ខ្មែរ
សូម​ប្រើ​វេលា​ឲ្យ​មាន​តម្លៃ
https://cms-imgp.jw-cdn.org/img/p/502900115/univ/art/502900115_univ_sqr_xl.jpg

សូម​ប្រើ​វេលា​ឲ្យ​មាន​តម្លៃ

សូម​ប្រើ​វេលា​ឲ្យ​មាន​តម្លៃ

ថត​ចម្លង​៖

  1. ១. ជីវិត​ដូច​អ័ព្ទ​មាន​តែ​មួយ​ទិវា

    ពេល​វេលា​ក៏​នឹង​ឆាប់​កន្លង។

    តែ​ឥឡូវ​សូម​យើង​បង្ហាញ​ក្ដី​ស្រឡាញ់

    ដល់​សម្លាញ់​និង​មនុស្ស​ឯ​ទៀត​ទាន់​មាន​ពេល។

    (​បន្ទរ​)

    ជីវិត​យើង​រស់​នៅ​គឺ​ខ្លី​ណាស់ តែ​អាច​មាន​ន័យ​ខ្លឹម​សារ

    បើ​ខ្ញុំ​ខំ​ស្រឡាញ់​បង​ប្អូន​អស់​ពី​ចិន្ដា។

    អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​នៅ​ថ្ងៃ​នេះ ខ្ញុំ​ធ្វើ​ឲ្យ​ល្អ​ប្រពៃ

    ហើយ​ខ្ញុំ​នឹង​ប្រើ​ពេល​ដែល​រស់​នៅ​ឲ្យ​ឈ្លាស​វៃ។

    ជីវិត​ខ្ញុំ​ពោរ​ពេញ​ដោយ​អត្ថន័យ បើ​ប្រើ​វេលា​ឲ្យ​មាន​តម្លៃ។

  2. ២. លោក​បង្កើត​អ្វី​ទាំង​អស់​ព្រោះ​ស្រឡាញ់

    ខ្ញុំ​អរគុណ​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់

    ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ជូន​អ្វី​ដល់​បិតា

    គឺ​វេលា​រាល់​នាទី​ដែល​រូប​ខ្ញុំ​មាន​ដង្ហើម។

    (​បន្ទរ​)

    ជីវិត​យើង​រស់​នៅ​គឺ​ខ្លី​ណាស់ តែ​អាច​មាន​ន័យ​ខ្លឹម​សារ

    បើ​ខ្ញុំ​ខំ​ស្រឡាញ់​បិតា​អស់​ពី​ចិន្ដា។

    អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​នៅ​ថ្ងៃ​នេះ ខ្ញុំ​ធ្វើ​ឲ្យ​ល្អ​ប្រពៃ

    ហើយ​ខ្ញុំ​នឹង​ប្រើ​ពេល​ដែល​រស់​នៅ​ឲ្យ​ឈ្លាស​វៃ។

    ជីវិត​ខ្ញុំ​ពោរ​ពេញ​ដោយ​អត្ថន័យ បើ​ប្រើ​វេលា​ឲ្យ​មាន​តម្លៃ។

    (​បន្ថែម​)

    មិន​យូរ​ទៀត ពិភព​លោក​ថ្មី​នឹង​មក​ដល់

    ព្រះ​យេហូវ៉ា​បាន​សន្យា។

    ខ្ញុំ​ចង់​ប្រើ​វេលា​ធ្វើ​តាម​លោក​ប្រាថ្នា

    ជួយ​ដល់​បង​ប្អូន​ដែល​ត្រូវ​ការ។

    (​បន្ទរ​)

    ជីវិត​យើង​អាច​រស់​យូរ​អង្វែង ហើយ​អាច​មាន​ន័យ​ខ្លឹម​សារ

    ព្រោះ​ខ្ញុំ​ខំ​ស្រឡាញ់​បង​ប្អូន​អស់​ពី​ចិន្ដា។

    អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​នៅ​ថ្ងៃ​នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ល្អ​ប្រពៃ

    ព្រោះ​ខ្ញុំ​នឹង​ប្រើ​ពេល​ដែល​រស់​នៅ​ឲ្យ​ឈ្លាស​វៃ។

    ហើយ​ជីវិត​ខ្ញុំ​ពោរ​ពេញ​ដោយ​អត្ថន័យ បើ​ប្រើ​វេលា​ឲ្យ​មាន​តម្លៃ។