អាពាហ៍ពិពាហ៍និងក្រុមគ្រួសារ

តើ​គួរ​រួម​រស់​ជា​មួយ​គ្នា​មុន​រៀប​ការ​ឬ?

ខ្មែរ
តើ​គួរ​រួម​រស់​ជា​មួយ​គ្នា​មុន​រៀប​ការ​ឬ?
https://cms-imgp.jw-cdn.org/img/p/500300124/univ/art/500300124_univ_sqr_xl.jpg
ijwhf អត្ថបទទី ៣៤

ជំនួយ​សម្រាប់​ក្រុម​គ្រួសារ | អាពាហ៍ពិពាហ៍

តើ​គួរ​រួម​រស់​ជា​មួយ​គ្នា​មុន​រៀប​ការ​ឬ?

តើ​គួរ​រួម​រស់​ជា​មួយ​គ្នា​មុន​រៀប​ការ​ឬ?

 គូ​ជា​ច្រើន​រស់​នៅ​ជា​មួយ​គ្នា​មុន​រៀប​ការ។ គូ​ខ្លះ​សម្រេច​ចិត្ត​ដូច្នេះ ដោយ​សារ​ពួក​គេ​ចង់​ដឹង​ថា​ពួក​គេ​ចុះ​សម្រុង​គ្នា​ឬ​អត់ ហើយ​ពួក​គេ​សង្ឃឹម​ថា​បើ​ពួក​គេ​រស់​នៅ​ជា​មួយ​គ្នា​មុន​រៀប​ការ នោះ​នឹង​ជួយ​ឲ្យ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​បាន​ជោគ​ជ័យ​ជាង​ក្រោយ​ពី​ពួក​គេ​រៀប​ការ។ តើ​ការ​រស់​នៅ​ជា​មួយ​គ្នា​មុន​រៀប​ការ​ជា​គំនិត​ឈ្លាស​វៃ​ឬ​ទេ?

ក្នុង​អត្ថបទ​នេះ​យើង​នឹង​ពិចារណា

 តើ​គម្ពីរ​ចែង​យ៉ាង​ណា?

  •   គម្ពីរ​ផ្ដន្ទា​ទោស​ការ​រួម​ភេទ​ក្រៅ​អាពាហ៍ពិពាហ៍។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​ថា​៖ចូរ​«​ជៀស​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ (​ថែស្សាឡូនិច​ទី​១ ៤:៣; កូរិនថូស​ទី​១ ៦:១៨​) អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​នេះ​ក៏​រួម​បញ្ចូល​ការ​រួម​ភេទ​រវាង​ប្រុស​និង​ស្រី​ដែល​កំពុង​រស់​នៅ​ជា​មួយ​គ្នា ទោះ​ជា​ពួក​គេ​ទាំង​ពីរ​មាន​គម្រោង​រៀប​ការ​ក្រោយ​មក​ក៏​ដោយ។ a គោល​ការណ៍​គម្ពីរ​នេះ ជួយ​ការ​ពារ​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ​មុន​រៀប​ការ និង​ផល​វិបាក​ផ្សេង​ទៀត​ដែល​បណ្ដាល​មក​ពី​រួម​រស់​ជា​មួយ​គ្នា​មុន​រៀប​ការ។

  •   អាពាហ៍ពិពាហ៍​ជា​ការ​រៀប​ចំ​ពី​ព្រះ។ ពេល​លោក​ផ្ដើម​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ដំបូង លោក​មាន​ប្រសាសន៍​ថា​៖​«​បុរស​នឹង​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ខ្លួន ហើយ​នៅ​ជាប់​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់ រួច​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ​»។ (​ដើម​កំណើត ២:២៤​) ពេល​បុរស​និង​ស្ត្រី​តាំង​ចិត្ត​ស្មោះ​នឹង​គ្នា នោះ​ទំនង​ជា​ជួយ​ឲ្យ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​រឹង​មាំ​ជាង​និង​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ជាង។

 តើ​ការ​រស់​នៅ​ជា​មួយ​គ្នា​ជួយ​អ្នក​ត្រៀម​ខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍​ឬ?

 អ្នក​ខ្លះ​គិត​ថា​មែន។ ពួក​គេ​គិត​ថា​បើ​ពួក​គេ​រស់​នៅ​ជា​មួយ​គ្នា​មុន​រៀប​ការ នោះ​ជួយ​ពួក​គេ​ឲ្យ​ចេះ​សហការ​គ្នា​ធ្វើ​កិច្ច​ការ​ផ្ទះ និង​អាច​សង្កេត​មើល​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​គ្នា។ ប៉ុន្តែ អ្វី​ទាំង​នោះ​មិន​មែន​ជា​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​ជោគ​ជ័យ​ទេ។ កត្តា​សំខាន់​គឺ​ជា​ការ​តាំង​ចិត្ត​ស្មោះ​នឹង​គ្នា។

 តើ​គូ​សង្សារ​រៀន​តាំង​ចិត្ត​ស្មោះ​នឹង​គ្នា​តាម​របៀប​ណា? គឺ​ពួក​គេ​ត្រូវ​ស្មោះ​ស្ម័គ្រ​នឹង​គ្នាមិន​ថា​គ្រា​សប្បាយ​ឬ​គ្រា​ពិបាក​ក្ដី ហើយ​ពួក​គេ​ត្រូវ​ចេះ​សហការ​គ្នា​យក​ឈ្នះ​បញ្ហា​ផ្សេង​ៗ។ មិន​មែន​ជា​ការ​សាក​រស់​នៅ​ជា​មួយ​គ្នា​ដោយ​មាន​គំនិត​ថា បើ​អត់​ត្រូវ​គ្នា អាច​បែក​គ្នា​នោះ​ទេ។

 សរុប​សេចក្ដី​៖ គូ​ដែល​សម្រេច​ចិត្ត​រស់​នៅ​ជា​មួយ​គ្នា​មុន​រៀប​ការ មិន​មែន​ត្រៀម​ខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍​ទេ តែ​ពួក​គេ​កំពុង​ត្រៀម​ខ្លួន​បែក​គ្នា​វិញ។

 គោល​ការណ៍​គម្ពីរ​៖ ​«​ព្រោះ​មនុស្ស​ទទួល​ផល​តាម​តែ​អ្វី​ដែល​គេ​សាប​ព្រោះ​»។—កាឡាទី ៦:៧

 តើ​ការ​រស់​នៅ​ជា​មួយ​គ្នា​ជួយ​កាត់​បន្ថយ​ចំណាយ​ឬ?

 អ្នក​ខ្លះ​គិត​ថា​មែន។ យោង​ទៅ​តាម​ការ​ស្ទង់​មតិ​មួយ​បាន​រក​ឃើញ​ថា​នៅ​សហរដ្ឋ​អាម៉េរិក ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​១០​នាក់ មាន​៤​នាក់​ចាប់​ផ្ដើម​រស់​នៅ​ជា​មួយ​គ្នា​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ។ ប៉ុន្តែ ក្រោយ​ពី​ពួក​គេ​រស់​នៅ​ជា​មួយ​គ្នា​បាន​មួយ​រយៈ ពួក​គេ​ឃើញ​ថា​បញ្ហា​លុយ​កាក់​នៅ​តែ​មាន​ដដែល ហើយ​នេះ​ជា​បញ្ហា​ចម្បង​ដែល​មក​ពី​ពួក​គេ​មិន​ទាន់​ត្រៀម​ខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍(​Pew Research Center​)។

 មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​រស់​នៅ​ជា​មួយ​គ្នា​មុន​រៀប​ការ អាច​នាំ​ឲ្យ​មាន​បញ្ហា​ផ្សេង​ទៀត​ដែរ ជា​ពិសេស​សម្រាប់​មនុស្ស​ស្រី។ ជា​ឧទាហរណ៍ ក្រោយ​ពី​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​គ្នា ស្ត្រី​ច្រើន​តែ​ជា​អ្នក​ទទួល​បន្ទុក​ចិញ្ចឹម​បី​បាច់​កូន។

 សរុប​សេចក្ដី​៖ តាម​មើល​ទៅ​ការ​រស់​នៅ​ជា​មួយ​គ្នា​មុន​រៀប​ការ មាន​ផល​វិបាក​ច្រើន​ជាង​ផល​ចំណេញ។

 គោល​ការណ៍​គម្ពីរ​៖ ​«​ខ្ញុំ​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ជា​អ្នក​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​ទទួល​ប្រយោជន៍​»។—អេសាយ ៤៨:១៧

 តើ​ការ​រស់​នៅ​ជា​មួយ​គ្នា​ជួយ​បង្ការ​កុំ​ឲ្យ​រៀប​ការ​ខុស​ឬ?

 អ្នក​ខ្លះ​គិត​ថា​មែន។ ប៉ុន្តែ សៀវភៅ​មួយ​បាន​រៀប​រាប់​ថា​អ្នក​ដែល​រស់​នៅ​ជា​មួយ​គ្នា​មុន​រៀប​ការ ស្មាន​ថា​ស្រួល​បែក​គ្នា តែ​តាម​ពិត​ខុស​ពី​ការ​រំពឹង​គិត​របស់​ពួក​គេ​ឆ្ងាយ​ណាស់(​Fighting for Your Marriage​)។ ហេតុ​អ្វី? ពីព្រោះ​ក្រោយ​ពួក​គេ​រស់​នៅ​ជា​មួយ​គ្នា ពួក​គេ​ឃើញ​ថា​មាន​ភារកិច្ច​ដែល​នាំ​ឲ្យ​ពួក​គេ​ពិបាក​បែក​គ្នា​វិញ ដូច​ជា​មាន​សត្វ​ចិញ្ចឹម មាន​កិច្ច​សន្យា​ជួល​ផ្ទះ​រួម​គ្នា ឬ​ត្រូវ​មើល​ថែ​កូន​ជា​ដើម។ អ្នក​ស្រាវ​ជ្រាវ​ពន្យល់​ថា​ដោយ​សារ​បញ្ហា​ទាំង​នេះ ពួក​គេ​បង្ខំ​ចិត្ត​រៀប​ការ ព្រោះ​ពួក​គេ​គិត​ថា​ធ្វើ​ដូច្នោះ​ស្រួល​ជាង​បែក​គ្នា។ b

 សរុប​សេចក្ដី​៖ ការ​រស់​នៅ​ជា​មួយ​គ្នា​មុន​រៀប​ការ មិន​មែន​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ទេ តែ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​បុគ្គល​នោះ​វិញ។

 គោល​ការណ៍​គម្ពីរ​៖ ​«​មនុស្ស​ឈ្លាស​វៃ​ឃើញ​អន្តរាយ​មក​ក៏​ពួន​ខ្លួន តែ​មនុស្ស​ខ្វះ​បទ​ពិសោធន៍​បន្ត​ដើរ​ទៅ​ទៀត ហើយ​រង​ផល​ពិបាក​»។—សុភាសិត ២២:៣

 តើ​មាន​ជម្រើស​ប្រសើរ​ជាង​នេះ​ទេ?

 អ្នក​អាច​ជៀស​វាង​ពី​បញ្ហា​ដែល​រៀប​រាប់​ខាង​លើ​នេះ​បាន ហើយ​អ្នក​អាច​មាន​អាពាហ៍ពិពាហ៍​ដែល​ជោគ​ជ័យ​ដែរ។ តើ​តាម​របៀប​ណា? គឺ​ដោយ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ឲ្យ​បាន​ដិត​ដល់​ដែល​ទាក់​ទង​នឹង​អាពាហ៍ពិពាហ៍។ សូម​ចំណាយ​ពេល​ស្គាល់​បុគ្គល​ដែល​អ្នក​ចង់​រៀប​ការ​ឲ្យ​បាន​ល្មម​គ្រប់​គ្រាន់ មុន​នឹង​អ្នក​សម្រេច​ចិត្ត​រស់​នៅ​ជា​មួយ​គ្នា​ក្នុង​នាម​ជា​ប្ដី​ប្រពន្ធ។ គឺ​ប្រសើរ​ជាង​ឲ្យ​យើង​ជ្រើស​រើស​គូ​ជីវិត​ដែល​មាន​ខ្នាត​តម្រា​និង​គោល​ជំហរ​ស្រដៀង​គ្នា ជា​ជាង​ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ​ប៉ុណ្ណោះ។

 គម្ពីរ​មាន​យោបល់​ដែល​អាច​ជួយ​ឲ្យ​អាពាហ៍ពិពាហ៍​ស្ថិត​ស្ថេរ​និង​មាន​សុភមង្គល។ c ជា​ឧទាហរណ៍ គម្ពីរ​មាន​គោល​ការណ៍​ដែល​អាច​ជួយ​អ្នក . . .

 ដើម្បី​រៀន​ថែម​ទៀត​អំពី​ប្រធានបទ​ទាំង​នេះ សូម​មើល​ផ្នែក​«​អាពាហ៍ពិពាហ៍​និង​ក្រុម​គ្រួសារ​»​ក្នុង​គេហទំព័រ​jw.org។

 គោល​ការណ៍​គម្ពីរ​៖ ​«​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ក៏​មាន​ប្រយោជន៍​សម្រាប់​បង្រៀន​»។—ធីម៉ូថេ​ទី​២ ៣:១៦

b ដក​ស្រង់​ពី​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា“Sliding Versus Deciding: Inertia and the Premarital Cohabitation Effect”ដែល​បាន​ត្រូវ​បោះ​ពុម្ព​ក្នុង​ទស្សនាវដ្ដី​Family Relations ហើយ​បាន​រៀប​រៀង​ដោយ​Scott Stanley Galena Kline Rhoades និង Howard Markman។

c ក្នុង​វប្បធម៌​ខ្លះ ឪពុក​ម្ដាយ​ជួយ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍​ឲ្យ​កូន​របស់​ពួក​គេ។ ពេល​ស្ថិត​ក្នុង​ករណី​នោះ គម្ពីរ​អាច​ជួយ​ឪពុក​ម្ដាយ​ឲ្យ​ដឹង​ថា​តើ​គុណ​សម្បត្តិ​អ្វី​ខ្លះ​ដែល​ពួក​គាត់​គួរ​ស្វែង​រក​ពី​បុគ្គល​នោះ។