ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា

«សូមជួយយើងឲ្យមានជំនឿថែមទៀត» (ចម្រៀងលេខ១១៨)

ខ្មែរ
«សូមជួយយើងឲ្យមានជំនឿថែមទៀត» (ចម្រៀងលេខ១១៨)
/assets/ct/a5f5be13b3/images/syn_placeholder_sqr.png
sjj ចម្រៀងលេខ ១១៨

ចម្រៀងលេខ១១៨

«សូមជួយយើងឲ្យមានជំនឿថែមទៀត»

«សូមជួយយើងឲ្យមានជំនឿថែមទៀត»

(​លូកា ១៧:៥​)

  1. ១. ឱ​ព្រះ​យេហូវ៉ា​យើង​ខ្ញុំ​មាន​ភាព​ខុស​ឆ្គង

    ទំនោរ​ចិត្ត​យើង​តែង​តែ​ខុស​មិន​ត្រឹម​ត្រូវ

    ក៏​មាន​ការ​ខុស​ឆ្គង​ដែល​ទាក់​យើង​យ៉ាង​ងាយ​ស្រួល

    ការ​គ្មាន​ជំនឿ​ទៅ​លើ​ព្រះ​ដែល​រស់​នៅ។

    (បន្ទរ)

    ឱ​បិតា​សូម​ផ្ដល់​ជំនឿ​មក​យើង​ថែម​ទៀត

    សូម​ជួយ​ពង្រឹង​ត្រង់​ណា​យើង​ខ្ញុំ​ត្រូវ​ការ

    សូម​លោក​មេត្តា​ផ្ដល់​ជំនឿ​មក​យើង​ថែម​ទៀត

    ឲ្យ​យើង​តម្កើង​លោក​ដោយ​កាយា​វាចា។

  2. ២. បើ​គ្មាន​ជំនឿ​មិន​អាច​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត

    យើង​ត្រូវ​តែ​ជឿ​ថា​លោក​ឲ្យ​រង្វាន់​ពិត

    ជំនឿ​ដូច​ខែល​ដែល​ជួយ​បិទ​បាំង​ការ​ពារ​យើង

    យើង​ប្រឈម​អនាគត​ដោយ​មិន​ភ័យ​ភិត។

    (​បន្ទរ​)

    ឱ​បិតា​សូម​ផ្ដល់​ជំនឿ​មក​យើង​ថែម​ទៀត

    សូម​ជួយ​ពង្រឹង​ត្រង់​ណា​យើង​ខ្ញុំ​ត្រូវ​ការ

    សូម​លោក​មេត្តា​ផ្ដល់​ជំនឿ​មក​យើង​ថែម​ទៀត

    ឲ្យ​យើង​តម្កើង​លោក​ដោយ​កាយា​វាចា៕

(​សូម​ពិនិត្យ​បន្ថែម ដក. ៨:២១; ហេ. ១១:៦; ១២:១​)