន​ការ​ផ្ទុះ​ដ៏​ធំ​នោះ?

  •   តើ​គំនិត​ពីរ​នេះ មួយ​ណា​សម​ហេតុ​សម​ផល​ជាង គឺ​អ្វី​ៗ​ទាំង​អស់​បាន​កើត​ចេញ​ពី​ទទេ​សូន្យ ឬ​អ្វី​ៗ​ទាំង​អស់​កើត​ពី​អ្នក​ណា​ម្នាក់​ឬ​អ្វី​មួយ?

 អំណះអំណាង​ទី​២: ‹មនុស្ស​វិវត្ត​ពី​សត្វ›។

  •   បើ​មនុស្ស​វិវត្ត​ពី​ស្វា ហេតុ​អ្វី​សមត្ថភាព​និង​ប្រាជ្ញា​របស់​មនុស្ស​និង​ស្វា ខុស​គ្នា​ឆ្ងាយ​ម្ល៉េះ? a

  •   ហេតុ​អ្វី​សូម្បី​តែ​កោសិកា​ដ៏​តូច​បំផុត​ក៏​មាន​ភាព​ស៊ាំ​ញ៉ាំ​ម្ល៉េះ? b

 អំណះអំណាង​ទី​៣: ‹ទ្រឹស្ដី​វិវត្តន៍​គឺ​មាន​ភ័ស្តុតាង​ជាក់​លាក់›។

  •   តើ​បុគ្គល​ដែល​អះអាង​បែប​នេះ​បាន​ស្រាវ​ជ្រាវ​ភ័ស្តុតាង​ដោយ​ខ្លួន​ឯង​ទេ?

  •   តើ​មនុស្ស​ប៉ុន្មាន​នាក់​ជឿ​លើ​ទ្រឹស្ដី​វិវត្តន៍ ហើយ​ពួក​គេ​ជឿ​ដោយ​សារ​តែ​ពួក​គេ​ឮ​ថា​មនុស្ស​ដែល​មាន​ប្រាជ្ញា​ទាំង​អស់​សុទ្ធ​តែ​ជឿ​លើ​ទ្រឹស្ដី​នេះ​ឬ?

a អ្នក​ខ្លះ​ប្រហែល​ជា​អះអាង​ថា​មនុស្ស​មាន​ប្រាជ្ញា​ជាង​ស្វា ដោយ​សារ​មនុស្ស​មាន​ខួរ​ក្បាល​ធំ​ជាង​ស្វា។ ប៉ុន្តែ មូលហេតុ​នេះ​មិន​សម​ហេតុ​សម​ផល​ទេ។ ដើម្បី​ស្វែង​យល់​ថែម​ទៀត​អំពី​រឿង​នេះ សូម​មើល​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ដើម​កំណើត​នៃ​ជីវិត សំណួរ​ប្រាំ​ដែល​មនុស្ស​ឆ្ងល់ ទំព័រ​ទី​២៨