លោតទៅអត្ថបទ

«ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់»។—ម៉ាថាយ ២៤:១៤

តើ​សាក្សី​ព្រះ​យេហូវ៉ា​ជា​អ្នក​ណា?

យើង​មាន​រាប់​រយ​សញ្ជាតិ​និង​រាប់​រយ​ភាសា។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​រួម​ចិត្ដ​គំនិត​តែ​មួយ​ដើម្បី​ព្យាយាម​សម្រេច​គោល​ដៅ​ដូច​គ្នា​ទាំង​អស់។ សំខាន់​បំផុត យើង​ចង់​លើក​តម្កើងព្រះ​យេហូវ៉ាជា​ព្រះ​នៃ​គម្ពីរ​បរិសុទ្ធ និង​ជា​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់។ យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​គំរូ​របស់លោក​យេស៊ូគ្រិស្ដ ហើយ​យើង​ក៏​សប្បាយ​ចិត្ដ​ដែល​មាន​ឈ្មោះ​ជា​គ្រិស្ដ​សាសនិក។ យើង​ម្នាក់ៗ​ចំណាយ​ពេល​ជា​ទៀង​ទាត់​ក្នុង​ការ​ជួយ​មនុស្ស​ឲ្យ​រៀន​អំពី​ព្រះ​និង​អំពី​រាជាណាចក្រ​របស់​លោក។ ដោយ​សារ​យើង​ធ្វើ​ជា​សាក្សី​បញ្ជាក់ ឬ​និយាយ​អំពី​ព្រះ​យេហូវ៉ា​និង​រាជាណាចក្រ​របស់​លោក នោះ​យើង​ត្រូវ​ហៅ​ថាសាក្សី​ព្រះ​យេហូវ៉ា។

សូម​មើល​គេហទំព័រ​របស់​យើង។ សូម​មើល​និង​អាន​គម្ពីរ​តាម​គេហទំព័រ​របស់​យើង។ សូម​អញ្ជើញ​រៀន​ថែម​ទៀត​អំពី​យើង​និង​ជំនឿ​របស់​យើង។

ស្នើ​សុំ​រៀន​គម្ពីរ

លោក​អ្នក​អាច​រៀន​គម្ពីរ​នៅ​កន្លែង​ណា​និង​ម៉ោង​ណា​ដែល​ស្រួល​សម្រាប់​លោក​អ្នក។

វីដេអូ​អំពី​គ្រិស្ដ​សាសនា

វីដេអូ​តាម​អ៊ីនធឺណិត​ដែល​ពង្រឹង​ជំនឿ​ទៅ​លើ​ព្រះ។

កិច្ច​ប្រជុំ​ក្រុម​ជំនុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា

អញ្ជើញ​រក​ព័ត៌មាន​អំពី​ទី​កន្លែង​ដែល​យើង​ជួប​ជុំ​គ្នា និង​របៀប​ដែល​យើង​គោរព​ប្រណិប័តន៍។

សៀវភៅ​ផ្សេងៗដែល​អាច​ទទួល​បាន

សូម​មើល​សៀវភៅ​ថ្មីៗដែល​អាច​ទទួល​បាន។