លោតទៅអត្ថបទ

សាក្សីព្រះយេហូវ៉ា

Select language ខ្មែរ

តើអ្នករាល់គ្នាជឿលើលោកយេស៊ូទេ?

តើអ្នករាល់គ្នាជឿលើលោកយេស៊ូទេ?

យើងជឿលើលោកយេស៊ូមែន។ លោកយេស៊ូមានប្រសាសន៍ថា៖«ខ្ញុំជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មានអ្នកណាអាចមកបិតានៅស្ថានសួគ៌បានឡើយ លើកលែងតែអ្នកនោះមកតាមខ្ញុំ»។ (យ៉ូហាន ១៤:) យើងមានជំនឿថាលោកយេស៊ូបានមកផែនដីពីស្ថានសួគ៌ ហើយបានបូជាជីវិតដ៏ល្អឥតខ្ចោះរបស់លោកដើម្បីលោះយើង។ (ម៉ាថាយ ២០:២៨) មរណភាពនិងការរស់ឡើងវិញរបស់លោកផ្ដល់លទ្ធភាពឲ្យអស់អ្នកដែលបង្ហាញជំនឿលើលោក ទទួលជីវិតដែលគ្មានទីបញ្ចប់។ (យ៉ូហាន ៣:១៦) យើងក៏ជឿដែរថា លោកយេស៊ូកំពុងគ្រប់គ្រងជាស្ដេចនៅស្ថានសួគ៌ក្នុងរាជាណាចក្ររបស់ព្រះ។ មិនយូរទៀត រាជាណាចក្រនោះនឹងធ្វើឲ្យមានសន្ដិភាពពេញផែនដី។ (ការបើកបង្ហាញ[វិវរណៈ] ១១:១៥) ក៏ប៉ុន្ដែ យើងជឿប្រសាសន៍របស់លោកថា៖«បិតានៅស្ថានសួគ៌គឺធំជាងខ្ញុំ»។ (យ៉ូហាន ១៤:២៨) ដូច្នេះយើងមិនតម្កើងលោកយេស៊ូឲ្យស្មើបិតារបស់លោកឡើយ ដោយសារយើងមិនជឿថាលោកយេស៊ូជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតទេ។